បើក​ឆាក​ខ្សែ​ក្រវាត់​នៅ​PNN ម្សិល​មិញ ជើង​ខ្លាំង​កម្ពុជា​បាន​៣​ពិន្ទុ​ដូច​គ្នា​ទាំង​ពីរ​នាក់​

ជើង​ខ្លាំង​ទាំង​ពីរ​របស់​កម្ពុជា ឡេះ តើក និង​ ឡុង សុវណ្ណឌឿន ទទួល​បាន​៣​ពិន្ទុ​ពេញ​ដូច​គ្នា​សម្រាប់​ការ​​ប្រកួត​បើកឆាក​​​ដណ្ដើម​ជើង​ឯក​ខ្សែ​ក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូ​ក្រាម​​ក្នុង​សប្ដាហ៍​ទី១​ថ្ងៃ​ទី៣​ ខែ​កក្កដា​ឆ្នាំ​២០១៦​​នៅ​ស្ថានីយ​ទូរទស្សន៍​PNN។

បើក​ឆាក​ខ្សែ​ក្រវាត់​នៅ​PNN ម្សិល​មិញ ជើង​ខ្លាំង​កម្ពុជា​បាន​៣​ពិន្ទុ​ដូច​គ្នា​ទាំង​ពីរ​នាក់​

 

ការ​ប្រកួត​បើក​ឆាក​នៅ​សប្ដាហ៍​ទី១​នេះ ខ្លា​ចាស់​ពូកែ​ទាត់​ ឡេះ តើក ​​បាន​​យក​ឈ្នះ​ជើង​ខ្លាំង​មក​ថៃ​ Chokdee Sok Thanapetch ដោយ​ពិន្ទុ។ កីឡាករ​កម្ពុជា​រូប​នេះ​​បាន​ប្រាប់​ Sabay ថា ​រូប​គេ​​ខំ​ប្រឹង​ហ្វឹក​យ៉ាង​ខ្លាំង​​ដើម្បី​​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​នេះ។ ទី​បំផុត​អ្វី​ដែល​រូប​គេ​ប្រាថ្នា​គឺ​បាន​សម្រេច​បំណង​ពោល​គឺ​បាន​៣​ពិន្ទុ​សម្រាប់​ការ​ប្រកួត​ដំបូង។

 

បើក​ឆាក​ខ្សែ​ក្រវាត់​នៅ​PNN ម្សិល​មិញ ជើង​ខ្លាំង​កម្ពុជា​បាន​៣​ពិន្ទុ​ដូច​គ្នា​ទាំង​ពីរ​នាក់​ ឡេះ តើក ​​និង Chokdee Sok Thanapetch 

 

ចំណែក​ពិធីករ​​ប្រដាល់​រូប​សង្ហា ​​ឡុង​ សុវណ្ណឌឿន​​​ ក៏​ទទួល​បាន​៣​ពិន្ទុ​ដែរ​ដោយ​បាន​យក​ឈ្នះ​កីឡាករ​ថៃ​ Sumaee Sor Weerawan​​ដោយ​ពិន្ទុ។ សម្រាប់​ជ័យជម្នះ​នេះ​ សុវណ្ណឌឿន​ថា ​នេះ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ​ ដូច្នេះ​រូប​គេ​ត្រូវ​ការ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​វគ្គ​​ផ្តាច់​ព្រ័ត្រ។​

​​

ថ្ងៃ​អាទិត្យ​ សប្តាហ៍​ខាង​មុន​នេះ​ ដល់​វេន​អ្នក​លេង​កណ្តាប់​ដៃ ពេជ្រ សីហា និង​អ្នក​លេង​ជើង​ថ្មី​ សរ រាជសី​​ដើម្បី​ទទួល​ស្វាគមន៍​អ្នក​លេង​ឆ្លង​ដែន​មក​ពី​ថៃ​៕

 

បើក​ឆាក​ខ្សែ​ក្រវាត់​នៅ​PNN ម្សិល​មិញ ជើង​ខ្លាំង​កម្ពុជា​បាន​៣​ពិន្ទុ​ដូច​គ្នា​ទាំង​ពីរ​នាក់​

 

បើក​ឆាក​ខ្សែ​ក្រវាត់​នៅ​PNN ម្សិល​មិញ ជើង​ខ្លាំង​កម្ពុជា​បាន​៣​ពិន្ទុ​ដូច​គ្នា​ទាំង​ពីរ​នាក់​ឡុង សុវណ្ណឌឿន និង Sumaee Sor Weerawan​​

 

អត្ថបទ៖ នួន ស៊ីណា​