លោក​ហ៊ុន ម៉ា​ណែ​ត​ អញ្ជើញ​ប្រគល់​រង្វាន់​ជយលាភី​យុវជន​ឆ្នើម ជា​វាគ្មិន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​កំពង់ចាម

កំពង់ចាម​ ៖​ លោក​ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជួយ​ខេត្ត​កំពង់ចាម និង​ត្បូងឃ្មុំ ទទួលបន្ទុក​ការងារ​យុវជន នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ បាន​អញ្ជើញ​ចូលរួម ពិធី​ប្រគល់​រង្វាន់​ជយលាភី​យុវជន​ឆ្នើម ជា​វាគ្មិន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​កំពង់ចាម ខេត្តកំពង់ចាម។

នៅ​ក្នុង​ឱកាស​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា យុវជន​ដែល​ជា​វាគ្មិន​របស់​បក្ស ដែល​បាន​មកពី​ការ​ស្ម័គ្រចិត្ត​នា​ពេល​នេះ គឺ​បាន​បង្ហាញ​ពី ភាព​ក្លាហាន សមត្ថភាព និង​ភាព​ជឿជាក់​ក្នុង​ការ​បង្ហាញ​មតិ ឆន្ទៈ​និង​ការ​ប្ដេជ្ញា​គាំទ្រ​របស់​ខ្លួន ចំពោះ​គណបក្ស។ វាគ្មិន​គឺ​ជា​ឃោសនិក​របស់​បក្ស​ដូច្នេះ​យុវជន​ ត្រូវ​ក្ដាប់​ឲ្យ​បាន​នូវ​ព័ត៌មាន ការ​វិវត្ត​របស់​សង្គម​ គោលការណ៍ គោលនយោបាយ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាជន ឲ្យ​គាំទ្រ​ដល់​អំពើ​ល្អ​របស់​បក្ស ដែល​មាន​រចនាសម្ព័ន្ធ​ដឹកនាំ និង​របៀបរបប​ការងារ​ច្បាស់​លាស់។

លោក​បាន​បញ្ជាក់​ថា «​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​ល្អឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​បើ​ប្រៀបធៀប ជាមួយ​គណបក្ស​ដទៃ​គណបក្ស​ប្រជាជន មាន​ស្នាដៃ និង​គុណសម្បត្តិ​ច្រើនណាស់ គ្មាន​គណបក្ស​ណា​ធ្វើ​ច្រើនជាង​គណបក្ស​ប្រជាជន​ទេ។ សុខសន្តិភាព ការរីកចម្រើន ​និង​វាសនា​របស់​ប្រទេសជាតិ គឺ​អាស្រ័យ​លើ​ការទទួលខុសត្រូវ របស់​ថ្នាក់ដឹកនាំ​ដែល​កន្លងមក មិនដែល​រត់ចោល​ប្រជាជន គឺ​នៅ​ជាមួយ​ប្រជាជនន​ជានិច្ច​»​។​

ជា​មួយគ្នានេះ​កូនប្រុស​ច្បង​របស់​នាយករដ្ឋមន្ត្រី​រូប​នេះ បាន​ថ្លែងអំណរគុណ​ក្រុមការងារ ដែល​បាន​យកចិត្តទុកដាក់​រៀបចំ​ការងារ​ជ្រើសរើស​យុវជន​ឆ្នើម ជា​វាគ្មិន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​កំពង់ចាម ដើម្បី​បណ្តុះ​ស្មារតី និង​ពង្រឹង​សមត្ថភាព​របស់​យុវជន ដែលជា​កម្លាំង​ស្នូល​របស់​បក្ស​។​

សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៦ ក្រុមការងារ​យុវជន​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ក្រុង បាន​រៀបចំ បើក​ការ​ប្រកួត​ប្រជែង​ជ្រើសរើស​យុវជន​ឆ្នើម ជា​វាគ្មិន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​បាន​រួចរាល់ ហើយ ទទួល​បាន​លទ្ធផល អ្នក​ជាប់​ចំណាប់​ថ្នាក់​លេខ​១ ចំនួន ២​រូប ជាប់​ចំណាត់ថ្នាក់​លេខ​២ ចំនួន​២​រូប ជាប់​ចំណាត់ ថ្នាក់​លេខ​៣ ចំនួន​២​រូប ជាប់​ចំណាត់ថ្នាក់​លេខ​៤ ចំនួន ១​រូប និង​ចំណាត់ថ្នាក់​លេខ ៥ ចំនួន ១ រូប សរុប​វាគ្មិន​ទាំងអស់​មាន​ចំនួន​២៨​រូប។ ដំណើរ​នៃ​ការ​​ប្រកួត​ប្រជែង​ជ្រើសរើស យុវជន​ឆ្នើម​ជា​វាគ្មិន ដឹកនាំ​ដោយ​លោក អ៊ឹ​ង គឹម​លាង អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ក្រុង និង​ជា​ប្រធាន ទទួលបន្ទុក​យុវជន៕