អំណោយ​ជា​សម្ភារៈ​របស់​​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​​ត្រូវ​បាន​ប្រគល់​ជូន​វរសេនាតូច​រៀបរយ​លេខ​២៦១

អំណោយ​ជា​សម្ភារៈ​របស់​​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​​ត្រូវ​បាន​ប្រគល់​ជូន​វរសេនាតូច​រៀបរយ​លេខ​២៦១

ឧត្តរមានជ័យ​ ៖​ កាលពី​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០១៦ ​ទីបញ្ជាការ​កងវរសេនាតូច​រៀបរយ​លេខ ២៦១ នៃ​កងពលតូច​អន្តរាគមន៍​លេខ​៦ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​បាន​ទទួល​ស័ង្កសី​ចំនួន​៥០០​សន្លឹង ដែល​ជា​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ ​លោក​ហ៊ុន ម៉ា​ណែ​ត សម្រាប់​យក​ទៅ​ប្រក់​ដំបូល​រោង​បាយ​នៅ​កងវរសេនាតូច​រៀបរយ​លេខ​២៦១ និង​ប្រក់​លំនៅឋាន​ជូន​គ្រួសារ​កងទ័ព។

លោក​វរសេនីយ៍ឯក​ សេង សាន្ត មេបញ្ជាការ​រង កងពលតូច​អន្តរាគមន៍​លេខ​៦ បាន​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​កងពលតូច​អន្តរាគមន៍​ទទួល​អំណោយ​ពី​ស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល​កងពល​តែងតែ​ទទួល​បានជា​បន្តបន្ទាប់ ទាំង​សម្ភារៈ​បរិក្ខារ គ្រឿង​ឧបភោគ​បរិភោគ និង​សម្ភារៈ​សំណង់​ផ្សេងៗ​សម្រាប់​ការ​កសាង​ជំរំ​ជម្រក​ជូន​យោធិន​នា​ពេល​កន្លងមក ដោយ​ជាក់​ស្តែង​កាលពី​ឆ្នាំ​២០០៩ កងពល​ធ្លាប់​បា​នទទួល​ស័ង្កសី ចំនួន ១០,០០០​សន្លឹក និង​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ២០១៣ បានទទួល​ស័ង្កសី ៥,០០០​សន្លឹក ស៊ីម៉ងត៍ ២០​តោន និង​សម្ភារៈ​សំណង់​ផ្សេងៗ​ទៀត។

ក្នុងនាម​ជំនួសមុខ​ជូន​មេបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ​​៦ និង​ជំនួសមុខ​ជូន​យោធិន និង​គ្រួសារ​យោធិន​ទាំង​អស់​នៃ​កងវរសេនាតូច​រៀបរយ​លេខ​២៦១​ វរសេនីយ៍ឯក​ សេង សាន្ត សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ដល់​វីរៈ​កង​ទ័ព​ការពារ​ព្រំដែន និង​សុខទុក្ខ​របស់​បងប្អូន​គ្រួសារ​កងទ័ព​ផងដែរ៕