ពិធី​ចែក​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ សាកលវិទ្យាល័យ​អង្គរ​ខេត្ត​សៀមរាប​

ពិធី​ចែក​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ សាកលវិទ្យាល័យ​អង្គរ​ខេត្ត​សៀមរាប​



សៀមរាប ៖ ដើម្បី​ពង្រឹង​សេវា​បដិសណ្ឋារកិច្ច​ប្រកបដោយ​ភាព​កក់ក្តៅ ចំពោះ​ភ្ញៀវ​ទេសចរណ៍​ដែល​ចូល​មក​ទស្សនា កម្សាន្ត​តំបន់​អង្គរ បុគ្គលិក​គ្រឹះស្ថាន​អង្គរ​ចំនួន ១៩៨​នាក់ ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​បដិសណ្ឋារកិច្ច រយៈ ពេល​០៤ ថ្ងៃ ត្រូវ​បាន​ទទួល​សញ្ញា​ប​នប​ត្រ​បញ្ជាក់​ការសិក្សា នៅ​ចុង​សប្ដាហ៍​នា​រសៀល​ថ្ងៃអាទិត្យ ទី ០៣ ខែកក្កដា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក បណ្ឌិត​អ្នក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប នៅ សាកលវិទ្យាល័យ អង្គរ ខេត្ត​សៀមរាប។

តាម​សេចក្តី​រាយការណ៍​របស់​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹង ថា ការ​បើ​វគ្គ​បណ្ដុះបណ្ដាល​បដិសណ្ឋារកិច្ច ជូន​ដល់​បុគ្គលិក​គ្រឹះស្ថាន​អង្គរ មាន​ចំនួន​២​វគ្គ រយៈពេល​០៤​ថ្ងៃ ដោយ សិក្សា​ទៅលើ ០៧​មុខវិជ្ជា ដែល​មាន​បុគ្គលិក ២០០​នាក់ អវត្តមាន ០២​នាក់ ។ លោក​បាន​បន្ត​ទៀត​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព ផ្តល់​សេវា​បម្រើ​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង ដើម្បី​អភិវឌ្ឍន៍​ធនធាន មនុស្ស ក្នុង​គ្រឹះស្ថាន​អង្គរ និង ធ្វើការ​ប្តូរ​នូវ​ឥរិយាបថ ទម្លាប់​ដែល​បុគ្គលិក​ខិតខំ​មក​រក​សេវា​បម្រើ​សេវា​ស្តង់ដារ ។

មានប្រសាសន៍​នោះ​ដែរ​លោក បណ្ឌិត​អ្នកឧកញ៉ា សៀង ណាំ​បាន​លើក​ឡើង​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ រមណីយដ្ឋាន​អង្គរ បាន​កាន់តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ តាមរយៈ​នៃ​ការវាយតម្លៃ​ជាទី​ក្រុង​ទាក់ទាញ​របស់​ស្ថាប័ន (Trip Adviser)​បាន​ផ្តល់​ក្រុង​សៀមរាប​ជា​គោលដៅ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​អាស៊ី​និង​រមណីយដ្ឋាន​អង្គរ​ដែល​ល្អ​បំផុត​សម្រាប់​ឆ្នាំ​២០១៦​ផង​ដែរ​។ បើ​យើង​មានសម្បត្តិ​បេតិកភណ្ឌ​ដែល​មាន​ភាព​ល្បីល្បាញ​លើ​សកលលោក យើង ដែល​កូន​ខ្មែរ ត្រូវតែ​ចេះ​ថែរក្សា និង បង្កើន​នូវ​ចំណេះវិជ្ជា លើ​ការគ្រប់គ្រង ទំនាក់ទំនង​ល្អ ជាមួយ​ភ្ញៀវ​ជាតិ អន្តរជាតិ។ ឯកឧត្ដម​បាន​បន្ត​ទៀត​ថា ក្នុងនាម​យើង​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​គឺ​ត្រូវ​ចូលរួម​លើកកម្ពស់​គោលដៅ​ទេសចរណ៍​ឲ្យ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​។​លោក​បណ្ឌិត​ឧកញ៉ា​សៀង​ណាំ​ក៏បាន​

គូស​បញ្ជាក់​ថា ​វគ្គ​បណ្ដុះបណ្ដាល​បដិសណ្ឋារកិច្ច​នេះ​គឺ​ធ្វើឡើង​ផ្អែកលើ​ស្តង់ដារ​វាយតម្លៃ​របស់​ភ្ញៀវ​ទេសចរ​ឬ​ប្រជាពលរដ្ឋ​ទៅលើ​សេវា​បដិសណ្ឋារកិច្ច ដែល​ត្រូវ​បាន​បែង​ចែក​ជា​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​សេវា​ទេសចរណ៍ ,​បដិសណ្ឋារកិច្ច​ល្អ​ក្នុង​សេវា​សាធារណៈ​និង​បដិសណ្ឋារកិច្ច​ល្អ​តាម​ច្រកទ្វារ​អន្តរជាតិ​។ ក្នុង​នោះ​ដែរ​ឯកឧត្ដម​ក៏បាន​លើក​ផង​ដែរ​ពី​ភាព​ទុក្ខ​ព្រួយ​របស់​បុគ្គលិក​គ្រឹះស្ថាន​អង្គរ​ដែល​ដើមឡើយ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​សុខា​ហើយ​ត្រូវបាន​ផ្ទេរ​ទាំងស្រុង​មក​រដ្ឋ​គ្រប់គ្រង​ដោយ​មិនបាន​បណ្ដេញ​បុគ្គលិក​ម្នាក់​ណា​ឡើយ​ព្រមទាំង​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​ដល់​បងប្អូន​ទ​ទួ​កនូវ​ពុទ្ធិ​ថ្មីៗ ដើម្បី​យក​ទៅ​អនុវត្ត​ក្នុង​អាជីព​សហគមន៍​សំខាន់​ការ​ផ្តល់​សេវា​ដ៏​ល្អ​ចំពោះ​ភ្ញៀវ​ដែល​ចូល​ទស្សនា​នៅ​តាម​រមណីយដ្ឋាន​តំបន់​អង្គរ​។ លោក​បណ្ឌិត​ឧកញ៉ា​សៀង​ណាំ​ក៏​បាន​ផ្តល់​នូវ​ដំបូន្មាន​និង​ឱវាទ​ល្អៗ​សម្រាប់​បុគ្គលិក​គ្រឹះស្ថាន​អង្គរ​បានជា​ទុន​ក្នុង​ការ​យក​ទៅ​ធ្វើការ​ប្រតិបត្តិ​ដើម្បី​ចូលរួម​លើកកម្ពស់​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​ឲ្យ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​កក់ក្ដៅ​ស្ថិត​ក្នុង​ការ​ចងចាំ​របស់​ភ្ញៀវ​ទេសចរ​គ្រប់គ្នា ជាមួយ​ការ​ស្វាគមន៍ ដោយ​ភាព​រួសរាយ​រាក់ទាក់​និង​ស្នាមញញឹម​ពី​ធម្មជាតិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ពិតជា​ពូជពង្ស​កូន​ខ្មែរ​អង្គរ៕
ពិធី​ចែក​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ សាកលវិទ្យាល័យ​អង្គរ​ខេត្ត​សៀមរាប​

ពិធី​ចែក​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ សាកលវិទ្យាល័យ​អង្គរ​ខេត្ត​សៀមរាប​

ពិធី​ចែក​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ សាកលវិទ្យាល័យ​អង្គរ​ខេត្ត​សៀមរាប​