លោក ​ឱ ​បូរិន្ទ​ បន្ថែម​គ្រឿងចក្រ​សម្រុក​ជីក​បង្ហើយ​ស្រះ​ទឹក​ចំនួន​៣​ និង​ត្រៀម​ជួសជុល​ផ្លូវ​នៅ​តាម​មូលដ្ឋាន​១​ខ្សែ​មាន​ប្រវែង​២.០០០​ម៉ែត្រ​

លោក ​ឱ ​បូរិន្ទ​ បន្ថែម​គ្រឿងចក្រ​សម្រុក​ជីក​បង្ហើយ​ស្រះ​ទឹក​ចំនួន​៣​ និង​ត្រៀម​ជួសជុល​ផ្លូវ​នៅ​តាម​មូលដ្ឋាន​១​ខ្សែ​មាន​ប្រវែង​២.០០០​ម៉ែត្រ​



បន្ទាយមានជ័យ ៖ ល្ងាច​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៦​នេះ លោក ​ឱ បូ​រិន្ទ អនុប្រធាន​ក្រុមការងារ​គណ​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក​មង្គល​បូរី ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ឃុំ​ស្រះ​រាំង​និង​មន្ត្រី​អមដំណើរ​ជាច្រើន​នាក់​ទៀត​ បាន​ចុះ​ទៅពិនិត្យ​គ្រឿងចក្រ និង​ថវិកា​បន្ថែម​ទៀត​ក្នុង​ការ​ស្តារ ជីក​ពង្រីក​ទំហំ​និង​ជម្រៅ​ស្រះ​ចំនួន​៣​កន្លែង​នៅ​ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​យក​ទឹក ប្រគេន​ព្រះសង្ឃ ជូន​ពលរដ្ឋ ជូន​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​នៅ​ឃុំ​ស្រះ​រាំង​នេះ​ឲ្យ​បាន​ប្រើ​កុំ​ឲ្យ​ខ្វះ​ដូច​ឆ្នាំនេះ​ទៀត​។

លោក ឱ បូ​រិន្ទ​ និយាយ​ថា ​យោង​អនុសាសន៍​ណែនាំ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ​នោះ ​លោក​បាន​ឲ្យ​មន្ត្រី​ក្រុម​ការងារ​ដែល​ចុះ​មូលដ្ឋាន​ជីក​ស្រះ​ជូន​ប្រជាពលរដ្ឋ​ក្នុង​១​ភូមិ ​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ស្រះ​ទឹក​១ ​ហើយ​ ដើម្បី​បាន​ឆ្លើយតប​ការ​បិណ្ឌ​បាត្រ​របស់​ព្រះ​តេជគុណ​ប៉ែន សាវុធ ចៅអធិការ​និង​ព្រះសង្ឃ គណ​:​កម្ម​ការ អាចារ្យ​និង​ពុទ្ធបរិស័ទ​គឺ​ក្រុមការងារ​ត្រូវ​ស្តារ ជីក​ពង្រីក​ស្រះ​១​កន្លែង​ក្នុង​វត្ត​ស្រះ​រាំង​ភូមិ​ស្រះ​រាំង ទំហំ​២៥​ម៉ែត្រ​គុណ​៣៥​ម៉ែត្រ​ជម្រៅ​៧​ម៉ែត្រ​។

លោក​បន្ថែម​ថា ​ចំណែក​សំណូមពរ​មន្ត្រី​ និង​ពលរដ្ឋ​មូលដ្ឋាន​វិញ​មន្ត្រី​ក្រុមការងារ​ ក៏​ជួយ​ជីក​ស្រះ​១​កន្លែង​នៅ​ភូមិ​គោក​ក្រសាំង​ក្បែរ​សាលាបឋមសិក្សា និង​នៅ​ភូមិ គោក​ស្រុក​១​កន្លែង​ទៀត ដែល​មួយ​កន្លែង​ទំហំ ជម្រៅ​ប្រហាក់ ប្រហែលគ្នា​នេះ​។

ភូមិ​ទាំង​៣ ស្ថិតនៅ​ឃុំ​ស្រះ​រាំង​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។ យោង​កា​ណែនាំ​លោកនាយ​ឧត្ដមសេនីយ៍ ​កែ គឹមយ៉ាន នោះ​ទៀត លោក​ឧត្ដមសេនីយ៍ ឱ បូ​រិន្ទ បាន​និយាយ​ថា មន្ត្រី​ក្រុមការ​ងារ​ជួយ​ជួសជុល​សម្រួល​កំណាត់​ផ្លូវលំ​១​ខ្សែ​ប្រវែង​២.០០០​មែត្រ​ពី​ឃុំ​តា​ឡំ​ទៅ​ឃុំ​ស្រះ​រាំង​ដែល​រង​ការខូចខាត​ជា​ជង្ហុក​ដើម្បី​ឲ្យ​ពលរដ្ឋ សិស្សានុ​សិស្ស​ងាយស្រួល​ធ្វើដំណើរ​ក្នុង​រដូវវស្សា​នេះ​។​ព្រះ​តេជគុណ ប៉ែន សាវុធ និង​លោក ដួង ពែ​ក បាន​ថ្លែងអំណរគុណ​និង​ប្ដេជ្ញា​គៀង គរ​ពលរដ្ឋ ​និង​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​ឲ្យ​ជឿជាក់​និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ទៀត​ឲ្យ​កាន់​តែច្រើន ហើយក៏​នឹង​ត្រៀម​បង្ហូរទឹក​ដាក់​និង​ថែទាំ ហើយ​ប្រើប្រាស់​ដោយ​ការទទួលខុសត្រូវ មិន​ឲ្យ​ខ្វះខាត​នៅ​ឆ្នាំក្រោយ​ទៀត​ឡើយ ​ពោល​គឺ​សកម្មភាព​នេះ​ក៏​ស្របតាម​ផែនការ​របស់​គណៈកម្មាធិការ​ជាតិ​​និង​ខេត្ត​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ផង​ដែរ​៕លោក ​ឱ ​បូរិន្ទ​ បន្ថែម​គ្រឿងចក្រ​សម្រុក​ជីក​បង្ហើយ​ស្រះ​ទឹក​ចំនួន​៣​ និង​ត្រៀម​ជួសជុល​ផ្លូវ​នៅ​តាម​មូលដ្ឋាន​១​ខ្សែ​មាន​ប្រវែង​២.០០០​ម៉ែត្រ​លោក ​ឱ ​បូរិន្ទ​ បន្ថែម​គ្រឿងចក្រ​សម្រុក​ជីក​បង្ហើយ​ស្រះ​ទឹក​ចំនួន​៣​ និង​ត្រៀម​ជួសជុល​ផ្លូវ​នៅ​តាម​មូលដ្ឋាន​១​ខ្សែ​មាន​ប្រវែង​២.០០០​ម៉ែត្រ​

លោក ​ឱ ​បូរិន្ទ​ បន្ថែម​គ្រឿងចក្រ​សម្រុក​ជីក​បង្ហើយ​ស្រះ​ទឹក​ចំនួន​៣​ និង​ត្រៀម​ជួសជុល​ផ្លូវ​នៅ​តាម​មូលដ្ឋាន​១​ខ្សែ​មាន​ប្រវែង​២.០០០​ម៉ែត្រ​