លោក​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ និង​លោកជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ បាន​ដង្ហែ​បុណ្យ​ផ្កា​ប្រាក់​សាមគ្គី​ទៅ​វត្ត​ខ្ចាស់ ​ដើម្បី​កសាង​​វិហារ​

លោក​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ និង​លោកជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ បាន​ដង្ហែ​បុណ្យ​ផ្កា​ប្រាក់​សាមគ្គី​ទៅ​វត្ត​ខ្ចាស់ ​ដើម្បី​កសាង​​វិហារ​

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​៣ ​ខែកក្កដា ​ឆ្នាំ​២០១៦​នេះ​ លោក​ឧបនាយករដ្ឋមន្ត្រី កែ ​គឹមយ៉ាន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​ ប្រធាន​ក្រុមការងារ​គណៈកម្មាធិការ​កណ្ដាល​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ​លោកជំទាវ​ ម៉ៅ ​ម៉ា​ល័យ លោក ​អ៊ុង​ អឿន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយ​មានជ័យ។

លោក​ សួន​ បវរ ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ជាន់ខ្ពស់​ថ្នាក់​ខេត្ត​ស្រុក​ក្រុង​សង្កាត់ ​និង​ពុទ្ធបរិស័ទ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ជាច្រើន​រយ​នាក់ ​មាន​សទ្ធា​ជ្រះថ្លា​​ក្នុង​ព្រះពុទ្ធសាសនា​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ផ្ដួចផ្ដើម​ធ្វើបុណ្យ​ផ្កា​ប្រាក់​សាមគ្គី​ និង​ទៀនវស្សា​១​ដើម្បី​យក​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល ហៅ​វត្ត​ខ្ចាស់​ស្ថិត​ក្នុង​ភូមិ​ឫ​ស្បូវ ឃុំ​ឫ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​ និង​ប្រមូល​បច្ច័យ​បាន​ចំនួន​១២០.០០០.០០០​រៀល​យក​ទៅ​កសាង​ព្រះវិហារ​ ដែល​កំពុង​មាន​ការ​ខ្វះខាត​ ក្នុង​ការ​កសាង​យ៉ាង​ខ្លាំង​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ក្នុង​ដង្ហែ​អង្គ​ផ្កា​ប្រាក់​នោះ​ថា ​វិហា​ក្នុង​វត្ត​ខ្ចាស់​នេះ​បាន​ចាប់​កសាង​ឡើង​នៅ​ឆ្នាំ​២០១៣​រហូតមកដល់​ឆ្នាំ​២០១៦​បើ​គិត​ពី​ការ​កសាង​បាន​៣​ឆ្នាំ​មក​ហើយ​វិហារ​នេះ​មាន​បណ្ដោយ​២៤.៥​គុណ​និង​ទទឹង​១៤.៥​ម៉ែត្រ​កម្ពស់​៥២​ម៉ែត្រ​សង់​ក្នុង​ផ្ទៃដី​ជាង​៣.០០០​ម៉ែត្រ​ការេ​ចំណែក​ឋ​វិការ​សាងសង់​បាន​មកពី​លោក​ឧបនាយករដ្ឋមន្ត្រី ​កែ​ គឹមយ៉ាន ​បាន​ដង្ហែ​កឋិន​ចូល​ជា​បន្ត​បន្ទាប់​និង​ថវិកា​មួយ​ចំនួន​ទៀត​ បាន​មក​ពី​ពុទ្ធបរិស័ទ​ក្នុង​និង​ក្រៅ​ស្រុក​ជួយឧបត្ថម្ភ​បាន​មួយ​ភាគ​ធំ​ហើយ​វិហារ​នេះ​សាងសង់​បាន​៣០​ភាគរយ​ហើយ​។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា​សមិទ្ធិ​ផល​ទាំងអស់​នេះ ​ក៏​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការ​ធ្វើបុណ្យ​ទាន​និង​ចូល​រួមចំណែក ការ​កសាង​សមិទ្ធផល​ផ្នែក​វិស័យ​ព្រះពុទ្ធសាសនា​និង​ផ្នែក​អាណាចក្រ​ឲ្យ​បាន​រីកចម្រើន​រុងរឿង​ផង​។

លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បុ​ស្បូវ​នៅ​ជិត​វត្ត​ខ្ចាស់​ទាំងអស់​ត្រូវ​ចូលរួម​ និង​បង្ការ​ទប់ស្កាត់​ដល់​អ្នក​ជក់​និង​លក់​គ្រឿងញៀន​នៅ​ក្នុង​វត្ត​និង​ល្បែង​ស៊ីសង​ជាដើម និង​លោក​អាចារ្យ ព្រះ ចៅអធិការ​វត្ត​មិន​ត្រូវ​ឲ្យ​មាន​អធិការ​នៅ​ក្នុង​វត្ត​ជាដាច់ខាត មិន​ត្រូវ​ឈ្លោះ​គ្នា​អំពី​រឿង​លុយកាក់​បក្សពួកនិយម​បង្ក​បញ្ហា​នៅ​ជាពិសេស​រឿង ស្រី​ញី​នៅ​ក្នុង​វត្ត​ជាដើម​ហើយ​ក្នុង​នោះ​ដែរ​ លោកជំទាវ​ម៉ៅ​ម៉ា​ល័យ​ក៏បាន​ជួយឧបត្ថម្ភ​អង្ករ​ក្នុង​មួយ​ខែ​១​តោន​រហូតដល់​ដាច់​ឆ្នាំ​ផង​ដែរ​ សម្រាប់​វត្ត​ខ្ចាស់​នេះ​៕