ក្មេង​ឃ្វាល​គោ​ចុះ​ងូត​ទឹក​ស្រះ ​ប្រទះឃើញ​ម៉ូតូ​មួយ​គ្រឿង

ក្មេង​ឃ្វាល​គោ​ចុះ​ងូត​ទឹក​ស្រះ ​ប្រទះឃើញ​ម៉ូតូ​មួយ​គ្រឿង



ភ្នំពេញ​ ៖ ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥​មួយ​គ្រឿង ​ត្រូវ​បាន​ក្រុម​ក្មេងៗ​ឃ្វាលគោ​ចុះ​ងូតទឹក​ប្រទះឃើញ​នៅ​ក្នុង​ស្រះ​នោះ ​ហើយ​​​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​​​ ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​ឲ្យ​បាន​ច្បាស់​ថា​វា​បណ្ដាលមកពី​ករណី​អ្វី​ឲ្យ​ពិតប្រាកដ។ តែ​តាម​ការ​​សន្និដ្ឋាន​ជំហាន​ដំបូង​សមត្ថកិច្ច​ថា ​​​​​ជា​ម៉ូតូ​របស់​​ក្រុម​​​​​​ ​ផឹក​​ស៊ី ​​​រួច​ឈ្លោះ​គ្នា​ ច្រាន​ម៉ូតូ​ទម្លាក់​ទឹក​ចោល ​ព្រោះ​នៅ​មាត់​ស្រះ​នោះ​ មាន​ដប​ស្រា។

គេ​បាន​ប្រទះឃើញ​ម៉ូតូ​នោះ​ ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៤ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ ​សង្កាត់​កា​កាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ម៉ូតូ​ ដែល​គេ​ប្រទះ​​ឃើញ​ ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥​ ស៊េរី​ឆ្នាំ​២០០៦​ ពាក់​ស្លាក់​លេខ​កណ្ដាល​​1C1219​ដោយ​កន្លែង​កើតហេតុ​នោះ​ ឃើញ​មាន​បន្សល់ទុក​ដប​ស្រា​ និង​គ្រឿងក្លែម។ សមត្ថកិច្ច​កំពុង​សង្ស័យ​​ថា​ជា​ ករណី​ផឹក​​ស៊ី​ ឈ្លោះ​វាយតប់​គ្នា ​និង​ច្រាន​ម៉ូតូ​ទម្លាក់​ទឹក​ចោល។

តាម​ការ​បញ្ជាក់​ពី​ក្រុម​ក្មេងៗ​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា ​ពួកគេ​បាន​មក​ឃ្វាលគោ​នៅ​ម្ដុំ​ស្រះ​ទឹក​នោះ​ហើយ​បាន​ចុះ​ងូតទឹក​លេង ​ស្រាប់តែ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​នៅ​ប៉ប្រះ​មាត់ទឹក​នោះ។ ឃើញ​បែប​នេះ​ក្មេងៗ​បាន​នាំ​គ្នា​ទៅ​ប្រាប់​អ្នកភូមិ​ និង​បាន​រាយការណ៍​បន្ដ​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​ឃើញ​ម៉ូតូ​មែន ហើយ​នៅ​ក្បែរៗ​មាត់​ស្រះ​នោះ ​មាន​បន្សល់​ទុក​សម្បក​ដប​ស្រា​ និង​គ្រឿងក្លែម​ជាហេតុ​នាំ​ឲ្យ​សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ អាច​ជា​​ម៉ូតូ​ក្រុម​ពួក​ផឹក​ស៊ី​ឈ្លោះ​គ្នា​ ក៏​ច្រាន​ម៉ូតូ​ទម្លាក់​ទឹក​ចោល​តែម្ដង។ ទោះជា​យ៉ាង​ណា​សមត្ថកិច្ច​សន្យា​ថា​ នឹង​ធ្វើ​ការស្រាវជ្រាវ​ករណី​នេះ​ ឲ្យ​បាន​ច្បាស់​ថា​តើ​វា​មាន​រឿង​អ្វី​កើតឡើង​ឲ្យ​ពិតប្រាកដ​ទៅ។ ពេល​នេះ​សមត្ថកិច្ច​បាន​យក​ម៉ូតូ​នោះ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​សិន​ក្រែង​មាន​ម្ចាស់​មក​សួររក​ នឹង​ដឹង​រឿង៕
ក្មេង​ឃ្វាល​គោ​ចុះ​ងូត​ទឹក​ស្រះ ​ប្រទះឃើញ​ម៉ូតូ​មួយ​គ្រឿង

ក្មេង​ឃ្វាល​គោ​ចុះ​ងូត​ទឹក​ស្រះ ​ប្រទះឃើញ​ម៉ូតូ​មួយ​គ្រឿង