ឆៃលី ដា​ឡែ​ន បង្ហោះ​សារ​ទម្លាយ​អារម្មណ៍​ពិត តែ​ស្ថិតក្នុង​ភាព​មន្ទិល​

6 Videos


ថ្មីៗនេះនៅលើទំព័រហ្វេសប៊ុករបស់តារាចម្រៀងយេយេ ឆៃលី ដាឡែន គេឃើញមានបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយ ដែលសារនោះបានបង្កប់នូវអត្ថន័យខូចចិត្តមួយចំនួន អានហើយធ្វើឱ្យមហាជនកើតក្តីងឿងឆ្ងល់ជាខ្លាំង និង បានលើកជាសំណួរឡើងថា តើតារាចម្រៀងស្រីល្បីសម្ញែងភាពសិចស៊ីកាលពីមុន ឆៃលី ដាឡែន កំពុងកើតមានបញ្ហាអ្វី ឬមួយក៏នាងកំពុងជួបវិបត្តិក្នុងជីវិតគូ?

P9

ឆៃលី ដា​ឡែ​ន បង្ហោះ​សារ​ទម្លាយ​អារម្មណ៍​ពិត តែ​ស្ថិតក្នុង​ភាព​មន្ទិល​

នៅក្នុងសារបង្កប់ទៅដោយចម្ងល់រយពាន់ដែលតារាចម្រៀងយេយេ ឆៃលី ដាឡែន បានបង្ហោះនោះ នាងបានសរសេរដូច្នេះថា «វាជាពេលវេលាមួយដែលឱ្យខ្ញុំដឹង ហើយក៏ជាពេលវេលាមួយដែលឱ្យខ្ញុំកាន់តែយល់ ហើយភ្លឺភ្នែក និង ជាពេលវេលាមួយឱ្យខ្ញុំសម្រេចចិត្តដើរចេញ ។ ចង់ប្រាប់ថាខ្ញុំអស់លទ្ធភាពហើយ…មនុស្សស្រីម្នាក់នេះអាចរស់នៅម្នាក់ឯងបាន»

ឆៃលី ដា​ឡែ​ន បង្ហោះ​សារ​ទម្លាយ​អារម្មណ៍​ពិត តែ​ស្ថិតក្នុង​ភាព​មន្ទិល​

តាមរយៈសារនេះ ឆៃលី ដាឡែន ទំនងជាចង់ប្រាប់ដល់មហាជនថា ពេលនេះនាងកំពុងខូចចិត្ត និង ពិបាកចិត្តក្នុងរឿងអ្វីមួយ ដែលនាងមិនអាចនិយាយប្រាប់ផ្ទាល់មាត់បាន ។ សម្រាប់ប្រិយមិត្តដែលតែងតែតាមដានខ្សែជីវិតរបស់សិល្បករ-ការិនីមួយចំនួន បានដាក់ការសង្ស័យថា ឆៃលី ដាឡែន ប្រហែលជាមានបញ្ហាក្នុងជីវិតគូក៏ថាបាន ព្រោះបើតាមសារនេះបានបញ្ជាក់យ៉ាងច្បាស់ថានាងអស់ចិត្ត និង សម្រេចចិត្តដើរចេញពីអ្វីមួយ ព្រមជាមួយនឹងការពោលពាក្យមន្ទិលថា មនុស្សស្រីម្នាក់នេះអាចរស់នៅម្នាក់ឯងបាន ។

ឆៃលី ដា​ឡែ​ន បង្ហោះ​សារ​ទម្លាយ​អារម្មណ៍​ពិត តែ​ស្ថិតក្នុង​ភាព​មន្ទិល​

ពាក់ព័ន្ធជាមួយសារពាំត្រណោតនេះ បើងាកក្រោយបន្តិចគឺកាលពីកំលុងពេលដែល ឆៃលី ដាឡែន ជាប់បេសកកម្មចេញទៅសម្តែងនៅក្រៅប្រទេស មានព័ត៌មានអេចអូចថា នាង និង ស្វាមីមានបញ្ហារកាំរកូសនឹងគ្នា ប៉ុន្តែព័ត៌មាននេះត្រូវបាន ឆៃលី ដាឡែន បញ្ជាក់ថា ទំនាក់ទំនងរវាងនាង និង ស្វាមី គឺមិនមានបញ្ហាអ្វីឡើយ ។

ឆៃលី ដា​ឡែ​ន បង្ហោះ​សារ​ទម្លាយ​អារម្មណ៍​ពិត តែ​ស្ថិតក្នុង​ភាព​មន្ទិល​

ដោយឡែកសម្រាប់សារលើកនេះ វាហាក់ដូចជាប្លែកខ្លាំងណាស់សម្រាប់ ឆៃលី ដាឡែន ព្រោះពីមុនមកនាងមិនដែលបង្ហោះសារណាមួយគួរឱ្យចាប់អារម្មណ៍បែបនេះឡើយ តាំងពីនាងរៀបការបានប្រហែលជិតពីរឆ្នាំមកនេះ ប៉ុន្តែលើកនេះសារដែលនាងបានបង្ហោះហាក់បង្ហាញឱ្យឃើញច្បាស់ថា នាងកំពុងជួបបញ្ហាក្នុងជីវិតគូ ទោះយ៉ាងណានេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ ព្រោះនាងមិនបានបញ្ជាក់លម្អិតឡើយ ។ ទាក់ទងនឹងចម្ងល់នៃសាររបស់ ឆៃលី ដាឡែន បង្ហោះលើហ្វេសប៊ុកនេះដែរ យើងក៏បានព្យាយាមទាក់ទងទៅតារាចម្រៀងយេយេ ឆៃលី ដាឡែន ផងដែរ តែមិនទទួលបានជោគជ័យឡើយ ដោយសារទូរស័ព្ទមិនចូល តែយ៉ាងណាសង្ឃឹមថា តារាចម្រៀង ឆៃលី ដាឡែន នឹងបកស្រាយរឿងពិតនៅពីក្រោយការបង្ហោះសារនេះ ដើម្បីបំបាត់ចម្ងល់មហាជន ៕ សាកល

ឆៃលី ដា​ឡែ​ន បង្ហោះ​សារ​ទម្លាយ​អារម្មណ៍​ពិត តែ​ស្ថិតក្នុង​ភាព​មន្ទិល​
ឆៃលី ដា​ឡែ​ន បង្ហោះ​សារ​ទម្លាយ​អារម្មណ៍​ពិត តែ​ស្ថិតក្នុង​ភាព​មន្ទិល​
ឆៃលី ដា​ឡែ​ន បង្ហោះ​សារ​ទម្លាយ​អារម្មណ៍​ពិត តែ​ស្ថិតក្នុង​ភាព​មន្ទិល​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត