គឹម លីហ្សា ត្រៀម​សម្រាល​កូនប្រុស​នៅ​ចុងខែ​តុលា​!

6 Videos


នៅសល់ប្រមាណជាបីខែទៀតប៉ុណ្ណោះ អតីតតារាសម្តែងសាច់សខ្ចី គឹម លីហ្សា និងសម្រាលបានកូនប្រុស ម្នាក់ហើយ ដែលពេលនេះនាងនិងស្វាមីបានដាក់ឈ្មោះកូនប្រុសរបស់នាង ជាភាសាបរទេសថា នីកូឡា។អ្វី ដែលកត់សំគាល់នោះ ទោះបីជាមានផ្ទៃពោះ តែគេសំគាល់ឃើញ គឹម លីហ្សា នៅតែមានរូបសម្រស់ផូរផង់មិន ចាញ់កាលនៅក្រមុំនោះទេ ។

P9

គឹម លីហ្សា ត្រៀម​សម្រាល​កូនប្រុស​នៅ​ចុងខែ​តុលា​!

គឹម លីហ្សា ត្រូវបានគេចាត់ទុកជាស្ត្រីដែលមានសំណាង ក្រោយពេលរៀបការមិនបានប៉ុន្មានផង នាងក៏មាន ឱកាសបានចាកចេញទៅរស់នៅជាមួយស្វាមី នៅឯប្រទេសអូស្ត្រាលី បើគិតមកដល់ពេលនេះ បានរយៈពេល ប្រមាណជាងពីរឆ្នាំហើយ ។

គឹម លីហ្សា ត្រៀម​សម្រាល​កូនប្រុស​នៅ​ចុងខែ​តុលា​!

មិនត្រឹមតែទទួលបានការស្រលាញ់ពីសំណាក់ស្វាមីប៉ុណ្ណោះទេ សូម្បីតែក្រុមគ្រួសារសាច់ថ្លៃ ក៏ ស្រលាញ់និងចូលចិត្តរូបនាងដែរ ។ ប៉ុន្តែយ៉ាងណា ស្រីស្អាតរូបនេះបានអះអាងថា នាងក៏ធ្លាប់មានអារម្មណ៍ អផ្សុកនឹកដល់ស្រុកកំណើតដែរ ។ តែនៅពេលឆាប់ៗខាងមុខនេះ គឹម លីហ្សា និងកាន់តែមានភាពកក់ក្តៅថែមទៀត ដោយនាងមាន សមាជិកបន្ថែម ដែលពេលនេះនាងក៏បានត្រៀមឈ្មោះយ៉ាងពិរោះ សម្រាប់កូនប្រុស ដែលមានឈ្មោះថា នីខូឡា Nicola ។

គឹម លីហ្សា ត្រៀម​សម្រាល​កូនប្រុស​នៅ​ចុងខែ​តុលា​!

គឹម លីហ្សា បានប្រាប់ថា នាង និង សម្រាលកូនប្រុសនៅថ្ងៃទី ២០ ខែតុលា ខាងមុខនេះ តែ អាចមុនឬក្រោយមិនទាន់ច្បាស់នោះទេ ។ ក្នុងកំឡុងពេលមានផ្ទៃពោះ គឹម លីហ្សា កាន់តែទទួលបានការស្រលាញ់ថ្នាក់ថ្នមពីសំណាក់ស្វាមី ។ ដោយ សារមានផ្ទៃពោះ គឹម លីហ្សា បានខកខានក្នុងការមកលេងស្រុកខ្មែរ ៕ ចេនី

គឹម លីហ្សា ត្រៀម​សម្រាល​កូនប្រុស​នៅ​ចុងខែ​តុលា​!
គឹម លីហ្សា ត្រៀម​សម្រាល​កូនប្រុស​នៅ​ចុងខែ​តុលា​!
គឹម លីហ្សា ត្រៀម​សម្រាល​កូនប្រុស​នៅ​ចុងខែ​តុលា​!
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត