សុខ ពិសី ប្តូរ​ស្ទីល​ផាត់មុខ​បែបនេះ ស្អាត ឬ អត់ ?

6 Videos


ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន ថ្មីៗនេះតារាចម្រៀងសាច់សខ្ចីប្រចាំផលិតកម្មថោន សុខ ពិសី បានផ្លាស់ប្តូរស្ទីលតុបតែងមុខប្លែកខុសពីមុន ។ តោះមើលទាំងអស់គ្នា តើការតុបតែងមុខរបស់ សុខ ពិសី ស្រស់ស្អាតកម្រិតណាដែរ ? ។

P9

សុខ ពិសី ប្តូរ​ស្ទីល​ផាត់មុខ​បែបនេះ ស្អាត ឬ អត់ ?
សុខ ពិសី ប្តូរ​ស្ទីល​ផាត់មុខ​បែបនេះ ស្អាត ឬ អត់ ?

ស្របពេលដែលបច្ចេកវិជ្ជាកាន់តែមានការរីកចម្រើនរួមជាមួយប្រជាប្រិយភាពក្នុងសង្គមសិល្បៈក៏កាន់តែរីកទូលាយផងនោះគេសង្កេតឃើញរូបសម្រស់របស់ សុខ ពិសី កាន់តែស្រស់ស្អាតប្លែកគួរអោយស្រលាញ់ ។ ថ្មីៗនេះតារាចម្រៀងរូបនេះបានផ្លាស់ប្តូរការតុបតែងមុខដូចជាកូនក្រមុំតុក្កតា ។ ជាមួយនិងការពាក់ឡេនភ្នែក និង ពាក់រោមវែងៗដែលមើលទៅកាន់តែគួរអោយទាក់ទាញប្លែកជារាល់ដង ។

សុខ ពិសី ប្តូរ​ស្ទីល​ផាត់មុខ​បែបនេះ ស្អាត ឬ អត់ ?

មានទស្សនិកជនដែលស្នេហាវិស័យសិល្បៈមួយចំនួនបាននិយាយថា ការផាត់មុខរបស់ សុខ ពិសី បែបនេះ មើលទៅប្លែក ឃ្យូត ឃ្យូតគួរអោយទាក់ទាញ តែក្នុងនោះក៏មានអ្នកខ្លះនិយាយថា ស្អាតតែមើលទៅដូចជាចំណាស់ជាងមុន ។

សុខ ពិសី ប្តូរ​ស្ទីល​ផាត់មុខ​បែបនេះ ស្អាត ឬ អត់ ?

សុខ ពិសី នៅតែជាតារាចម្រៀង ដ៏លេចធ្លោមួយរូបនៅក្នុងផលិតកម្មថោន ។ បទចម្រៀងរបស់នាងជាបន្តបន្ទាប់បានចេញលក់នៅលើទីផ្សារ ហើយនៅពេលឆាប់ៗខាងមុខនេះខ្សែភាពយន្ត «អាឡេវចូលក្រុង» ដែលមានរូបនាង និង លោក ឆាយ វីរៈយុទ្ធ ជាតួឯក ក៏ត្រៀម និង ចាក់បញ្ចាំងនាពេលឆាប់នេះផងដែរ ៕

                                                                                          ចេនី