អស់ទាស់! កូនប្រុស​តូច​ធ្វើ​ឲ្យ​ម្តាយ​សើច​ចុកពោះ ខណៈ​ព្យាយាម​បៅដោះ​រូបសំណាក​

ក្មេងប្រុសតូចម្នាក់បានពាំនាំនូវសំណើចទៅកាន់មនុស្ស អំពីការភាន់ច្រឡំរបស់វា ខណៈវាបានចំណាយពេលដើរលេងកំសាន្តនៅក្នុងសារមន្ទីរមួយ ជាមួយម្តាយរបស់វា ហើយនៅពេលនោះ វាក៏បានប្រទះឃើញរូបសំណាកស្ត្រីម្នាក់ ដែលអង្គុយបញ្ចេញសុដន់ទាំងគូកណ្តាលវាល ។

ខណៈពេលនោះ ក្មេងប្រុសរូបនោះបានសម្លឹងទៅកាន់ “ស្ត្រី” នោះអស់មួយសន្ទុះ រួចក៏បានដើរចូលទៅកៀក និងចាប់ផ្តើមបៅដោះនាងតែម្តង ។ រីឯម្តាយរបស់វាដែលបានឃើញហេតុការណ៍ដ៏គួរឲ្យអស់សំណើចនេះ បានផ្ទុះសំណើចយ៉ាងខ្លាំង ។ ប៉ុន្តែ វាបានថយចេញវិញ នៅពេលវាដឹងថា ដោះទាំងគូរបស់ “ស្ត្រី” នោះ ពុំមានចេញទឹកដោះ ។

អស់ទាស់! កូនប្រុស​តូច​ធ្វើ​ឲ្យ​ម្តាយ​សើច​ចុកពោះ ខណៈ​ព្យាយាម​បៅដោះ​រូបសំណាក​

មនុស្សមួយចំនួនបានថតទិដ្ឋភាពគួរឲ្យអស់សំណើចរបស់ក្មេងប្រុសនេះ និងបង្ហោះចូល Page ហ្វេសប៊ុកឈ្មោះ Life of Dad ។

រូបថតរបស់កូនក្មេងនេះ ត្រូវបានចែករំលែក និងទទួលការ Comment យ៉ាងច្រើន ជាមួយពាក្យពេចន៍កំប្លុកកំប្លែង ។ ក្នុងនោះមានដូចជាអ្នកលេងហ្វេសប៊ុកឈ្មោះ៖
– Rosie Sanchez និយាយថាៈ “ធម្មជាតិឥតខ្ចោះ! ក្មេងល្អ”
– Michael So’oto សរសេរថាៈ “ហេ, វាជាអាហារថ្ងៃហ្វ្រីណា ក្មេងគួរឲ្យស្រឡាញ់!”
– Neb Nedder សរសេរថាៈ “វាមិនមែនគ្រាន់តែក្មេងៗទេ ដែលធ្វើរឿងនេះ ។ ខ្ញុំក៏ធ្លាប់ភាន់ច្រឡំផងដែរពីមុន” ៕