​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ​ព្រោះ​តែ​ចង់​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​ឲ្យ​ស៊ី​ជម្រៅ ​ទៅ​រៀន​ដល់​សិង្ហបុរី​

ប្រទេសសិង្ហបុរី៖ មានព្រះសង្ឃខ្មែរជាច្រើនអង្គបានទៅបន្តការសិក្សាផ្នែកពុទ្ធចក្រថ្នាក់ឧត្ដមសិក្សានៅប្រទេសសិង្ហបុរី ដោយទទួលបានចំណេះដឹងលើវិស័យនេះ មិនចាញ់ទៅនឹងការទៅសិក្សានៅប្រទេសឥណ្ឌា ឬប្រទេសនេប៉ាល់ ដែលជាប្រទេសកំណើតព្រះសម្មាសម្ពុទ្ធនោះទេ ប៉ុន្តែប្រជាជនកម្ពុជាមួយចំនួន មិនដែលដឹងថា នៅប្រទេសសិង្ហបុរីនេះមានមហាវិទ្យាល័យពុទ្ធចក្រ សម្រាប់ទទួលព្រះសង្ឃនោះឡើយ។

​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ​ព្រោះ​តែ​ចង់​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​ឲ្យ​ស៊ី​ជម្រៅ ​ទៅ​រៀន​ដល់​សិង្ហបុរី​

ក្នុងនោះមានព្រះសង្ឃខ្មែរមួយអង្គ ស្រុកកំណើតនៅភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានព្រះនាម សៀ កុសល ព្រះជន្ម ២៦វស្សា ជាកូនច្បងក្នុងគ្រួសារ ឪពុកឈ្មោះ ឡា ហ៊ីម ម្ដាយឈ្មោះ ជុំ ខុម ជាកសិករ និងមានបងប្អូនចំនួន៥នាក់ ព្រះអង្គបានសម្រេចចិត្តឆ្លងប្រទេសទៅបន្តការសិក្សានៅប្រទេសសិង្ហបុរីផងដែរ ដោយសារចង់ស្វែងយល់នៅព្រះពុទ្ធសាសនាឲ្យបានស៊ីជម្រៅបន្ថែម។

ប្រវត្តិនៃការសិក្សារបស់ព្រះតេជគុណ សៀ កុសល ក្នុងឆ្នាំ២០០៦-២០០៨ ព្រះអង្គបានចាប់ផ្ដើមចូលរៀននៅសាលាពុទ្ធិកបឋមសិក្សាវត្តព្រៃនប់ លុះឆ្នាំ២០០៨-២០១១ ព្រះអង្គបានទៅបន្តការសិក្សាថ្នាក់ពុទ្ធិកអនុវិទ្យាល័យ វត្តឥន្ទញ្ញាណ ខេត្តព្រះសីហនុ មកដល់ឆ្នាំ២០១១-២០១៤ ព្រះអង្គបានទៅបន្តការសិក្សាពុទ្ធិកវិទ្យាល័យរាជបូណ៍ ស្ថិតនៅវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សមណនិស្សិត សៀ កុសល បានចាកចេញពីមាតុប្រទេសទៅកាន់ប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៤ មកដល់ពេលនេះ មានរយៈពេលជិត២ឆ្នាំមកហើយ បច្ចុប្បន្នព្រះអង្គកំពុងសិក្សាថ្នាក់មូលដ្ឋានឆ្នាំទី២ នៅមហាវិទ្យាល័យព្រះពុទ្ធសាសនា នៃប្រទេសសិង្ហបុរី (Buddhist College of Singapore ) ដោយគង់នៅវត្ត Kong Meng San Phor Kark See ផ្លូវ 88 Bright Hill ប្រទេសសិង្ហបុរីនោះតែម្ដង។

សមណនិស្សិតកូនអ្នកភូមិព្រៃនប់អង្គនេះបានប្រាប់ឲ្យដឹងថា ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅមហាវិទ្យាល័យព្រះពុទ្ធសាសនា នៃប្រទេសសិង្ហបុរី គឺមានចំនួន៦ឆ្នាំ ២ឆ្នាំសម្រាប់សិក្សាថ្នាក់មូលដ្ឋាន ចំណែក៤ឆ្នាំទៀត សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ហើយពេលនេះ ព្រះអង្គកំពុងជិតបញ្ចប់ឆមាសទី២ នៃថ្នាក់មូលដ្ឋានហើយ ដោយគ្រោងបន្តទៅកម្រិតបរិញ្ញាបត្រនៅប៉ុន្មានខែក្រោយនេះផងដែរ។

ភិក្ខុ សៀ កុសល បានបន្តទៀតថា ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកព្រះពុទ្ធសាសនា នៃមហាវិទ្យាល័យខាងលើនេះ គឺសិក្សាផ្ដោតសំខាន់ទៅលើព្រះពុទ្ធសាសនាបែបមហាយាន ដោយសិក្សាជាភាសាអង់គ្លេសសុទ្ធតែម្ដង។ ដូច្នេះហើយ ទើបរយៈពេលពីរឆ្នាំដំបូង គេមិនអនុញ្ញាតឲ្យរៀនកម្រិតបរិញ្ញាបត្រតែម្ដងនោះ គឺតម្រូវឲ្យរៀនមុខវិជ្ជាផ្សេងៗជាមូលដ្ឋានគ្រឹះសិន។

ក្នុងនោះសមណនិស្សិតអង្គនេះក៏បានបញ្ជាក់ដែរថា នៅមហាវិទ្យាល័យព្រះពុទ្ធសាសនា នៃប្រទេសសិង្ហបុរីនេះ មានព្រះសង្ឃខ្មែរមកសិក្សាចំនួន ២៤អង្គហើយ ប៉ុន្តែមិនសូវមានអ្នកបានដឹងអំពីការសិក្សារបស់ព្រះសង្ឃខ្មែរនៅទីនោះទេ ហើយក៏មិនមានស្ថាប័នពាក់ព័ន្ធណា បានផ្សព្វផ្សាយអំពីព្រះសង្ឃ ដែលបានមករៀននៅប្រទេសសិង្ហបុរីនេះដែរ។

ព្រះសង្ឃខ្មែរអង្គនេះបានបន្ថែមថា ការមកសិក្សានៅមហាវិទ្យាល័យព្រះពុទ្ធសាសនា នៃប្រទេសសិង្ហបុរីនេះ គឺមិនខុសគ្នាអំពីការទៅសិក្សានៅពុទ្ធភូមិ ដែលជាប្រទេសកំណើតនៃព្រះពុទ្ធសាសនានោះទេ ព្រោះការសិក្សានៅទីនេះ ក៏មានសាស្ត្រាចារ្យល្បីៗ ដែលបញ្ចប់ការសិក្សាមកពីប្រទេសនេប៉ាល់ ឬឥណ្ឌា មកបង្រៀននៅមហាវិទ្យាល័យនេះដែរ ប៉ុន្តែអ្វីដែលចំណុចពិសេសខ្លាំងនោះ គឺការសិក្សាស្រាវជ្រាវព្រះពុទ្ធសាសនានៅមហាវិទ្យាល័យសិង្ហបុរីនេះ ជាភាសាអង់គ្លេសសុទ្ធតែម្ដង។

ព្រះតេជគុណ សៀ កុសល បានលើកឡើងថា ធនធានមនុស្សផ្នែកព្រះពុទ្ធសាសនានៅកម្ពុជា ដែលមានចំណេះដឹងខ្ពង់ខ្ពស់ ទទួលបានការអប់រំជាភាសាអង់គ្លេសសុទ្ធតែម្ដង គឺមិនសូវមានច្រើននៅឡើយ ហើយក៏កម្រមានភិក្ខុសង្ឃអង្គណាមានចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ក្នុងការសម្ដែងព្រះធម៌ ឬពិពណ៌នាអំពីព្រះពុទ្ធសាសនានៅកម្ពុជាទៅពិភពលោកជាភាសាអង់គ្លេសនោះដែរ គឺមានតែព្រះសង្ឃដែលមានឱកាសមកសិក្សានៅក្រៅប្រទេសតែប៉ុណ្ណោះ។

សមណនិស្សិតអង្គនេះបានបញ្ជាក់ថា មូលហេតុដែលព្រះអង្គមកសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសសិង្ហបុរីនេះ ទី១-គឺព្រះអង្គចង់ស្វែងយល់នៅព្រះពុទ្ធសាសនាឲ្យបានស៊ីជម្រៅ ព្រោះប្រទេសកម្ពុជា ជាប្រទេសកាន់នៅព្រះពុទ្ធសាសនា ដូច្នេះព្រះអង្គចង់មកសិក្សាអំពីពុទ្ធសាសនានៅថ្នាក់មហាវិទ្យាល័យនេះ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសនោះគឺស្វែងយល់អំពីសាសនានានានៅលើពិភពលោក ទី២-ព្រះអង្គចង់មានចំណេះដឹងខ្ពស់ផ្នែកអន្តរភាសា ដូចជាមករៀននៅប្រទេសសិង្ហបុរីនេះ គឺសិក្សាព្រះពុទ្ធសាសនាមែន ប៉ុន្តែប្រើប្រាស់ភាសាអង់គ្លេសជាគោលសម្រាប់សិក្សាស្រាវជ្រាវ។

គួររម្លឹកថា សម្រាប់ថ្ងៃអនាគត ព្រះតេជគុណ សៀ កុសល ក៏មានបំណងយកចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ដែលបានមកសិក្សានៅប្រទេសសិង្ហបុរីនេះ ទៅបម្រើលើវិស័យព្រះពុទ្ធសាសនានៅកម្ពុជាវិញដែរ ព្រោះព្រះអង្គបានលើកឡើងថា ព្រះអង្គនិងព្រះសង្ឃខ្មែរ ដែលជាសមណនិស្សិតកំពុងសិក្សានៅប្រទេសសិង្ហបុរីទាំងអស់ នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចែករំលែក ចំណេះដឹងជូនពុទ្ធបរិស័ទខ្មែរ ជាពិសេសព្រះអង្គនិងចែករំលែកនូវព្រះពុទ្ធសាសនាបែបមហាយាន ដែលភាគច្រើន ប្រជាជនកម្ពុជាមិនសូវបានដឹងច្បាស់ គ្រាន់តែធ្លាប់ឮ ឬឃើញតាមទូរទស្សន៍កន្លងមកនោះតែម្ដង៕

​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ​ព្រោះ​តែ​ចង់​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​ឲ្យ​ស៊ី​ជម្រៅ ​ទៅ​រៀន​ដល់​សិង្ហបុរី​

​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ​ព្រោះ​តែ​ចង់​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​ឲ្យ​ស៊ី​ជម្រៅ ​ទៅ​រៀន​ដល់​សិង្ហបុរី​

​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ​ព្រោះ​តែ​ចង់​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​ឲ្យ​ស៊ី​ជម្រៅ ​ទៅ​រៀន​ដល់​សិង្ហបុរី​

​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ​ព្រោះ​តែ​ចង់​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​ឲ្យ​ស៊ី​ជម្រៅ ​ទៅ​រៀន​ដល់​សិង្ហបុរី​

​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ​ព្រោះ​តែ​ចង់​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​ឲ្យ​ស៊ី​ជម្រៅ ​ទៅ​រៀន​ដល់​សិង្ហបុរី​

​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ​ព្រោះ​តែ​ចង់​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​ឲ្យ​ស៊ី​ជម្រៅ ​ទៅ​រៀន​ដល់​សិង្ហបុរី​

ប្រភព៖ kqube

  • ​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ​ព្រោះ​តែ​ចង់​សិក្សា​ផ្នែក​ព្រះពុទ្ធ​សាសនា​ឲ្យ​ស៊ី​ជម្រៅ ​ទៅ​រៀន​ដល់​សិង្ហបុរី​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: