សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​បន្ត​ចាត់ការ​លើ​លោក កឹម សុខា

សាលាឧទ្ធរណ៍​សម្រេច​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​ចំណាត់​ការ​របស់​ខ្លួន ចំពោះ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដោយ​បដិសេធ​ការ​ស្នើ​បញ្ឈប់​នីតិវិធី​លើ​លោក កឹម សុខា។

ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ធ្វើ​ឡើង​បន្ទាប់​ពី​មេធាវី​ការពារ​ក្ដី​របស់​លោក កឹម សុខា ប្ដឹង​ជំទាស់ ដើម្បី​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​បញ្ចប់​នីតិវិធី​របស់​ខ្លួន ចំពោះ​លោក កឹម សុខា។

លោក កឹម សុខា ត្រូវ​បាន​ព្រះ​រាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់ ថា បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្ដែង​បន្ទាប់​ពី​លោក​បាន​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​ចំនួន​២​លើក​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ពាក់ព័ន្ធ​នឹង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ ករណី​ចោទ​ប្រកាន់​ពី​បទល្មើស​ជាក់​ស្ដែង​នេះ លោក កឹម សុខា បាន​សម្រេច​ទៅ​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​រយៈ​ពេល​ជាង​មួយ​ខែ​មក​ហើយ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។