Rainie Yang ស្រឡាញ់​សុនខ​ស្មើរ​នឹង​កូន​

6 Videos


ថ្មីៗនេះតារាចម្រៀង និង សម្ដែងតៃវ៉ាន់ដ៏ល្បីល្បាញនាង យ៉ាង ចឹងលីន (Rainie Yang) បានបង្ហោះរូបថតប៉ុន្មានសន្លឹកជាមួយសត្វសុនខសំណព្វរបស់នាងចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គម ដែលបានធ្វើឲ្យអ្នកគាំទ្រនាងទាំងអស់មានចិត្តច្រណែនជាមួយសត្វសុនខមួយក្បាលនោះ ។

P9

Rainie Yang ស្រឡាញ់​សុនខ​ស្មើរ​នឹង​កូន​

តារាស្រីវ័យ ៣២ ឆ្នាំ ខាងលើមិនត្រឹមតែបង្ហោះរូបថតដ៏ផ្អែមល្ហែមជាមួយសត្វសុនខរបស់នាងតែប៉ុណ្ណោះទេ ហើយថែមទាំងសរសេរសារខ្លីមួយថែមទៀតផងដែលមានអត្ថន័យថា នាងមិនត្រឹមតែបង្ហោះរូបថតទេ ប៉ុន្តែនាងថែមទាំងយកចិត្តទុកដាក់ជាមួយកូនស្រីនាង(សត្វសុនខ)មួយនេះខ្លាំងណាស់ ។ យោងតាមសម្ដីរបស់តារាចម្រៀង យ៉ាង ចឹងលីន ដូចនេះបានធ្វើឲ្យអ្នកលេងកម្មវិធីសង្គមជាច្រើនសន្និដ្ឋានថា នាងប្រហែលស្រឡាញ់សត្វសុនខខ្លាំងស្មើរនឹងកូនហើយទៅ(សព្វថ្ងៃ យ៉ាង ចឹងលីន មិនទាន់មានប្ដី មានកូនឡើយ) ។

Rainie Yang ស្រឡាញ់​សុនខ​ស្មើរ​នឹង​កូន​

គួរបញ្ជាក់ដែរថា នាង យ៉ាង ចឹងលីន មិនត្រឹមតែជាតារាល្បីប៉ុណ្ណោះទេ តែនាងគឺជាកូនស្រីដ៏ល្អ និង កត្តញ្ញូម្នាក់ថែមទៀតផង ។ ទោះបីជាសព្វថ្ងៃតារាស្រីរូបនេះមានកាលវិភាគការងារជាច្រើនយ៉ាងណាក្ដី ក៏នាងនៅតែឆ្លៀតពេលនៅក្បែរម្ដាយរបស់នាងគ្រប់ពេលវេលាផងដែរ ហើយមានពេលខ្លះនាងយកពេលនៅជាមួយម្ដាយ ច្រើនជាងពេលធ្វើការងារទៅទៀត ផង ៕ (ប្រភព៖ ឡូលីប៉ប) កុសល

Rainie Yang ស្រឡាញ់​សុនខ​ស្មើរ​នឹង​កូន​
Rainie Yang ស្រឡាញ់​សុនខ​ស្មើរ​នឹង​កូន​
Rainie Yang ស្រឡាញ់​សុនខ​ស្មើរ​នឹង​កូន​
Rainie Yang ស្រឡាញ់​សុនខ​ស្មើរ​នឹង​កូន​
Rainie Yang ស្រឡាញ់​សុនខ​ស្មើរ​នឹង​កូន​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត