នាង​ដាក់​ទូរស័ព្ទ​ចូលក្នុង​ម៉ាស៊ីន Microwave ដើម្បី​ធ្វើតេស្ត​រលក​វិទ្យុសកម្ម ចង់ដឹងថា​អស្ចារ្យ​ប៉ុនណា​ទេ​?

    ​អ្នកដឹង​ហើយ​ថា​ប្រអប់​ម៉ាស៊ីន Microwave ប្រើ​បច្ចេកវិជ្ជា​ខ្ពស់ ក្នុងការ​ចម្អិន​អាហារ​ដោយ​ប្រើ​រលក​វិទ្យុសកម្ម​ដើម្បី​បញ្ចេញ​កម្ដៅ​។​

​    ​ប៉ុន្ដែ​អ្នកមាន​ឆ្ងល់​ទេ តើ​វា​បញ្ចេញ​រលក​អេឡិចត្រូនិក​ដែល​ក្រប​ជិត​ដោយ​របៀប​ណា​?

​    ​មុននឹង​ចាប់ផ្ដើម អ្នក​ត្រូវ​ដឹងថា​រលក​វិទ្យុសកម្ម​របស់ Microwave គឺជា​ប្រភេទ​រលកសញ្ញា non-ionising មានន័យថា​វា​មិនអាច​ផ្លាស់ប្ដូរ​ឬ​ប៉ះពាល់​ដល់ DNA របស់​អ្នក​ដូច​រលក UV នោះទេ​។​

​    ​មាន​ផលប៉ះពាល់​តែ​ម្យ៉ាង​ប៉ុណ្ណោះ ដែល​វា​ធ្វើ​មកលើ​មនុស្ស​យើង​គឺ​រលាក​ដោយសារ​កម្ដៅ​វា​។​

​    ​Diana បាន​យក​ទូរស័ព្ទ​នោះ​ដាក់ចូល​ក្នុង​ម៉ាស៊ីន Microwave ដើម្បី​មើលថា​តើ​ម៉ាស៊ីន​អាច​ឃាត់​ឈ្នះ​រលក​វិទ្យុសកម្ម​របស់​ទូរស័ព្ទ​កុំឱ្យ​ភាយ​ចេញ​ក្រៅ​ដែរ​ឬក៏​អត់​។​

​    ​ប្រអប់​របស់​ម៉ាស៊ីន Microwave មិន​អនុញ្ញាតឱ្យ​រលកសញ្ញា​ទូរស័ព្ទ​ចេញ​ឬ​ចូល​បានទេ លុះត្រាតែ​រលក​នោះ​មាន​កម្រិត​ប្រេកង់​ធំ​និង​កៀក​ទៅនឹង​ម៉ាស៊ីន​នោះ​។​

​    ​នាង​បាន​សាកល្បង​នឹង​ម៉ាស៊ីន Microwave របស់​មិត្ត​នាង​មួយចំនួន តេ​ចូល​និង​ខ្លះទៀត​តេ​មិន​ចូល​ទេ​។ ការដែល​តេ​ចូល​បាន​ក្នុង​ម៉ាស៊ីន Microwave នោះ​បានន័យថា​វា​មាន​ចន្លោះប្រហោង​ណាមួយ​ដែល​អាចឱ្យ​រលកសញ្ញា​ផ្សេង​ជ្រៀតចូល​វា​បាន​។ បន្ទាប់ពី​នាង​សាកល្បង​ម៉ាស៊ីន​របស់​នាង ឃើញថា​វា​មិនអាច​តេ​ចូល​បានទេ​។ តែ​ក្រោយមក​នាង​សាកល្បង​តេ​តាម Face Time តាមរយៈ Wireless ឃើញថា​វា​ពិតជា​អាច​តេ​ចូល​បាន​មែន ដោយ​កម្រិត​ប្រេកង់​របស់ Wireless ធំ​របស់​ទូរស័ព្ទ​អាច​ទម្លុះ​ចេញ​ក្រៅ​ម៉ាស៊ីន Microwave៕