យុវជន​ម្នាក់​កំពុង​ជិះ​កង់​ត្រូវគេ​កាប់​ចំក​ស្ទើរ​ដាច់​ស្លាប់​មួយ​រំពេច​

ខេត្តកំពង់ឆ្នាំង​៖ យុវជន​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​ម្នាក់ កំពុង​ង​ជិះ​កង់​ត្រូវគេ​កាប់​ចំក​ដួល​ស្លាប់ នៅ ក្នុង​ថ្លុកឈាម ដែល​សមត្ថកិច្ច​ដាក់​ការសង្ស័យថា ក្រុម​អ្នក​ចែកចាយ​គ្រឿងញៀន ជា​ឃាតករ​។ ករណី ឃាតកម្ម​ដ៏​សាហាវ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦ និ​២៥​នាទី​ព្រលប់​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំង​២០១៦ នៅ​ល់​ផ្លូវ​កៅស៊ូ​ក្រោយ​រោងចក្រ​អឹម​វ៉េ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ចឹក​សារ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​កន្លែង​កើត​ហេ​ត​បានអោយដឹងថា​៖ យុវជន​រងគ្រោះ​មានឈ្មោះ អ៊ឹម សៅ​សុធា​រា អាយុ​២៤​ឆ្នាំ មុខរបរ​ប៉ះ​កង់ ជា​មុខសញ្ញា​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន រស់នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង​។​

ម្តាយ​ជនរងគ្រោះ​បាន​និយាយ​អោយដឹងថា​៖ នៅ​ម៉ោង​៤​ល្ងាច​កូន​គាត់​កំពុង​ប៉ះ​កង់​ជាមួយ​គាត់​នៅមុខ រោងចក្រ​អ៊ឹម​វ៉េ បានទទួល​ទូ​សព្ទ័​មួយ​រួច​ក៏បាន​ឡើង​ជិះ​កង់​ដោយ​ប្រាប់​គាត់​ថា ខ្ញុំ​ទៅ​ណោះ​មួយ​ភ្លែត​។ ស្រាប់តែ​នៅ​ម៉ោងជាង​៦ មាន​ក្មេងប្រុស​ម្នាក់​បាន​ជិះ​កង់​មក​ប្រាប់​គាត​ថា មីងៗ​កូន​មីង​ឯ​ត្រូវគេ​កាប់ នៅក្រោយ​រោងចក្រ​ទៅ​មើល​គាត់​ផង​។ ភ្លាមៗ​នោះ​គាត់​ក៏បាន​អោយ​ក្មួយ​ឌុប​ម៉ូតូ​ទៅ មើម ពេលទៅដល់ កូន​គាត់​បាន​ស្លាប់​បាត់ទៅហើយ​។ គាត់​បាន​ប្រាប់​អោយដឹងទៀតថា កាលពី​ម្សិលមិញ​ថ្ងៃទី​៣០ ខែមិថុនា វេលា​ម៉ោង​១២ មាន​យុវជន​ម្នាក់​បានមក​គំរៀម​នៅ​កន្លែង​ប៉ះ​កង់​ថា ហ្អែ​ង​ប្រយ័ត្ន​ខ្លួន​ណា​! ។​

​សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងថា​៖ ជនរងគ្រោះ​ត្រូវបាន​គេ​កាប់​ចំក​ផ្នែក​ខាងឆ្វេង​មុខ​យ៉ាងជ្រៅ​ស្ទើរតែ ដាច​ក់ក ស្លាប់​នៅក្នុង​ថ្លុកឈាម ដែល​សង្ស័យថា​ត្រូវគេ​លួច​កាប់​ពីក្រោយ​ពេល​កំពុង​ជិះ​កង់ និង​សង្ស័យ ថា ក្រុម​អ្នក​ចែកចាយ​ថ្នាំញៀន ដែល​ទៅ​គំរាម​គេ​ជា​អ្នកប្រព្រឹត្ត ។ ករណីនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាងសកម្ម​រកមុខ​សញ្ញា​ជ​ន​ល្មើស ដែល​គេ​មានជំនឿថា នឹង​អាច​ស្រាវជ្រាវ​ឃើញ​ក្នុងពេល​ឆាប់ៗ​នេះ​៕ រិ​ទ្ធិ ជ័យ​

KA-04-07-2016-01 KA-04-07-2016-02 KA-04-07-2016-03 KA-04-07-2016-05