6 ចំណុចដែលអ្នកប្រើប្រាស់ មិនគួរមើលរំលង ចំពោះកំពូលស្មាតហ្វូន LG G5 SE

LG G5SE គឺជាស្មាតហ្វូនជំនាន់ថ្មីដែលត្រូវបានក្រុមហ៊ុន LG រចនាឡើង មានរូបរាងស្អាត និងមានតួអាចដោះថ្មចេញបាន ព្រមទាំងមានភ្ជាប់មក ជាមួយនូវសមត្ថភាពខ្លាំងនិងបច្ចេកវិទ្យាទំនើប ឧបករណ៍បន្ថែមមួយចំនួន សម្រាប់ការប្រើប្រាស់ ដែលស្របតាមបរិបថបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន។ នៅលើកំពូលស្មាតហ្វូនមួយនេះ គឺត្រូវបានក្រុមហ៊ុនបំពាក់នូវបច្ចេកវិទ្យា ទំនើបៗជាច្រើន ដែលលោកអ្នក មិនគួរមើលរំលងនោះទេ ក្នុងនោះរួមមាន៖

1. កាមេរ៉ាក្រោយពីរគ្រាប់(Dual Camera) ៖ LG G5SE គឺមានបំពាក់កាមេរ៉ាខាងក្រោយចំនួនពីរគ្រាប់( Dual Camera) អមដោយភ្លើងហ្វាស់ ជំនួយពីរគ្រាប់ ជាមួយនឹងស៊ិនស័រចាប់រូបដ៏វៃឆ្លាត។ កាមេរ៉ាមួយគ្រាប់មានទំហំ 16 មេហ្គាភិចសែលដែលអាចចាប់រូបភាពបានច្បាស់បែបធម្មជាតិ បានក្នុងកម្រិត 78 ដឺក្រេ និងមួយគ្រាប់ទៀតមានទំហំ 8 មេហ្គាភិចសែលដែលអាចចាប់រូបភាពបាន 135 ដឺក្រេជាមួយមុខងារ OIS និង Laser Autofocus។ ដោយឡែកសម្រាប់កាមេរ៉ា Selfie វិញគឺមានទំហំ 8 មេហ្គាភិចសែលភ្ជាប់នូវស៊ិនស័រពន្លឺជាជំនួយសម្រាប់ការថតនៅទី ដែលមានពន្លឺខ្សោយឲ្យ ការចាប់រូបភាពបានច្បាស់ល្អ។

2. មុខងារ Quick Charge 3.0 ៖ នេះគឺជាបច្ចេកវិទ្យាមួយ ដែលអាចអោយលោកអ្នកធ្វើការសាកថាមពលថ្ម បានយ៉ាងរហ័ស ឆាប់ពេញប្រើរយៈ ពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ នឹងអាចសាកថាមពលបាន 83% ហើយអ្វីដែលពិសេសនោះគឺ LG G5SE ក៏អាចដោះដូរថ្ម (Slide-Out Battery) បានផងដែរ។

3. មុខងារថ្មី Always-On-Display៖ នៅលើស្មាតហ្វូន LG G5SE គឺមានភ្ជាប់នូវមុខងាររថ្មីមួយ ដែលអាចធ្វើការបង្ហាញ នូកំនត់ចំណាំ
មួយចំនួន ដូចជាម៉ោង សារ ក៏ដូចជាកម្មវិធីមួយចំនួនទៀត នៅពេលអេក្រង់បិទពន្លឺ។ មានន័យថា បើទោះបីជានៅអេក្រង់ទូរស័ព្ទរបស់លោកអ្នកមិនមានពន្លឺក៏ដោយ ក៏លោកអ្នកនៅតែ ទទួលបាននូវព័ត៌មានគ្រប់ពេលវេលា។

4. Cover ៖ សំរាប់ការជាវស្មាតហ្វូន LG G5SE ដែលមានរូបរាង ដ៏ស្រស់ស្អាតមួយនេះក្រុមហ៊ុន LG ក៏នឹងមានបន្ថែមមកជាមួយ នូវសំបកការពារដែលមានគុណភាព ដែលមានភាពឆ្លាតវៃមួយផងដែរ សំរាប់ការពារ ទូរស័ព្ទមួយនេះ អោយនៅតែថ្មី ក៏ដូចជាបន្ថែមនូវសម្រស់របស់ទូរស័ព្ទដៃ ឆ្លាតវៃមួយនេះ អោយកាន់តែមាន ភាពទាក់ទាញ និងរឹតតែមានភាពសំបូរ បែបសំរាប់អ្នកប្រើប្រាស់។

5. កម្មវិធី VPInput ៖ ជាមួយនឹង VPInput លោកអ្នកអាចប្រើប្រាស់កម្មវិធីនេះ សំរាប់គ្រប់គ្រង់ទូរស័ព្ទដៃរបស់អ្នកបានដោយប្រើប្រាស់ Mouse និង keyboard បាន ដោយវាអាចធ្វើការទំនាក់ទំនងជាមួយនិងកុំព្យូទ័រ ផ្តល់អោយអ្នកអាច Copy ឯកសារ Microsoft Word ពីក្នុងកុំព្យូទ័រ ទៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក។ ហើយអ្នកក៏អាច Screen Shot ទូរស័ព្ទស្មាតហ្វូនរបស់អ្នក ដោយប្រើប្រាស់កុំព្យូទ័រក៏ បានថែមទៀតផង។

6. LG G5SE Friends ៖ ដើម្បីបំពេញនូវភាពសំបូរបែបសំរាប់រូបភាព និងវីដេអូ នាពេលបច្ចុប្បន្ននេះ LG G5 SE ក៏មានបន្ថែមនូវឧបករណ៍សំរាប់បង្កើននូវការកំសាន្តថតរូបភាពជាលក្ខណះ 360 ដឺក្រេ រួមមានដូចជា Rolling Bot Camera ដែលនឹងផ្តល់អោយអ្នកប្រើប្រាស់សំរាប់ការថតរូប និងវីដេអូ ដែលបញ្ជាដោយទូរស័ព្ទ LG G5 SE របស់លោកអ្នក និងមានឧបករណ៍ VR សំរាប់ទស្សនារូបភាព និងវីដេអូទាំងនេះបានយ៉ាងច្បាស់ត្រជាក់ភ្នែក។
សរុបសេចក្តីមក ទាំងរូបរាងទាំងរចនាបថដ៏ ស៊ីវីល័យប្លែក ទាំងសមត្ថភាពខ្លាំង និងបច្ចេកវិទ្យាប្រើប្រាស់ ទំនើបដែលមាននៅលើទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី LG G5SE ដ៏ទាន់សម័យមួយនេះ លោកអ្នកពិតជាពេញចិត្ត និងចង់បានមកកាន់ប្រើប្រាស់ក្នុងដៃជាក់ជាមិនខាន។
 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

6 ចំណុចដែលអ្នកប្រើប្រាស់ មិនគួរមើលរំលង ចំពោះកំពូលស្មាតហ្វូន LG G5 SE

6 ចំណុចដែលអ្នកប្រើប្រាស់ មិនគួរមើលរំលង ចំពោះកំពូលស្មាតហ្វូន LG G5 SE