អ្នក​ប្រដាល់​ក្បាច់គុណ​បុរាណ​ខ្មែរ ចាប់រំលោភ​នារី​ក្រមុំ​នៅ​ភូមិ​ជាមួយគ្នា​បានសម្រេច​

6 Videos


យុវជនម្នាក់ដែលជាអ្នកប្រដាល់ក្បាច់គុណបុរាណខ្មែរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើនារីក្រមុំម្នាក់នៅភូមិជាមួយគ្នារហូតបានសម្រេចរួចមកនោះ ។

P9

អ្នក​ប្រដាល់​ក្បាច់គុណ​បុរាណ​ខ្មែរ ចាប់រំលោភ​នារី​ក្រមុំ​នៅ​ភូមិ​ជាមួយគ្នា​បានសម្រេច​

ប៉ូលិសបានឱ្យដឹងថា អ្នកប្រដាល់រូបនោះ មានឈ្មោះ ចេង សាម៉េត អាយុ  ២៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញឮ ខេត្តកណ្តាល មានមុខរបរជាអ្នកប្រដាល់ក្បាច់គុណបុរាណខ្មែរ ត្រូវនគរបាលចាប់ខ្លួនបានកាលពីវេលាម៉ោងជិត ៥ រសៀលថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០១៦ នៅចំណុចវាលស្មៅ ភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។

អ្នក​ប្រដាល់​ក្បាច់គុណ​បុរាណ​ខ្មែរ ចាប់រំលោភ​នារី​ក្រមុំ​នៅ​ភូមិ​ជាមួយគ្នា​បានសម្រេច​

ចំណែកនារីរងគ្រោះដែលត្រូវអ្នកប្រដាល់ចាប់រំលោភរហូតបានម្រេចនោះ មានអាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិបាសិត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

អ្នក​ប្រដាល់​ក្បាច់គុណ​បុរាណ​ខ្មែរ ចាប់រំលោភ​នារី​ក្រមុំ​នៅ​ភូមិ​ជាមួយគ្នា​បានសម្រេច​

ប៉ូលិសបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ គឺនៅថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៦ វេលាម៉ោង ១០ យប់ ជនរងគ្រោះបានជិះម៉ូតូទៅទិញស្រាបៀរជាមួយប្អូនស្រីរបស់ជនសង្ស័យ ហើយដោយទៅបាត់យូរពេក ជនសង្ស័យក៏ជិះម៉ូតូទៅតាមនៅផ្ទះលក់ស្រា ។ ពេលទៅដល់ជនសង្ស័យបានឲ្យប្អូនស្រីខ្លួនជិះម៉ូតូមកផ្ទះមុន ចំណែកខ្លួននៅចាំឌុបជនរងគ្រោះទៅតាមក្រោយ ។ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូឌុបជនរងគ្រោទៅដីវាលស្មៅខាងលិចភូមិព្រៃគោល ហើយធ្វើសកម្មភាពចាប់រំលោភលើជនរងគ្រោះរហូតបានសម្រេចតែម្តង បន្ទាប់មកក៏ឌុបនាងមកផ្ទះវិញ ។

លុះព្រឹកឡើងនាងបានប្តឹងមកសមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះស្រាវជ្រាវរហូតឈានទៅចាប់ខ្លួនបានតែម្តង ករណីនេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការ ៕

                                                                                                    សុថាត់