បេសកកម្ម​សម្រក​រាង​ទឹក​គោ​ឆៅ​សញ្ញា​ខ្លាឃ្មុំ រដូវ​កាល​ទី​២ បើក​ជា​ផ្លូវកា​រហើយ

បេសកកម្ម​សម្រក​រាង រដូវ​កាល​ទី​២ របស់​ទឹក​ដោះ​គោ​ឆៅ​សញ្ញា​ខ្លាឃ្មុំ​ បាន​បើក​ជា​ផ្លូវការ​ហើយ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២-កក្កដា​កន្លង​ទៅ ក្នុង​ផ្សារ​ទំនើប​អ៊ីអន ឡាយលី​ផ្លាហ្សា ជាន់​ផ្ទាល់​ដី។ រយៈ​ពេល​១ថ្ងៃ​នៃ​ការ​បើក​សម្ពោធ​បេសកកម្ម​នេះ មាន​បេក្ខនារី​ជា​ច្រើន​ចាប់​អារម្មណ៍​ដាក់​ពាក្យ​ប្រកួត​ដោយ​ផ្ទាល់។

 

បេសកកម្ម​សម្រក​រាង​ទឹក​គោ​ឆៅ​សញ្ញា​ខ្លាឃ្មុំ រដូវ​កាល​ទី​២ បើក​ជា​ផ្លូវកា​រហើយ

 

អ្នក​រៀបចំ​កម្មវិធី​នេះ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​កាលពី​រដូវ​កាល​ទី​១ ទើប​ក្រុមហ៊ុន​បន្ត​ឲ្យ​មាន​បេសកកម្ម​រដូវ​កាល​ទី​២ ​នេះ ដើម្បី​ផ្តល់​ឱកាស​សម្រាប់​មិត្ត​នារី​ទាំងអស់ ដែល​និយម​ចូល​ចិត្ត​ទឹកដោះ​ឆៅ​សញ្ញា​ខ្លា​ឃ្មុំ។

 

អ្នក​រៀបចំ​កម្មវិធី​​បន្ត​ទៀត​ថា” ការ​ចូលរួម​ប្រកួត​ក្នុង​បេសកកម្ម​សម្រក​ទម្ងន់ នឹង​ជួយ​ឲ្យ​មិត្ត​នារី​សម្រេច​បំណង​ប្រាថ្នា​ទទួល​បាន​រាង​ស្រឡូន​ស្អាត ចំណេះ​ដឹង​ទាក់ទង​នឹង​ការ​ទទួល​ទាន​អាហារ ការ​តម​អាហារ​ត្រឹមត្រូវ លំហាត់​ប្រាណ​ដើម្បី​សុខភាព ចំណេះដឹង​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​សុខភាព​និង​សម្រស់ រួម​ទាំង​រង្វាន់​ជា​ច្រើន”។

 

ប្រិយមិត្ត​ដែល​ចូលរួម​ក្នុង​កម្មវិធី​នា​ថ្ងៃ​នោះ ទទួល​បាន​ការ​ប្រឹក្សា​ពី​អ្នក​ជំនាញ​អំពី​ការ​ថែរក្សា​ទម្ងន់​និង​លំហាត់​ប្រាណ ថែម​ទាំង​បាន​ពិសា​ទឹក​ដោះ​គោ​សញ្ញា​ខ្លាឃ្មុំ​ដោយ​ឥត​គិត​ថ្លៃ។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​បញ្ចាំង​វីដេអូ​បទ​ពិសោធន៍​ម្ចាស់​ជយលាភី​សម្រក​រាង​រដូវ​កាល​ទី​១​ផង​ដែរ។ អ្វី​ដែល​កាន់តែ​ពិសេស​នោះ​ក៏​មាន​ការ​ចូលរួម​សម្តែង​ពី​បេក្ខភាព The Voice Season 2 កញ្ញា សាន ស្រីឡៃ និង Step ដែល​ញ៉ាំង​ឲ្យ​បរិយាកាស​រឹតតែ​អ៊ូអរ និង​សប្បាយ​រីករាយ។

 

បេសកកម្ម​សម្រក​រាង​ទឹក​គោ​ឆៅ​សញ្ញា​ខ្លាឃ្មុំ រដូវ​កាល​ទី​២ បើក​ជា​ផ្លូវកា​រហើយ

 

បេក្ខនារី​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ឈ្នះ​ជយលាភី នឹង​ទទួល​បាន​រង្វាន់​៖

- លេខ​១៖ ទទួល​បាន​ទឹកប្រាក់​៣៥០​ដុល្លារ ចូល​ជា​សមាជិក​ក្លឹប​ហាត់​ប្រាណ​រយៈ​ពេល​៦​ខែ និង​ការ​ផ្ដល់​ជូន​ទឹក​គោះ​ឆៅ​សញ្ញា​ខ្លា​ឃ្មុំ​សម្រាប់​សម្រក​រាង​រយៈពេល​១​ឆ្នាំ

- ​លេខ​២៖ ទទួល​បាន​ទឹក​ប្រាក់​២០០​ដុល្លារ ចូល​ជា​សមាជិក​ក្លឹប​ហាត់ប្រាណ​រយៈ​ពេល​៣​ខែ និង​ការ​ផ្តល់​ជូន​ទឹក​គោះ​ឆៅ​សញ្ញា​ខ្លា​ឃ្មុំ​សម្រាប់​សម្រក​រាង​រយៈ​ពេល​៦​ខែ​

- ​លេខ​៣៖ ទទួល​បាន​ទឹកប្រាក់​១០០​ដុល្លារ ចូល​ជា​សមាជិក​ក្លឹប​ហាត់​ប្រាណ​រយៈ​ពេល​១​ខែ និង​ការ​ផ្តល់​ជូន​ទឹក​គោះ​ឆៅ​សញ្ញា​ខ្លា​ឃ្មុំ​សម្រាប់​សម្រក​រាង​រយៈពេល​៣​ខែ​

 

ប្រិយមិត្ត​ដែល​ចង់​ចូលរួម​ក្នុង​បេសកកម្ម​នេះ អាច​ដាក់​ពាក្យ​ចូលរួម​ប្រកួត​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក BEAR BRAND Cambodia ដែល​ចាប់ផ្តើម​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​ទី​៣-កក្កដា ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត ឈ្មោះ​ពិត អាយុ លេខ​ទូរសព្ទ និង​អាសយដ្ឋាន​បច្ចុប្បន្ន។ ព័ត៌មាន​លម្អិត សូម​ចូល​ផេក www.facebook.com/BEAR-BRAND-Cambodia ៕

 

បេសកកម្ម​សម្រក​រាង​ទឹក​គោ​ឆៅ​សញ្ញា​ខ្លាឃ្មុំ រដូវ​កាល​ទី​២ បើក​ជា​ផ្លូវកា​រហើយ

 

អត្ថបទ៖ លីដា