ដឹងអត់! មុនញ៉ាំភេសជ្ជៈ ​គួរលាងគម្របកំប៉ុង​ ជាមុនសិនណា!

ភេសជ្ជៈនណាៗក៏ចូលចិត្តញ៉ាំវាដែរ ជាពិសេសនៅក្នុងពិធីជប់លៀង ឬការជួបជុំធំៗនានា មិនដែលអវត្តមានវាម្តងណាទេ។បច្ចុប្បន្នមនុស្សគ្រប់វ័យរាប់ចាប់តាំងពីកូនក្មេងរហូតដល់មនុស្សពេញវ័យ សុទ្ធតែមានរសនិយមផ្សេងៗគ្នា នៅក្នុងការញ៉ាំភេសជ្ជៈ។ 

អ្នកខ្លះចូលចិត្តទិញយកមកក្លាស្សេទុកឱ្យត្រជាក់សិនទើបញ៉ាំ អ្នកខ្លះទៀតនិយមគាស់ចាក់ដាក់លាយជាមួយទឹកកក ឯមួយចំនួនធំទៀតនោះគឺខ្ជិលជាងគេតែម្តង ទិញភ្លាម គាស់ទទួលទានភ្លាមមិនបង្អង់ពេលយូរ មិនថាបានក្លាស្សេ ឬក៏ទើបតែបកចេញពីកេសមកដល់ថ្មីថ្មោងនោះទេ គឺញ៉ាំចូលតែម្តងទាន់ក្តៅចិត្ត។

ធ្លាប់ដឹង ឬអត់ទេថា របស់ដែលទើបតែទិញមកទាំងអស់ ជារបស់ដែលមានគ្រោះថ្នាក់ខ្លាំងជាងគេបំផុត?

ចុះអ្នកវិញ តើអ្នកកំពុងតែចូលចិត្តញ៉ាំភេសជ្ជៈ និងអាហារកំប៉ុងផ្សេងៗទៀតមែនដែរទេ? ដូច្នេះអ្នកគួរតែដឹងពីវិធីការពារមហន្តរាយពីវា...ប៉ុន្តែឈប់សិន! នេះមិនមែនមានន័យថា ក្នុងភេសជ្ជៈដែលអ្នកធ្លាប់ញ៉ាំមានសារជាតិពុល ឬគ្មានគុណភាពនោះទេ គឺយើងកំពុងតែនិយាយដល់សម្បករូបរាងខាងក្រៅរបស់វា ដែលសម្បូរពោរពេញទៅដោយធូលីដី  និងពពួកមេរោគជាច្រើនប្រភេទ ដែលអ្នកមើលមិនឃើញ បានតោងជាប់ស្អិត​ នឹងកំប៉ុងមិនងាយនឹងរបេះ។ 

ជាការពិតអ្នកអាចប្រាកដ បានកម្រិតណាថា នៅលើគម្របភេសជ្ជៈនៅក្នុងដៃអ្នកគ្មានមេរោគ?  សេចក្តីណែនាំមួយ ត្រូវបានប្រភពព័ត៌មានចុះផ្សាយឲ្យដឹងថា ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគដែលមាននៅលើគម្របកំប៉ុងភេសជ្ជៈគ្រប់ប្រភេទ ត្រូវធ្វើការសម្អាតគម្របកំប៉ុងជាមុនសិន មុនពេលបើកញ៉ាំ។ វិធីនេះអាចការពារមេរោគដែលងាយឆ្លងធ្វើឱ្យមានផលប៉ះពាល់ទៅលើសុខភាពអ្នក និងក្រុមគ្រួសារបានយ៉ាងងាយ។

យ៉ាងណាមិញ ការិយាល័យគ្រប់គ្រងជំងឺមួយនៅក្នុងប្រទេសថៃ  បានដាស់តឿនប្រជាជនគេផងដែរថា ការចម្លងរោគនៅលើកំប៉ុងភេសជ្ជៈនេះ  មិនមែនជារឿងធំដុំអ្វីណាស់ណាទេ  ប៉ុន្តែដើម្បីអស់បារម្មណ៍នៅក្នុងចិត្តគួរលាងគម្រប កំប៉ុងជាមួយទឹកស្អាតជាមុនសិនសឹមគាស់ញ៉ាំតាមក្រោយដូច្នេះការលាងគម្របកំប៉ុងភេសជ្ជៈ មុនពេលទទួលទាន  អាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគប៉ះពាល់ទៅនឹងសុខភាពអ្នកបានមួយផ្នែកដែរ។ ជាពិសេសទម្លាប់នៃការ «ហូបស្អាត  ផឹកស្អាត និងរស់នៅស្អាត»  អាចការពារសុខភាពរាងកាយអ្នកបានរហូតទៅដល់ ៩៩.៩៩%ឯណោះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដឹងអត់! មុនញ៉ាំភេសជ្ជៈ ​គួរលាងគម្របកំប៉ុង​ ជាមុនសិនណា!