គ្រូ​បង្វឹក​បារាំង៖ “Griezmann ​មាន​​បច្ចេកទេស​ ល្អឥតខ្ចោះ”

Didier Deschamps ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​ ​បាន​សរសើរ​កូន​ក្រុម​របស់​លោក​ ​តារា​ឆ្នើម​ Antoine Griezmann ​ថា​​ជា​កីឡាករ​ម្នាក់​ដែល​អាច​ស៊ុត​បញ្ចូល​ទី​ដ៏​មាន​ប្រសិទ្ធភាព​ និង​មាន​បច្ចេកទេស​ល្អ​ឥត​ខ្ចោះ។

 

គ្រូ​បង្វឹក​បារាំង៖ “Griezmann ​មាន​​បច្ចេកទេស​ ល្អឥតខ្ចោះ”

Antoine Griezmann ​ខ្សែ​បម្រើ​ប្រយុទ្ធ​​ក្រុម​ជម្រើស​ជាតិ​បារាំង

 

Griezmann ជា​ Key Player ដ៏​សំខាន់​ ដែល​ជួយ​ឲ្យ​បារាំង​បំបាក់​អ៊ីស្លង់​ ៥-២​ នៅ​ពាន​រង្វាន់​ Euro 2016 វគ្គ​៨​ក្រុម​យប់​មិញ​ ខណៈ​ដែល​​រូប​គេ​ ក៏​ជា​អ្នក​​​​ស៊ុត​គ្រាប់​ទី​៤​ ​ដោយ​​ឆ្កឹះ​រំលង​​​ក្បាល​អ្នកចាំទី​ដ៏​អស្ចារ្យ​នៅ​នាទី​៤៥។

 

គ្រូ​បង្វឹក​បារាំង៖ “Griezmann ​មាន​​បច្ចេកទេស​ ល្អឥតខ្ចោះ”

Didier Deschamps ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង

 

​ក្រោយ​ចប់​ការ​ប្រកួត​យប់​មិញ គ្រូ​បង្វឹក​បារាំង​ វ័យ​៤៧​ឆ្នាំ បាន​និយាយ​ថា៖ “Griezmann ​​មាន​បញ្ហា​បន្តិច​បន្តួច ​មុន​​លេង​ Euro 2016 ​​ដោយសារ​គាត់​អស់​កម្លាំង​ខ្លាំង។ ប៉ុន្តែ​២​ប្រកួត​ចុង​ក្រោយ​​នេះ​ គាត់​​ Fit ១០០% វិញ​ហើយ។ គាត់​ជា​កីឡាករ​ម្នាក់ ដែល​ស៊ុត​មាន​ប្រសិទ្ធភាព​បំផុត និង​មាន​​​បច្ចេកទេស​ល្អ​ឥត​ខ្ចោះ”។

 

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ របស់​ក្លឹប​ Atletico Madrid ​(Griezmann) ​​បច្ចុប្បន្ន​កំពុង​ឈរ​លើ​កំពូល​តារាង​ Top Scorer​ នៅ​ Euro 2016 បណ្ដោះ​អាសន្ន ដោយ​ស៊ុត​បាន​៤​គ្រាប់ និង​ Assists ២ ​និង​​មាន​ឱកាស​ឈ្នះ​ស្បែក​ជើង​មាស​ច្រើន​ ​បើ​អាច​ស៊ុត​ចូល​អាល្លឺម៉ង់​ នៅ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​ទៀត៕

 

គ្រូ​បង្វឹក​បារាំង៖ “Griezmann ​មាន​​បច្ចេកទេស​ ល្អឥតខ្ចោះ”

 

គ្រូ​បង្វឹក​បារាំង៖ “Griezmann ​មាន​​បច្ចេកទេស​ ល្អឥតខ្ចោះ”

 

គ្រូ​បង្វឹក​បារាំង៖ “Griezmann ​មាន​​បច្ចេកទេស​ ល្អឥតខ្ចោះ”

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal