Messi សម្លឹង​ការ​ត្រឡប់​មក​កាន់​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ

Lionel Messi ត្រូវ​បាន​រាយការណ៍​ថា​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​១៨០ដឺក្រេ​ លែង​ចូល​និវត្តន៍​ហើយ​ដោយ​បាន​សម្រេច​​ត្រឡប់​មក​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ​នា​​ពេល​ដ៏​ខ្លី​ខាងមុខ​។

 Messi សម្លឹង​ការ​ត្រឡប់​មក​កាន់​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញMessi សោកស្តាយក្រោយទាត់ប៉េណាល់ទីមិនចូល

 

បើ​​ប្រភព​ពី La Nacion ជា​ការ​ពិត​មែន​នោះ​ មាន​ន័យ​ថា​ ខ្សែ​ប្រយុទ្ធ​មក​ពី​ក្លឹប Barcelona នឹង​អវត្តមាន​ការ​ប្រកួត​ជម្រុះ​ World Cup ក្នុង​ទ្វីប​អាមេរិក​ខាងត្បូង​នៅ​ខែ​កញ្ញា​ តែ​អាច​លេង​ឲ្យ​អាហ្សង់ទីន​វិញ​នៅ​​ការ​ប្រកួត​ក្នុង​ខែ​វិច្ឆិកា។

 

រឿង​រ៉ាវ​ចូល​និវត្តន៍​របស់​ Messi កំពុង​ធ្វើ​ឲ្យ​កក្រើក​ពិភព​បាល់ទាត់​ ហើយ​ចម្ងល់​ស្ថិត​នៅ​ត្រង់​ថា តើ​រូប​គេ​អាច​នឹង​មាន​វត្តមាន​ការ​ប្រកួត​ World Cup ឆ្នាំ ២០១៨ នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ឬ​អត់។ ម្ចាស់​ពាន​រង្វាន់ Ballon d’Or ៥សម័យ​កាល​បាន​ប្រកាស​ចូលនិវត្តន៍​ភ្លាម​ក្រោយ​ អាហ្សង់ទីន ចាស់​ឈីលី វគ្គ​ផ្ដាច់ព្រ័ត្រ​ Copa America ដែល​ជា​បរាជ័យ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ទី​៤​របស់​គេ​ជាមួយ​ក្រុម​ជម្រើស​ជាតិ។

 

ដំណឹង​នៃ​ការ​ចូល​និវត្តន៍​ ក្នុង​វ័យ​ត្រឹម​២៩​ឆ្នាំ​របស់​កីឡាករ​ជំនាញ​ជើង​ឆ្វេង​បាន​ធ្វើ​ឲ្យ​បុគ្គល​សំខាន់​ៗមួយ​ចំនួន​រួម​មាន ប្រធានាធិបតី​អាហ្សង់ទីន​, លោក Diego Maradona,​ Ronaldo រួម​ទាំង​កីឡាករ​បាល់ទាត់​ ក៏​ដូចជា អ្នក​គាំទ្រ​សំដែង​ការ សោក​ស្ដាយ​ និង​ចង់​ឲ្យ​រូប​គេ​ត្រឡប់​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វិញ៕

 

Messi សម្លឹង​ការ​ត្រឡប់​មក​កាន់​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ

 

Messi សម្លឹង​ការ​ត្រឡប់​មក​កាន់​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ

 

Messi សម្លឹង​ការ​ត្រឡប់​មក​កាន់​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ

 

Messi សម្លឹង​ការ​ត្រឡប់​មក​កាន់​ជម្រើស​ជាតិ​អាហ្សង់ទីន​វិញ

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Beinsports