នេះ​​​កម្មវិធី​ប្រកួត AFF U-16 Championship ​កម្ពុជា​ធ្វើ​​ម្ចាស់​ផ្ទះ

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពាន​រង្វាន់​យុវជន AFF U-16 Championship 2016 ​ នា​​ថ្ងៃ​ទី​១០ ​ខែ​កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៣​ខែ​កក្កដា ដោយ​មាន​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​នឹង​មក​ចូល​រួម​ប្រកួត​។

 

នេះ​​​កម្មវិធី​ប្រកួត AFF U-16 Championship ​កម្ពុជា​ធ្វើ​​ម្ចាស់​ផ្ទះ

 

ដោយ​មាន​១១​ប្រទេស​ចូល​រួម​ប្រកួត ពាន​រង្វាន់​មួយ​នេះ​ត្រូវ​បែងចែក​ជា​២​ពូល ដោយ​ពូល A ​មាន​មីយ៉ាន់ម៉ា អូស្ត្រាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​សិង្ហបុរី ខណៈ​​ពូល B ​មាន​ម្ចាស់​ផ្ទះ​កម្ពុជា ឡាវ ថៃ ទីម័រ ​និង​ប្រ៊ុយណេ។ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត នឹង​ប្រើ​ទីលាន​២​ដើម្បី​ធ្វើ​ការ​ប្រកួត ដោយ​ទី​មួយ​គឺ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​កីឡដ្ឋាន​ស្ដាត​ចាស់។

 

ខាង​ក្រោម​នេះ​ជា​រូបថត​នៃ​តារាង​កម្មវិធី​ប្រកួត៖

 

នេះ​​​កម្មវិធី​ប្រកួត AFF U-16 Championship ​កម្ពុជា​ធ្វើ​​ម្ចាស់​ផ្ទះ

 

រំលឹក​ដែរ​ថា​ កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ កម្ពុជា​ក៏​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​មួយ​នេះ​ដែរ ប៉ុន្តែ​បាន​ត្រឹម​ខក​ចិត្ត​ដោយ​ធ្លាក់​នៅ​វគ្គ​ចែក​ពូល (៤​ប្រកួត​របស់​កម្ពុជា​ឈ្នះ​ហ្វីលីពីន ១-០, ចាញ់​អូស្ត្រាលី ៤-០, ស្មើ​សិង្ហបុរី​០-០​ និង​ចាញ់ មីយ៉ាន់ម៉ា​ ៣-០) ហើយ​ក្រុម​ដែល​ទទួល​បាន​ជើង​ឯក​គឺ​ U16 ​របស់​ប្រទេស​ថៃ ​បន្ទាប់​ពី​ឈ្នះ​មីយ៉ាន់ម៉ា​៣-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ៕

 

អត្ថបទ៖ មុន្នី រម្យ