តារា​កំប្លែង វ៉ាន់ នី​ឡា គ្រង់​តំណែង​តួឯក​លើក​ដំបូង​

តារា​កំប្លែង វ៉ាន់ នី​ឡា គ្រង់​តំណែង​តួឯក​លើក​ដំបូង​

ភ្នំពេញ ៖ តារា​កំប្លែង​ស្រី​វ័យ​១៨​ឆ្នាំ​កញ្ញា វ៉ាន់ នី​ឡា ក្រោយពី​ជោគជ័យ​លើ​អាជីព​កំប្លែង​ ក៏​មាន​ឱកាស​គ្រង​តំណែង​ធ្វើជា​ពិធី​ការិនី​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី Expert beer ។ ប៉ុន្តែ​យ៉ាងណាមិញ​នាង​ត្រូវ​រង​នូវ​ពាក្យ​សម្ដី​រិះគន់​មួយ​ចំនួន​ជុំវិញ​ការប្រើប្រាស់​ពាក្យពេចន៍​និយាយ​ខ្វះ​ចន្លោះ​ លើ​សំណួរ​សួរ​ទៅកាន់​លោក ប៊ុត សីហា។

តារា​កំប្លែង វ៉ាន់ នី​ឡា គ្រង់​តំណែង​តួឯក​លើក​ដំបូង​

ថ្វីត្បិតតែ​សំឡេង​នៃ​ការរិះគន់​នេះ​ បាន​ផ្ទុះឡើង​សម្រាប់​កញ្ញា វ៉ាន់ នី​ឡា ក៏​ពិតមែន ​តែ​ឱកាស​សិល្បៈ​របស់​នាង​ នៅ​តែ​មាន​សន្ទុះ​កើន​ឡើង​ជា​លំដាប់​ ខណៈ​ថ្មីៗ​នេះ​តារា​វ័យក្មេង វ៉ាន់ នី​ឡា ទទួល​បាន​ការ​ហៅ​ថត​សម្ដែង​ខ្សែភាពយន្ត​រឿង លត់​ដែក​ថែប របស់​ផលិតកម្ម​Eye Love Film ក្នុង​តំណែង​ជា​តួឯក។

តារា​កំប្លែង វ៉ាន់ នី​ឡា គ្រង់​តំណែង​តួឯក​លើក​ដំបូង​

ថ្លែងប្រាប់​សារព័ត៌មាន​កញ្ញា វ៉ាន់ នី​ឡា បាន​និយាយ​ឲ្យ​ដឹង​ថា ​នេះ​ជា​លើក​ទី​ប្រាំ​ហើយ​ដែល​នាង​បាន​ចូលរួម​សម្ដែង​នៅ​ក្នុង​ខ្សែភាពយន្ត​ ហើយ​នេះ​ក៏​ជា​ឱកាស​លើកទីមួយ​ផង​ដែរ​សម្រាប់​ការ​គ្រង​តំណែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង លត់​ដែក​ថែប ដែល​មាន​តួឯក​ប្រុស​លោក សុខ ដែន និង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​នាយ ចឺម ទៀត​ផង។

តារា​កំប្លែង វ៉ាន់ នី​ឡា គ្រង់​តំណែង​តួឯក​លើក​ដំបូង​

កញ្ញា វ៉ាន់ នី​ឡា បាន​បន្ត​ថា រឿង​ដែល​ខ្ញុំ​ធ្លាប់​សម្ដែង​នា​ពេល​កន្លងមក​មាន​ដូច​ជា​៖ រឿង​២ Father ,​រឿង ព្រាយ​ភ្នែក​៤ ,​កូនភ្លោះ ,​រឿង លត់​ដែល​ថែប និង​រឿង​ទី​៥ ថត​ឲ្យ​ផលិតកម្ម​សា​ន់​ដេ តែ​មិន​ចាំ​ឈ្មោះ​។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​និង​សប្បាយ​ ក្រោយពេល​បាន​គ្រង់​តំណែង​ជា​តួឯក​ក្នុង​សាច់រឿង លត់​ដែក​ថែប ជា​លើក​ទី​១​នេះ។

តារា​កំប្លែង វ៉ាន់ នី​ឡា គ្រង់​តំណែង​តួឯក​លើក​ដំបូង​

ដោយឡែក​ពី​នេះ​កញ្ញា វ៉ាន់ នី​ឡា ក៏បាន​លើកឡើង​ពី​ការ​លេចឮ​ពាក្យ​ចចាមអារ៉ាម​ពី​ការ​បែកបាក់​គូស្នេហ៍​ថា ជា​រឿង​ដែល​មិន​ពិត​បង្កើត​ឡើង​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន​។ ម្យ៉ាងទៀត​នាង​និង​គូ​ដណ្ដឹង ​គឺ​បាន​ស្រឡាញ់​យល់ចិត្ត​ គ្មាន​អ្វី​ព្រួល​ប្រែ​ឡើយ​ក្នុង​នោះ​ពួកគេ​ក៏​មាន​គម្រោង​ចូល​រោងការ​អំឡុង​រយៈពេល​២​ឬ​៣​ឆ្នាំ​ខាងមុខ​ទៀត​។ មិនតែប៉ុណ្ណោះ ​នាង​ក៏​បដិសេធ​រឿង​ដែល​ថា នាយ ចឺម ខូចចិត្ត​បន្ទាប់ពី​ខ្លួន​ភ្ជាប់​ផង​ដែរ​ព្រោះថា ​រវាង​នាង និង​នាយ ចឺម គឺ​រាប់អាន​គ្នា​ជា​ធម្មតា​ប្រៀប​ដូចជា​បង​ប្អូន​បង្កើត​អញ្ចឹង​ដូច្នេះ​កុំ​មានការ​យល់​ច្រឡំ​៕