ភ្លៀង​ធ្លាក់ ០១ សប្ដាហ៍​កន្លង​មក​នេះ បាន​ធ្វើឱ្យ​កម្រិត​កម្ពស់​ទឹក​ក្នុង​អាង​អូរ​ក្បៀ​រ​កើន​ឡើងជា​បន្តបន្ទាប់​

ភ្លៀង​ធ្លាក់ ០១ សប្ដាហ៍​កន្លង​មក​នេះ បាន​ធ្វើឱ្យ​កម្រិត​កម្ពស់​ទឹក​ក្នុង​អាង​អូរ​ក្បៀ​រ​កើន​ឡើងជា​បន្តបន្ទាប់​



ភ្នំពេញ ៖ ក្រសួង​ធនធាន​ទឹក​ និង​ឧ​ត្តុ​និយម​បាន​ឲ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​ជាប់​ក្នុង​រង្វង់ ០១ សប្ដាហ៍​កន្លង​មកនេះ បាន​ធ្វើឱ្យ​កម្រិត​កម្ពស់​ទឹក​ក្នុង​អាង​អូរ​ក្បៀ​រ ស្ថិត​នៅ​ក្នុង​ឃុំ​ស្វាយ​រំពារ ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ កើន​ឡើងជា​បន្តបន្ទាប់។

ក្រសួង​បញ្ជាក់​ថា កម្រិត​កម្ពស់​ទឹក​ក្នុង​អាង ដែល​មាន​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នេះ បាន​ធ្វើឱ្យ​ជន់​លិច​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ ដែល​ដាំ​ដុះ​នៅ​ក្នុង​ផ្ទៃ​អាង ។​ទ្វារ​ទឹក​ទំនប់​អាងទឹក​អូរ​ក្បៀ​រ​នេះ ជា​ទ្វារ​ទឹក​ស្វ័យប្រវត្តិ មានន័យថា ពេល​ដែល​ទឹក​ឡើង​ដល់​កម្រិត​កម្ពស់​ដែល​បាន​កំណត់ ទ្វារ​ទឹក​នេះ​នឹង​រលាស់​បើក​ដោយ​ស្វ័យប្រវត្តិ ។ ប៉ុន្តែ​ដោយមាន​ការ​បង្កបង្កើន​ផល​ស្រូវ​នៅក្នុង​ផ្ទៃ​អាង ដូចនេះ ទោះបីជា​នៅ​ថ្ងៃ​ឈប់សម្រាក​ចុង​សប្ដាហ៍ ក៏​មន្ត្រី​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅតែ​ចុះ​បំពេញការងារ បើកទ្វារ​ទឹក ដើម្បី​រំដោះ​ទឹក​ចេញ​កុំ​ឱ្យ​ខូចខាត​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ។

ក្រសួង​សាងសង់​អាងទឹក ដើម្បី​តម្កល់​ទឹក​ទុក​ប្រើប្រាស់។ ក្រសួង​យល់​ឃើញ​ថា ពុំគប្បី​ធ្វើការ​បង្ក​បង្កើនផល​នៅ​ក្នុង​អាងទឹក​នោះ​ទេ។ ជាក់​ស្តែង​ដូច​ពេលនេះ មាន​ទឹក ប៉ុន្តែ​យើង​បង្ខំចិត្ត​បង្ហូរទឹក​ចេញ ចុះបើ​ថ្ងៃក្រោយ​គ្មាន​ទឹក តើ​យើង​បាន​ទឹក​ពី​ណា​?៕
ភ្លៀង​ធ្លាក់ ០១ សប្ដាហ៍​កន្លង​មក​នេះ បាន​ធ្វើឱ្យ​កម្រិត​កម្ពស់​ទឹក​ក្នុង​អាង​អូរ​ក្បៀ​រ​កើន​ឡើងជា​បន្តបន្ទាប់​