ប្រព័ន្ធ​ធារាសាស្ត្រ តាំងក្រសាំង​ជួសជុល និង​ស្តារ​ឡើងវិញ​សម្រេច​លទ្ធផល​បាន​ប្រមាណ ៤០ ភាគរយ​

ប្រព័ន្ធ​ធារាសាស្ត្រ តាំងក្រសាំង​ជួសជុល និង​ស្តារ​ឡើងវិញ​សម្រេច​លទ្ធផល​បាន​ប្រមាណ ៤០ ភាគរយ​



ភ្នំពេញ ៖ ប្រព័ន្ធ​ធារាសាស្ត្រ តាំងក្រសាំង ដែល​ជា​គម្រោង​ដ៏​ធំ​មួយ មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​សន្ទុក ខេត្ត​កំពង់ធំ មកដល់ពេលនេះ ការអនុវត្ត​គម្រោង​ជួសជុល និង​ស្តារ​ឡើងវិញ​សម្រេច​លទ្ធផល​បាន​ប្រមាណ ៤០ ភាគរយ។

ផេ​ក ផ្លូវការ​របស់​ក្រសួង ធនធាន​ទឹកបាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី៤ ខែកក្កដា​នេះ​ថា គម្រោង​ជួសជុល និង​ស្តារ​ឡើងវិញ​ប្រព័ន្ធ​ធារាសាស្ត្រ តាំងក្រសាំង មាន​ទំហំ​ការងារ​៖ ជួសជុល និង​ស្តារ​ប្រឡាយ​មេ ០១ ខ្សែ ប្រវែង ១៨ គីឡូម៉ែត្រ (​បាត​ក្រោម ១៥​ម៉ែត្រ​, មាត់​លើ ៥៨ ម៉ែត្រ​, ជម្រៅ​ជា​មធ្យម ៣ ម៉ែត្រ​, ប្រវែង​ខ្នាត​ទទឹង​របស់​ប្រឡាយ​ពី​ភ្លឺ​ម្ខាង​ទៅ​ភ្លឺ​ម្ខាង ប្រវែង ១២០ ម៉ែត្រ​), សាងសង់​សំណង់​សិល្បការ​ធំ​តូច សរុប​ចំនួន ៤១ កន្លែង​, ចាក់​បេតុង​អាក​មេ​ភ្លឺ​អម​សងខាង​ប្រឡាយ សរុប​ប្រវែង ៨ គីឡូម៉ែត្រ​, ចាក់​គ្រួស​ក្រហម​លើ​ខ្នង​ភ្លឺ​អម​សងខាង​ប្រឡាយ សរុប​ប្រវែង ១៨ គីឡូម៉ែត្រ​, ដាំ​ស្មៅ​ម៉ា​ឡេ​តាម​ជើងទេរ​ភ្លឺ​អម​សងខាង​ប្រឡាយ សរុប​ប្រវែង ១០ គីឡូម៉ែត្រ។

បច្ចុប្បន្ន ក្រសួង​កំពុង​ធ្វើការ​សិក្សា​គ្រោង​ប្លង់​លំអិត​លើ​ប្រព័ន្ធ​ប្រឡាយ​រង​ទី ២ទី៣និង​ប្រព័ន្ធ​ប្រឡាយ​ជើង​ក្អែប ដែល​មាន​ប្រវែង​សរុប​រហូតដល់​រាប់​រយ​គីឡូម៉ែត្រ និង​ចែកចេញជា ៧ ប្លុក ដើម្បី​នាំ​ទឹក​ទៅដល់​ដីស្រែ​របស់​បងប្អូន​ប្រជាកសិករ។ ការងារ​សិក្សា​គ្រោង​ប្លង់​នេះ សម្រេច​បាន​ប្រមាណ ៧០ ភាគរយ ហើយ​នឹង​ត្រូវ​ចាប់​ដំណើរការ​អនុវត្ត នា​ពេល​ដ៏​ខ្លី​ខាងមុខ។

ក្រោយពេល​បញ្ចប់​គម្រោង​នេះ​ទាំងស្រុង នៅ​ក្នុង​ឆ្នាំ ២០១៨ ខាងមុខ ប្រព័ន្ធ​ធារាសាស្ត្រ តាំង​ក្រសាំង នឹង​មាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​បង្កបង្កើន​ផល​របស់​បង​ប្អូន​ប្រជាកសិករ ប្រមាណ ២០.០០០ ហិកតា៕
ប្រព័ន្ធ​ធារាសាស្ត្រ តាំងក្រសាំង​ជួសជុល និង​ស្តារ​ឡើងវិញ​សម្រេច​លទ្ធផល​បាន​ប្រមាណ ៤០ ភាគរយ​

ប្រព័ន្ធ​ធារាសាស្ត្រ តាំងក្រសាំង​ជួសជុល និង​ស្តារ​ឡើងវិញ​សម្រេច​លទ្ធផល​បាន​ប្រមាណ ៤០ ភាគរយ​