កម្ពុជា ស្នើ​ឲ្យ អគ្គលេខាធិការ មជ្ឈមណ្ឌល​អាស៊ាន​-​ចិន ជួយ សម្របសម្រួល​ពាណិជ្ជកម្ម ទ្វេភាគី ឲ្យ​បាន​៥.០០០ លាន ដុល្លារ នៅ​ឆ្នាំ​២០១៧

កម្ពុជា ស្នើ​ឲ្យ អគ្គលេខាធិការ មជ្ឈមណ្ឌល​អាស៊ាន​-​ចិន ជួយ សម្របសម្រួល​ពាណិជ្ជកម្ម ទ្វេភាគី ឲ្យ​បាន​៥.០០០ លាន ដុល្លារ នៅ​ឆ្នាំ​២០១៧



ភ្នំពេញ ៖ ក្នុង​ជំនួប រវាង លោកជំទាវ Yang Xiuping អគ្គលេខាធិការ មជ្ឈមណ្ឌល​អាស៊ាន​-​ចិន​កាលពី​កន្លងទៅ​ដែល​ខ្មែរ​ដេលី​ទើប​និង​ទទួល​បាន ថ្ងៃទី​២​ ខែកក្ត​ដា​នេះ ​កន្លង​ទៅនេះ លោក សំ សិរី​រតន៍ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម អគ្គលេខាធិការ មជ្ឈមណ្ឌល​អាស៊ាន​-​ចិន ជួយ សម្រប​សម្រួល​ពាណិជ្ជកម្ម មួយចំនួន ក្នុង​គោលបំណង​សម្រេច គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី ៥.០០០ លាន ដុល្លារ នៅ​ឆ្នាំ​២០១៧។

នា​ឱកាស​នោះ លោកជំទាវ Yang Xiuping បាន​មានប្រសាសន៍ថា មជ្ឈមណ្ឌល​អាស៊ាន​-​ចិន ជា មជ្ឈមណ្ឌល​ព័ត៌មាន និង​សកម្មភាព​រួម​តែមួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​គោលបំណង លើក​កម្ពស់ កិច្ច​សហប្រតិបត្តិការ តាម​មុខងារ​វាង​បណ្ដា​ប្រទេស​អាស៊ាន និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​វិស័យ ពាណិជ្ជកម្ម វិនិយោគ អប់រំ វប្បធម៌ និង​ទេសចរណ៍ ជាដើម។

មានប្រសាសន៍​ស្វាគមន៍ លោកជំទាវ​អគ្គលេខាធិការ និង​គណៈប្រតិភូ​អម​ដំណើរ លោក សំ សិរី​រតន៍ បាន​លើកឡើង ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ដ៏​រឹងមាំ រវាង​បណ្ដា​ប្រទេស​អាស៊ាន និង​ប្រទេស​ចិន ។ ជា​លទ្ធផល នៅ​ចុងឆ្នាំ​២០១៤ ទំហំ​ពាណិជ្ជកម្ម​អាស៊ាន​ចិន បាន​កើន​ដល់ ៣៦៦,៥ ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង ១៤,៥% នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប របស់​អាស៊ាន ។ ដូចគ្នានេះដែរ ពាណិជ្ជកម្ម​សរុប កម្ពុជា​-​ចិន នៅ​ក្នុង ឆ្នាំ ២០១៥ មាន​ចំនួន ៤.៤៣៦ លាន​ដុល្លារ មានការ​កើនឡើង ១៨% បើ​ប្រៀប​នឹង ៣.៧៥៧ លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៤។

លោក សំ សិរី​រតន៍ បាន​ស្នើ លោកជំទាវ​អគ្គលេខាធិការ ជួយ សម្របសម្រួល​ពាណិជ្ជកម្ម មួយចំនួន ក្នុង​គោលបំណង​សម្រេច គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី ៥.០០០ លាន ដុល្លារ នៅ​ឆ្នាំ​២០១៧ ដោយ​ជំរុញ​ឲ្យ ភាគី​ទាំងពីរ អនុវត្ត​ពិធីសារ ស្តីពី​ការ​នាំ​ផលិតផល​ពោត​កម្ពុជា ទៅកាន់​ប្រទេស​ចិន ឲ្យ​បាន​ឆាប់ និង​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ ចុះហត្ថលេខា​លើ ពិធីសារ ស្តីពី​ការនាំចេញ ផ្លែ​ចេក ផ្លែស្វាយ គ្រាប់ស្វាយចន្ទី សណ្តែក​សៀង និង​ក​ញ្ចុ​ង​អង្ករ​កម្ពុជា ទៅកាន់​ប្រទេស​ចិន ឲ្យ​បាន​ឆាប់​ផង​ដែរ ។ បន្ថែម​លើ​នេះ ឯកឧត្ដម បាន​ស្នើ​មជ្ឈមណ្ឌល​ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​ភាគី​ចិន អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ ទំនិញ ៤ មុខ​ទៀត គឺ ម្រេច គ្រាប់ស្វាយចន្ទី ផ្លែ​មៀន គ្រាប់​កាហ្វេ និង​កៅស៊ូ ទៅកាន់​ប្រទេស​ចិន​ផងដែរ ។​
​ឆ្លើយតប​នឹង​បញ្ហា​នេះ លោកជំទាវ Yang Xiuping នឹង​រាយការណ៍​ដល់ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ហើយ បញ្ហា​ដែល​នៅ​សេសសល់ កម្ពុជា​គួរ​ពិភាក្សា ជាមួយ​ភាគី​ពាក់ព័ន្ធ តាមរយៈ​ស្ថានទូត នៃ​សាធារណរដ្ឋ ប្រជាមានិត ចិន​ប្រចាំ​នៅ​កម្ពុជា បន្ថែមទៀត៕
កម្ពុជា ស្នើ​ឲ្យ អគ្គលេខាធិការ មជ្ឈមណ្ឌល​អាស៊ាន​-​ចិន ជួយ សម្របសម្រួល​ពាណិជ្ជកម្ម ទ្វេភាគី ឲ្យ​បាន​៥.០០០ លាន ដុល្លារ នៅ​ឆ្នាំ​២០១៧