កំពុងកែច្នៃកាំភ្លើង ដើម្បីបាញ់សត្វ ភ្លាត់ស្នៀត ផ្ទុះគ្រាប់ត្រូវប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗ គួរឲ្យសង្វេគ

(កំពង់ធំ)៖ បុរសម្នាក់កំពុងតែអង្គុយ កែច្នៃកាំភ្លើងដើម្បីទុកបាញ់សត្វ ស្រាប់តែភ្លាត់ស្នៀត ផ្ទុះត្រូវស្ដ្រីជាប្រពន្ធ កំពុងដេកលើអង្រឹង បណ្ដាលឲ្យចំពំពង់ក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ គួរឲ្យសង្វេគ។

ហេតុការណ៍ផ្ទុះកាំភ្លើងដោយអចេតនានេះ កើតឡើងនៅល្ថាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ នៅតំបន់អូដា មានចំងាយពី ភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំប្រហែល ១៥គ.ម ជាតំបន់ព្រៃ និងស្រែ។

សមត្ថកិច្ចបានឲ្យដឹងថា បើតាមចម្លើយសារភាពរបស់ជនបង្កជាប្ដីឈ្មោះ តឿន រុំ អាយុ២១ឆ្នាំ ថា មុនពេលកើតហេតុខ្លួនបាននយក កាំភ្លើងច្នៃ មកកែច្នៃបន្ថែម ក្រោយពីប្រពន្ធឈ្មោះ យ៉ុង តឿ អាយុ២០ឆ្នាំ បានយកគ្រាប់កឹប មកឲ្យខ្លួនដើម្បីត្រៀមដើរឆ្លុះសត្វ ពេលដែល កំពុងកែច្នៃក៏ផ្ទុះគ្រាប់កឹប បណ្ដាលឲ្យត្រូវប្រពន្ធសំណព្វចិត្ត របស់ខ្លួនដែលកំពុងតែដេកលេងលើអង្រឹងក្បែរខ្លួន ត្រូវស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ។

បច្ចប្បន្នជនបង្ក ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីបែបនេះ

បុរស​ម្នាក់​រង​របួសធ្ងន់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ខណៈ​ស្ពាយ​ឈើ​គ្រ​ញួ​ង​ចុះ​ពីលើ​កំពូលភ្នំ​ដងរែក ក្រុម​ព្រាន​ស្មានថា សត្វ​បាញ់​២​គ្រាប់​បែរជា​ត្រូវ​មនុស្ស បណ្តាល​ឳ្យ​រង​របួសធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦​ កន្លងទៅ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចង្កេះភ្នំ​ដងរែក ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ ចេ​វ សិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ របួស​ធ្លាយ​ភ្លៅ​ធ្ងន់​ទាំង​សងខាង រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ដោយឡែក​បក្ខពួក​២​នាក់​ទៀត​ពុំ​បាន​ស្គាល់​ពី​អត្តសញ្ញាណ ចំណែក​ព្រានព្រៃ​ដើរ​បរបាញ់​ឈ្មោះ ឃី​ម រស់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយ​គ្នា​នឹង​ជន​រង​គ្រោះ​ដែរ ។

តាម​ការ​រៀបរាប់​ស្ថានភាព​ពី​ជន​រង​គ្រោះ ឈ្មោះ ចេ​វ សិទ្ធ និង​អ្នក​បរបាញ់​សត្វ​ឈ្មោះ ឃឹម រស់ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​វេលា​ម៉ោង​១០​យប់ ជន​រង​គ្រោះ​មាន​គ្នីគ្នា​៣​នាក់ បាន​ស្ពាយ​ឈើ​ក្រ​ញូ​ង ចុះ​ពីលើ​ភ្នំ ចេញពី​ទឹកដី​ថៃ ដោយ​ដើរ​កាត់​ព្រៃ ក្នុងភូមិ​សាស្ត្រ​ជូរ​ភ្នំ​ដងរែក ស្ថិត​ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ។

ជន​រង​គ្រោះ​បាន​បន្ត​ថា លុះ​មក​ដល់​ផ្លូវ​យុទ្ធសាស្ត្រ​ត្រង់​កន្លែង​កើតហេតុ ពួក​គេ​បានឃើញ​ភ្លើង​ពិល របស់​អ្នក​ឆ្លុះ​សត្វ ដោយ​ស្មានថា​ជា​ភ្លើង​ពិល​របស់​សមត្ថកិច្ច​ចាំ​ចាប់​ឈើ​គ្រញូង ពួក​គេ​ក៏​នាំ​គ្នា​រត់​ពួន​ក្នុង​ព្រៃ ហើយ​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ចេ​វ សិទ្ធ បានរ​ត់ទៅ​ពួន​នៅ​ម្ខាង​ផ្លូវ​តែ​ម្នាក់ឯង រីឯ​២​នាក់​ទៀត បានរ​ត់ទៅ​ពួន​ម្ខាង​ផ្លូវ​មួយទៀត ខណៈនោះ​អ្នក​ឆ្លុះ​សត្វ​ដើរមក​ដល់ ក៏​ឃើញ​គុម្ពោត​ព្រៃ ដែល​ជន​រង​គ្រោះ​បាន​ពួន​នោះ និង​ឃើញ​មាន​មែកឈើ​រង្គើ​ខ្លាំង ក៏​ស្មានថា​ជា​សត្វ ក៏​បាញ់​សំដៅ​ចំនួន​២​គ្រាប់ ស្រាប់តែ​ឮ​សូរ​សំឡេង​ស្រែក ពេល​នោះ​គ្នីគ្នា​ជន​រង​គ្រោះ​២​នាក់​ទៀត​នៅ​ម្ខាង​ផ្លូវ ក៏​ស្ទុះ​ទៅ​ចាប់​អ្នក​ឆ្លុះ​សត្វ ដោយ​ស្គាល់​ច្បាស់​ថា ជា​អ្នក​ភូមិ​ជាមួយ​គ្នា​។

តែ​ដោយសារ​ជន​រង​គ្រោះ ត្រូវ​គ្រាប់កាំភ្លើង​ធ្លាយ​ជើង​ទាំង​ពីរ ដែល​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក អ្នក​ឆ្លុះ​សត្វ និង​បក្ខពួក​ជន​រង​គ្រោះ បាន​នាំ​ជន​រង​គ្រោះ​ចូល​ទៅ​ក្នុងភូមិ​ដើម្បី​ឱ្យ​សាច់ញាតិ​ដឹក​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង តែ​ពេល​នោះ រវល់​តែ​គិតតែ​រឿង ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ ជន​បង្ក​ជា​អ្នក​ឆ្លុះ​សត្វ​បាន​រត់គេច​ខ្លួន​បាត់​។ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​រង​របួស​ធ្ងន់ធ្ងរ តែ​មិន​ប៉ះពាល់​ដល់​ឆ្អឹង ដែល​ជន​រង​គ្រោះ គ្រាន់តែ​របួស​ធ្លាយ​ភ្លៅ​ទាំង​សងខាង មិន​អាច​ស្លាប់​នោះ​ទេ​។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កំពុងកែច្នៃកាំភ្លើង ដើម្បីបាញ់សត្វ ភ្លាត់ស្នៀត ផ្ទុះគ្រាប់ត្រូវប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗ គួរឲ្យសង្វេគ

កំពុងកែច្នៃកាំភ្លើង ដើម្បីបាញ់សត្វ ភ្លាត់ស្នៀត ផ្ទុះគ្រាប់ត្រូវប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗ គួរឲ្យសង្វេគ

កំពុងកែច្នៃកាំភ្លើង ដើម្បីបាញ់សត្វ ភ្លាត់ស្នៀត ផ្ទុះគ្រាប់ត្រូវប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗ គួរឲ្យសង្វេគ

កំពុងកែច្នៃកាំភ្លើង ដើម្បីបាញ់សត្វ ភ្លាត់ស្នៀត ផ្ទុះគ្រាប់ត្រូវប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗ គួរឲ្យសង្វេគ