ប្រទះឃើញម៉ូតូ១គ្រឿង នៅក្នុងស្រះនាខណ្ឌពោធិ៍សែនជ័យ ដោយមិនទាន់ដឹងមូលហេតុ

(ភ្នំពេញ)៖ ក្មេងឃ្វាលគោប្រទះឃើញម៉ូតូមួយគ្រឿង ដែលត្រូវគេយកមកទំលាក់ចោល ក្នុងស្រះទឹកមួយកន្លែង នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលគេប្រទះឃើញម៉ាកC125 ស៊េរីឆ្នាំ២០០៦ ពាក់ស្លាក់លេខកណ្តាល1C-1219។ បន្ថែមពីនេះ នៅកន្លែងកើតហេតុនោះ គេប្រទះឃើញមានដបស្រា និងគ្រឿងក្លែម ហើយសមត្ថកិច្ចបានដាក់ការសង្ស័យថាជា ករណីផឹកស៊ីឈ្លោះវាយតប់គ្នា និងច្រានម៉ូតូទំលាក់ទឹក។

បច្ចប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវ លើករណីមួយនេះ ថាតើជាករណីអ្វីអោយពិតប្រាកដ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ក្រលេកមកមើលករណីមួយផ្សេងទៀតវិញ គឺ ទៅ​ងូតទឹក​យូរ​ពេក​បងប្អូន​តាម​រក​ ផ្អើល​ឆោឡោ

គួរររំលឹកឡើងវិញផងដែរថា បុរស​ម្នាក់​បាន​ដើរ​​ទៅ​ងូត​ទឹកស្រះ​ឪពុក​បង្កើត​ខ្លួនឯង​ដែល​ជីក​នៅ​ក្រោយ​ផ្ទះ ហើយ​មិនឃើញ​ត្រឡប់​មក​វិញ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ចំណុច​ស្រះ​ទឹក​របស់​ឈ្មោះ ម៉ៅ សុ​ខន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ស្ថិត​នៅ​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ជន​រង​គ្រោះ​ឈ្មោះ ស្រូ​យ សុខុម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ចុះ​ងូតទឹក​ស្រះ​របស់​ឳ​ពុក​បង្កើត​ខ្លូ​ន​ដែល​ជីក​យូរហើយ​នៅ​ក្រោយ​ផ្ទះ ។ មួយសន្ទុះ​ធំ​ដោយ​បាត់​ជន​រង​គ្រោះ​យូរ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ឡើង​ដល់​សាច់ញាត្តិ​បងប្អូន​ជិតខាង​ចុះ​ជួយ​មុជ​រាវរក​ក្នុង​ទឹកស្រះ ទើប​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន កម្លាំង​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​ផ្នែក​នគរបាល​ជំនាញ​ស្រុក គ្រូពេទ្យ​ឃុំ និង អាជ្ញា​មូលដ្ឋាន ចូលរួម​ជាមួយ​ក្រុម​គ្រួសារ បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​សាកសព​ផង​ដែរ ។ ក្រោយ​ពិនិត្យ​រួច​បាន​បញ្ជាក់​ថា នៅ​លើ​ដងខ្លួន​សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ទេ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត