នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត​០៣​នាក់

ខេត្តកណ្ដាល ៖ នគរបាល​ស្រុក​កោះធំ​បាន​ឃាត់​ខ្លូ​ន​អ្នក​កត់​ឆ្នោត​បី​នាក់ កាលពី​វេលា​ម៉ោងជាង​២​រសៀល ថ្ងៃ​ទី​២ ខែកក្កដា ក្នុងភូមិ​សាស្ត្រ ស្រុក​កោះធំ ខេត្តកណ្តាល និង​ចាប់​យក​វត្ថុ​តាង​បាន​មួយ​ចំនួន​។

លោក ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ម៉ឺន វិន័យ ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ។ ទី​២-​ឈ្មោះ សិន ទី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​មេ​ម ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ។ ទី​៣-​ឈ្មោះ ទ្រី សុង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្តី ស្រុក កោះធំ ខេ​ត្ក​កណ្ដាល​។​

លោក​អធិការ​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​វេលា​កើតហេតុ​ខាងលើ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ចេញ​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​២១ ពេល​ទៅ​ដល់​ចំណុច ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី ស្រុក​កោះ ធំ បានឃើញ​ជនសង្ស័យ​ម្នាក់ ឈ្មោះ ម៉ឺន វិន័យ ភេទ​ស្រី កំពុង​កត់​កន្ទុយលេខ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ក៏​ធ្វើការ​ឃាត់ខ្លួន រួម​ទាំង​វត្ថុ​តាង​រួម​មាន​សៀវភៅ​កត់​កន្ទុយលេខ ចំនួន​១​ក្បាល ក្រដាស​កត់​កន្ទុយលេខ​ចំនួន ២​សន្លឹក ប៊ិ​ច​ចំនួន​១២​ដើម​ប្រាក់​រៀល​ចំនួន ៣៥០០០​រៀល និង​កាបូបដៃ​ចំនួន​១ ។

បន្ទាប់​មក​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បន្ត​ចេញ​ល្បាត រហូត​ដល់​ចំណុច​ភូមិ​ព្រែក​តា​មេ​ម ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ក៏​បានឃើញ​ជនសង្ស័យ ម្នាក់​ទៀត​ឈ្មោះ សិន ទី ភេទ​ស្រី កំពុង​កត់​កន្ទុយលេខ នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ក៏​ធ្វើការ​ឃាត់ខ្លួន រួម​ទាំង​វត្ថុ​តាង​មាន​ក្រដាស​កត់​កន្ទុយលេខ​ចំនួន ២​សន្លឹក ប៊ិ​ច​ចំនួន ២​ដើម ប្រាក់​រៀល​ចំនួន ៧១.៩០០​រៀល ទូរស័ព្ទ​ដៃ ចំនួន ១ គ្រឿង​។

ក្រោយមក​ទៀត កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បាន​បន្ត​ល្បាត​ទៀត រហូត​ដល់​ចំណុច​ភូមិ​ចុង​ព្រែក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ថ្ងៃខែ​ឆ្នាំ​ដដែល បានឃើញ​ជនសង្ស័យ​ម្នាក់​ទៀត ឈ្មោះ ទ្រី សុង ភេទ​ស្រី កំពុង​ដើរ​ប្រមូល​ក្រដាស​កន្ទុយលេខ ពី​កូន​ស៊ីវ ក៏​ធ្វើការ​នាំ​ខ្លួន​រួម​ទាំង​វត្ថុ​តាង​មាន ក្រដាស​កត់​កន្ទុយលេខ​ចំនួន ១៤​សន្លឹក ទូរស័ព្ទ​ដៃ​ចំនួន ១​គ្រឿង និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​គុប​មូល​។

យោង​តាម​ការ​សាកសួរ​ទៅ​លើ​ឈ្មោះ ម៉ឺន វិន័យ និង​ឈ្មោះ ទ្រី សុង គឺ​បាន​សារភាព​ថា​ខ្លួន​បាន​កត់​កន្ទុយលេខ​ពិតប្រាកដ​មែន ហើយ​ខ្លួន​បាន​កត់​យក​ទៅ​អោយឈ្មោះ គត ហ៊​ត ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្ត កណ្តាល​។

ចំណែក​ឈ្មោះ សិន ទី សារភាព​ថា​ខ្លួន​ពិតជា​បាន​កត់​កន្ទុយលេខ​ពិតប្រាកដ​មែន ហើយ​ខ្លួន​កត់​ស៊ីសង​ខ្លួនឯង ពុំ​បាន​កត់​ឲ្យ​អ្នក​ណា​ឡើយ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ បញ្ជូន​ខ្លួន​រួម​ទាំង​វត្ថុ​តាង មក​កាន់​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត​០៣​នាក់

នគរបាល​ស្រុក​កោះធំ ឃាត់ខ្លួន​អ្នក​កត់​ឆ្នោត​០៣​នាក់