ការ​ពិត​គួរ​ចាប់​អារម្មណ៍​​ពី​កំពូល​ឡាន​​​អារ៉ាប់​ បង្ហាញ​ខ្លួន​ក្នុង​រឿង​ Furious 7

រថយន្ត​ម៉ូដែល​ Lykan Hypersport ជា​​កំពូល​រថយន្ត​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ W Motors របស់​អារ៉ាប់រួម​​ ដោយ​​ធ្លាប់​បាន​បង្អួត​ភាព​អស្ចារ្យ​របស់​ខ្លួន​ក្នុង​កំពូល​ខ្សែភាពយន្ត​ Furious 7។

 

ខាង​ក្រោម​ជា​រឿង​រ៉ាវ​ពិត​មួយ​ចំនួន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាក់​ទង​នឹង​រថយន្ត៖

 

-ជា​ឡាន​ដ៏​មាន​តម្លៃ​ថ្លៃ​​​ដល់​ទៅ​ ៣,៤​ លាន​ដុល្លារ ដែល​ស្មើ​នឹង​តម្លៃ​​កំពូល​ឡាន​ LaFerrari និង​ McLaren P1 បូក​ចូល​គ្នា។ តម្លៃ​របស់​រថយន្ត​នេះ​គឺ​ថោក​ជាង​តែ​ Lamborghini Veneno (៤,៥​ លាន​ដុល្លារ) និង​ Maybach Exelero (៨ លាន​ដុល្លារ) ប៉ុណ្ណោះ។

 

ការ​ពិត​គួរ​ចាប់​អារម្មណ៍​​ពី​កំពូល​ឡាន​​​អារ៉ាប់​ បង្ហាញ​ខ្លួន​ក្នុង​រឿង​ Furious 7

 

-ក្រៅ​ពី​តម្លៃ​ថ្លៃ​ ចំនួន​ផលិត​ក៏​មាន​កំណត់​ដោយ​មាន​ត្រឹម​ ៧ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក។

 

ការ​ពិត​គួរ​ចាប់​អារម្មណ៍​​ពី​កំពូល​ឡាន​​​អារ៉ាប់​ បង្ហាញ​ខ្លួន​ក្នុង​រឿង​ Furious 7

 

-ម៉ាស៊ីន​រថយន្ត​មាន​ស៊ីឡាំង​ចំនួន​ ៦, twin-turbo, ទំហំ​ ៣,៧​ លីត្រ​, អាច​បង្កើន​សន្ទុះ​ពី​ ០-១០០ គ.ម/ម៉​ ក្នុង​ពេល​ ២,៨​ វិនាទី​ និង​ ល្បឿន​អតិបរមា​ ៣៩៥ គ.ម/ម៉។

 

ការ​ពិត​គួរ​ចាប់​អារម្មណ៍​​ពី​កំពូល​ឡាន​​​អារ៉ាប់​ បង្ហាញ​ខ្លួន​ក្នុង​រឿង​ Furious 7

 

-រថយន្ត​នេះ​មាន​តម្លៃ​ថ្លៃ​ក៏​ដោយ​សារ​ភ្លើង​បំភ្លឺ​ផ្លូវ​ប្រភេទ​ LED មាន​ដាំ​ដោយ​ពេជ្រ​ចំនួន​ ៤២០​ គ្រាប់​ ដែល​មាន​ទម្ងន់​​សរុប​ ១៥​ ការាត់។ លើស​ពី​នេះ​ផ្នែក​ខាង​ក្នុង​នៃ​ឡាន​ប្រើ​សរសៃ​មាស​ដើម្បី​ដេរ​ភ្ជាប់​ថែម​ទៀត។

 

ការ​ពិត​គួរ​ចាប់​អារម្មណ៍​​ពី​កំពូល​ឡាន​​​អារ៉ាប់​ បង្ហាញ​ខ្លួន​ក្នុង​រឿង​ Furious 7

 

-ផ្នែក​ខាង​ក្រោយ​រថយន្ត​រចនា​ឡើង​ដោយ​យក​គំរូ​តាម​អក្សរ​ “V” ដោយ​អក្សរ​នេះ​ស្មើ​នឹង​លេខ​ ៧ ​បើ​គិត​តាម​​លេខ​អារ៉ាប់ ហើយ​គេ​ជឿ​ថា​នេះ​ជា​លេខ​សំណាង​មួយ។

 

ការ​ពិត​គួរ​ចាប់​អារម្មណ៍​​ពី​កំពូល​ឡាន​​​អារ៉ាប់​ បង្ហាញ​ខ្លួន​ក្នុង​រឿង​ Furious 7

 

​-​អតិថិជន​ដែល​បាន​ទិញ​ឡាន​នេះ​នឹង​ទទួល​បាន​នាឡិកា​ Lykan Hypersport  Cyrus Klepcysតម្លៃ​ដល់​ទៅ​ ១០០ ០០០ ដុល្លារ៕​

 

ការ​ពិត​គួរ​ចាប់​អារម្មណ៍​​ពី​កំពូល​ឡាន​​​អារ៉ាប់​ បង្ហាញ​ខ្លួន​ក្នុង​រឿង​ Furious 7
​​

ចុច​អាន៖​​​​​​​​​​ Lamborghini ទាំង​ ៨​ ម៉ូដែល​ មាន​តែ​មួយ​គ្រឿង​គត់​ក្នុង​លោក​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ zing​​​​​​