​តើ​កូន​ត្រូវការ​សារធាតុ​អ្វីខ្លះ​ដើម្បី​លូតលាស់​?

​តើ​កូន​ត្រូវការ​សារធាតុ​អ្វីខ្លះ​ដើម្បី​លូតលាស់​?


​តើ​កូន​ត្រូវការ​សារធាតុ​អ្វីខ្លះ​ដើម្បី​លូតលាស់​?

​នៅពេល​ដែល​អ្នក​ចង់​ឲ្យ​កូនលូតលាស់​បានល្អ អ្នក​គួរតែ​ផ្តល់​សារធាតុ​មួយចំនួន​ឲ្យគេ នោះ​គេ​នឹង​អាច​ក្លាយជា​ក្មេង​ដែល​មាន​ការលូតលាស់​ល្អ​ដូច​កូនក្មេង​ដទៃ​អញ្ចឹង​។ ដូចនេះ​តើ​អ្នក​គួរតែ​ផ្តល់​អ្វីខ្លះ​ឲ្យដល់​គេ​ទៅ​?

  1. ​អ្នក​គួរតែ​ផ្តល់​សារ​ធាតុដែក​ឲ្យ​កូន​បាន​គ្រប់គ្រាន់ ព្រោះ​វា​អាច​ជួយ​ធ្វើឲ្យ​ខួរក្បាល​កូនលូតលាស់​បានល្អ ជាពិសេស​គឺ​ការចងចាំ​តែម្តង​។ ដូចនេះ​អ្នក​អាច​ឲ្យ​កូន​ញ៉ាំ​សាច់​ផ្សេង មាន់ ត្រី ពង​មាន់ ឬ​ផ្កា​ខាត់ណា​ជាដើម​។​
  2. ​អ្នក​គួរតែ​ផ្តល់​DHA និង​អូ​ល​មេហ្កា​៣​ដល់​កូន ព្រោះ​វា​មិន​ត្រឹមតែ​អាច​ជួយ​ធ្វើឲ្យ​ខួរក្បា​លលូតលាស់​បាន​ល្អ​នោះ​ទេ ថែម​ទាំង​អាច​ធ្វើឲ្យ​ភ្នែក​កូនលូតលាស់​បាន​ល្អ​ដូច​គ្នា ហើយ​វា​មាន​ក្នុង​ទឹកដោះ​ម្តាយ​។​
  3. ​អ្នក​គួរតែ​ផ្តល់​វីតាមីន​D​ឲ្យ​កូន ព្រោះ​វា​អាច​ជួយ​ធ្វើឲ្យ​ឆ្អឹង​កូនលូតលាស់​បានល្អ និង​រឹងមាំ ដោយ​វា​មាន​នៅក្នុង​ស៊ុត​ក្រហម ត្រី និង​ទឹកដោះគោ​ជូរ​។​
  4. ​កាលស្យូម​ក៏​ជា​សារធាតុ​ដែល​អ្នក​គួរតែ​ផ្តល់​ឲ្យ​កូន​ដូចគ្នា ព្រោះ​វា​អាច​ជួយ​ធ្វើឲ្យ​ឆ្អឹង​កូនលូតលាស់​ល្អ ថែម​ទាំង​អាច​ជួយ​បេះដូង​កូន​ឲ្យ​លូតលាស់​ល្អ​ដូច​គ្នា​។ សារធាតុ​នេះ​មាន​នៅក្នុង​ទឹកក្រូច​ច្របាច់ បន្លែ ទឹកដោះគោ​ជូរ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​។​
  5. ​បើ​វីតាមីន​A​វិញ វា​មាន​ក្នុង​ការ៉ុត ថ្លើម​សត្វ ទឹកដោះគោ និង​ត្រសក់ស្រូវ ហើយ​ក្រោយពេល​ដែល​កូន​ទទួលបាន​សារធាតុ​នេះ វា​នឹង​ជួយ​ការពារ​ស្បែក ធ្មេញ និង​ភ្នែក​កូន​ឲ្យ​លូតលាស់​បានល្អ​។​
  6. ​វីតាមីន​សេ​គឺជា​វីតាមីន​ដែល​អ្នក​គួរតែ​ផ្តល់​ឲ្យ​កូន ព្រោះ​វា​ជួយ​ធ្វើឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​កូន​មាន​ភាពរឹងមាំ ហើយ​នៅពេល​ដែល​កូន​មាន​មុខរបួស វា​ក៏​ឆាប់​ជា​ដែរ ម្យ៉ាងទៀត​វា​ក៏​អាចជួយ​ការពារ​សរសៃឈាម​កូន​ឲ្យមាន​សុខភាព​ល្អ​ដូច​គ្នា​។ វា​មាន​នៅក្នុង​ប៉េង​ប៉ោះ ក្រូច និង​ផ្កា​ខាត់​ណា​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។