PSG ទិញកីឡាករ Best Player របស់ប្រទេសប៉ូឡូញ

ក្លិប Paris Saint-Germain បានចុះហត្ថលេខាជាមួយខ្សែបម្រើកណ្តាលរបស់ប៉ូឡូញ គឺកីឡាករ Grzegorz Krychowiak ពីក្លិប Sevilla ក្នុងកិច្ចសន្យាលេងចំនួន ៥ឆ្នាំ។

Best-Player-ft16

កីឡាករវ័យ ២៦ឆ្នាំនេះ ជាកីឡាករទីពីរផ្ទេរចូលក្លិប PSG ក្រោមការដឹកនាំពីគ្រូបង្វឹកថ្មីលោក Unai Emery ក្រោយពីក្លិបទើបទិញកីឡាករ Hatem Ben Arfa ពីក្លិប Nice ក្នុងកិច្ចសន្យា២ឆ្នាំ។

Grzegorz Krychowiak គឺជាកីឡាករល្អបំផុតប្រចាំប្រទេសប៉ូឡូញ ខណៈពួកគេបានឡើងដល់វគ្គ ១/៤ផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ Euro 2016 ប៉ុន្តែត្រូវធ្លាក់ចេញ ក្រោយចាញ់ក្រុមជម្រើស ព័រទុយហ្គាល ក្នុងការប្រកួតបាល់ ពេណង់ទី។

Krychowiak ដែលលេងឲ្យជម្រើសជាតិនេះ បាន ៣៨ប្រកួត បាននិយាយថា «ខ្ញុំមកកាន់ Paris នេះដើម្បីឲ្យមានបទពិសោធខ្លះបន្ថែមទៀត និងឈ្នះពានរង្វាន់ឲ្យបានកាន់តែច្រើន»។

តម្លៃខ្លួនលម្អិតមិនត្រូវបានគេផ្តល់ព័ត៌មានឲ្យដឹងឡើយ ប៉ុន្តែ PSG ត្រូវបានគេជឿថា បានផ្តល់តម្លៃដំបូង ប្រមាណ ៣០លានអឺរ៉ូសម្រាប់កីឡាករ Krychowiak ដែលទំនងជាត្រូវចាប់ដៃគូរលេងជាមួយកីឡាករអ៊ីតាលី Marco Verratti និងខ្សែបម្រើបារាំងម្នាក់ទៀត គឺកីឡាករ Blaise Matuidi ពេលដល់ PSG៕