អ្នកវិទ្យាសាស្ត្រ​អាមេរិក​រកឃើញ​ពោត​ស្ងោរ​មានគុណ​ប្រយោជន៍​ប្រឆាំង​មហារីក​

ថ្មីៗនេះ ពួកអ្នកវិទ្យាសាស្ត្របានបង្ហាញថា ពោតផ្អែមស្ងោរមានលទ្ធភាពប្រឆាំងរាល់កោសិកាមហារីក ឲ្យរីកលូតលាស់បានឡើយ ។ ព្រោះថា សារធាតុដ៏សកម្មនៅក្នុងពោតផ្អែម បានជំរុញសមត្ថភាពរបស់វាជួយបន្សាបជាតិពុលរបស់រ៉ាឌីកាល់បង្កគ្រោះថ្នាក់ឲ្យកោសិកា ។

តាមការយល់ដឹងកន្លងៗមក មនុស្សភាគច្រើនលើកឡើងថា បន្លែ និងផ្លែឈើស្រស់ អាចផ្តល់ផលប្រយោជន៍សម្រាប់សុខភាពច្រើនជាងពេលវាត្រូវចម្អិនឆ្អិន ។ ប៉ុន្តែ សម្រាប់ពោតវិញ គឺខុសពីបន្លែនិងផ្លែឈើត្រូវបានចម្អិន ព្រោះថា ពោតហាវ៉ៃស្ងោរមានគុណប្រយោជន៍ប្រឆាំងជំងឺមហារីកខ្លាំងជាងបន្លែផ្លែឈើដទៃ, នេះបើតាមក្រុមអ្នកស្រាវជ្រានៅសកលវិទ្យា Cornell University (សហរដ្ឋអាមេរិក) ឲ្យដឹង ។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ បានឲ្យដឹងទៀតថា ពួកបានរកឃើញពោតផ្អែមស្ងោរ អាចកម្ចាត់ជាតិពុលចេញពីកោសិកា ដែលរងការខូចខាតដោយសាររ៉ាឌីកាល់សេរី ។

ជាទូទៅ បណ្តាបន្លែ និងផ្លែឈើ ដែលត្រូវបានចម្អិនឆ្អិន នឹងបាត់បង់សារធាតុចិញ្ចឹមមានប្រយោជន៍របស់វា, ប៉ុន្តែ សម្រាប់ពោតដែលត្រូវបានស្ងោរឆ្អិនវិញ គឺរឹតតែបង្កើនសារធាតុចិញ្ចឹមរបស់វា សម្រាប់ជួយរាងកាយ ជាពិសេសទប់ស្កាត់កោសិកាមិនឲ្យរងការបំផ្លាញឡើយ ៕