រថយន្ត​ដឹក​ដី​បុក​គ្នា​ជាមួយ​ទួ​រី​សរ​បួស​ជាង​២០​នាក់​នៅ​វត្ត​ស្លែង

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា យ៉ាងណា​ស់មនុស្ស​ជាង​២០​នាក់​បាន​រង​របួសធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​ដី​បុក​គ្នា​ជាមួយ​រថយន្ត​តួ​រី​ស ។

ឧបទ្ទវហេតុ​ដែល​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​០៤ កក្កដា ២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ជិត​វត្ត​ស្លែង ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​ពេល​នេះ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​គ្រោះថ្នាក់​កំពុង​កកស្ទះ​ចរាចរណ៍ ចំណែក​អ្នក​របួសធ្ងន់​ស្រាល សមត្ថកិច្ច​កំពុង​ចាត់​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្តបន្ទាប់ ៕