តំណាងរាស្ត្រ CNRP ចាត់​ទុក​ការ​សម្រេច​របស់​សាលា​ឧ​ទ្ឋ​រណ៍​មាន​ចរិត​នយោបាយ

រាជធានី​ភ្នំពេញ ៖ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ដោយ​ចាត់​ទុក​ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលា​ឧ​ទ្ឋ​រណ៍​ក្នុង​ការ​ច្រានចោល​នូវ​ការ​សុំ​មោឃភាព​នីតិវិធី​របស់​ក្រុម​មេធាវី​ការពា​ក្តី​លោក កឹ​ម សុខា កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ កក្កដា​នោះ​ថា​ជា​ការ​សម្រេច​មាន​ចរិត​នយោបាយ ដោយ​មិន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ឡើយ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល ក៍បាន​ធ្វើការ​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ ប្រតិបត្តិ​និង​តុលាការ គោរព​នូវ​ឯករាជ្យ​ភាព​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ពិតប្រាកដ ដើម្បី​នាំ​មក​នូវ​យុ​ត្តិ​ធ៌​ម ស្ថិរភាព និង​សន្តិភាព​សម្រាប់​ទាំងអស់​គ្នា ។

មក​ដល់​វេលា​ម៉ោង​១​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​០៤ កក្កដា ២០១៦ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេ ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ក៍​ដូច​ជា​មន្ត្រី​តុលាការ​ទាំង​៣​ថ្នាក់ ជុំវិញ​ខ្លឹមសារ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ​នេះ ៕