សាហាវ​មែន ជាង​ប៉ះ​កង់​ម្នាក់ ត្រូវ​ឃាតក​ទូរស័ព្ទ ហៅ​ទៅ​កាប់ ស្លាប់​ក្នុង​ថ្លុកឈាម​

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ ត្រូវបានក្រុមជនមិនស្គាល់មុខ កាប់ប្រហារយ៉ាងសាហាវ បណ្តាលអោយស្លាប់នៅហ្នឹងកន្លែង ខណះដែលជនរងគ្រោះ កំពុងជិះកង់ នៅផ្លូវមួយខាងក្រោយ រោងចក្រកាត់ដេរ M&V កាលពីវេលាម៉ោង ៦និង៣០ នាទីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងចឹក្សារ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

សាហាវ​មែន ជាង​ប៉ះ​កង់​ម្នាក់ ត្រូវ​ឃាតក​ទូរស័ព្ទ ហៅ​ទៅ​កាប់ ស្លាប់​ក្នុង​ថ្លុកឈាម​
អធិការនគបាលក្រុងកំពង់ឆ្នាំង លោក ឆាយ ខែមរដ្ឋ បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ អ៊ឹម សភសុធារា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ ក្រុងកំពង់ឆ្នាំង។ ម្តាយរបស់ជនរងគ្រោះ បានអោយដឹងថា កូនរបស់គាត់មានមុខរបរ ជួសជុលនិងប៉ះកង់ នៅខាងមុខរោងចក្រ M&V នៅល្ងាចមុនពេលកើតហេតុ កូនប្រុសរបស់គាត់ បានរៀបចំប្រដាប់ប្រដាទុកដាក់ ជិតរួចដូចសព្វមួយដង ដើម្បីត្រឡប់ទៅផ្ទះវិញស្រាប់តែ មានទូរសព្ទ័គេហៅលចូល ទូរសព្ទ័ដៃរបស់ កូនប្រុសរបស់គាត់។

សាហាវ​មែន ជាង​ប៉ះ​កង់​ម្នាក់ ត្រូវ​ឃាតក​ទូរស័ព្ទ ហៅ​ទៅ​កាប់ ស្លាប់​ក្នុង​ថ្លុកឈាម​

បន្ទាប់មកជនរងគ្រោះ បានសុំម្តាយថា ទៅទីនោះមួយភ្លែត ហើយក្រោយមក កូនគាត់បានជិះកង់ ចេញពីកន្លែងប៉ះកង់ ដែលនៅខាងមុខរោងចក្រ បានត្រឹមតែមួយស្របក់ មានគេប្រាប់គាត់ថា ឃើញកូនរបស់គាត់ ដេកស្លាប់ក្នុងថ្លុកឈាម ផ្លូវខាងក្រោយរោងចក្រ។ ស្ត្រីជាម្តាយ បានរៀបរាប់ អោយដឹងទាំងទឹកភ្នែកថា ប៉ុន្មានថ្ងៃមុន កូនប្រុសគាត់ ត្រូវបានមនុស្ស ២ទៅ ៣នាក់ បានមកគំរាមថា អ្ហាងប្រយត្ន័ងាប់ ក្រោយមកបានតែប៉ុន្មានថ្ងៃ កូនរបស់គាត់ ត្រូវបានគេកាប់ អោយស្លាប់មែន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការត្រួតពិនិត្យ បញ្ជាក់ថា វាជាករណីឃាតកម្ម ពិតប្រាកដ៍មែន ខណះដែលជនរងគ្រោះ មានស្លាកស្នាមកាប់ នៅត្រង់ក ហើយសាកសព ត្រូវបានសមត្ថកិច្ច ប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។ សមត្ថកិច្ច ដែលបានចុះដល់ កន្លែងកើតហេតុ បានដាក់ការសន្និដ្ឋាន ទៅលើករណី ឃាតកម្មខាងលើនេះថា វាជារៀងគំនុំក្នុងផ្លូវណាមួយ មិនប្រក្រតី ទើបបានឈានដល់ ការកាប់សម្លាប់គ្នាយ៉ាងដូច្នេះ៕ ដោយ ទេពកង្រី

ប្រភព៖ watphnom

  • សាហាវ​មែន ជាង​ប៉ះ​កង់​ម្នាក់ ត្រូវ​ឃាតក​ទូរស័ព្ទ ហៅ​ទៅ​កាប់ ស្លាប់​ក្នុង​ថ្លុកឈាម​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: