​ស្ត្រី​ម្នាក់​ដើរ​តាមផ្លូវ ត្រូវ​ឡាន​បុក​និង​កិន​បែក​សាច់ ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម​

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ដែលគេអះអាងថា ជាមនុស្សវិកលចរិត ដើរតាមផ្លូវជាតិលេខ៥ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកកិនបណ្ដាលឲ្យស្លាប់ សពឡើងខ្ទេចវល់ មើលលែងយល់ កាលពីវេលាម៉ោង ៤និង៣០ នាទី ទៀបភ្លឺ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្ដោយ ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវចួលវត្ត អណ្ដូងថ្មមាស ប្រហែលជាង ៣០០ម៉ែត្រ ឋិតក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

​ស្ត្រី​ម្នាក់​ដើរ​តាមផ្លូវ ត្រូវ​ឡាន​បុក​និង​កិន​បែក​សាច់ ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម​

សមត្ថកិច្ច បានឲ្យដឹងថា សពស្ត្រីរងគ្រោះ មានឈ្មោះ ជ្រិន ហាន់សាយ អាយុ ៣០ឆ្នាំ ជាជនវិកលចរិត រស់នៅក្នុងភូមិ គោកតាសុខ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ មុនកើតហេតុ ស្ត្រីរងគ្រោះ បានដើរពីលិចទៅកើត តាមផ្លូវជាតិលេខ៥ លុះដល់ចំណុចកើតហេតុ ត្រូវរថយន្តបុកនិងកិន បណ្ដាលឲ្យស្លាប់តែម្ដង ហើយដោយឃើញ សភាពមិនស្រួល រថយន្តបង្ករ ដែលមិនស្គាល់ម៉ាក បានបើករត់គេច ដោយសុវត្ថិភាព៕
​ស្ត្រី​ម្នាក់​ដើរ​តាមផ្លូវ ត្រូវ​ឡាន​បុក​និង​កិន​បែក​សាច់ ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម​

ប្រភព៖ watphnom

  • ​ស្ត្រី​ម្នាក់​ដើរ​តាមផ្លូវ ត្រូវ​ឡាន​បុក​និង​កិន​បែក​សាច់ ស្លាប់​យ៉ាង​អា​ណោ​ច​អាធ័ម​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: