គ្រូ​ផឹក​ស្រា​ស្រវឹង​​ រួច​មក​បង្រៀន​ វាយ​សិស្ស​ផ្អើល​ពេញ​ថ្នាក់​ (វីដេអូ)


កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយខ្សែ ដែលបង្ហាញឲ្យឃើញ ពីសកម្មភាពដ៏ឃោរឃៅរបស់គ្រូប្រុសប្រមឹកម្នាក់ នៅក្នុងខេត្ត Gansu នៃប្រទេសចិន ចាប់វាយកូនសិស្សចំនួន៨នាក់ នៅក្នុងថ្នាក់រៀន ត្រូវបានបង្ហោះ និងចែកចាយពាសពេញបណ្ដាញអ៊ីនធឺណែត ហើយមនុស្សជាច្រើនបានរិះគន់ ទៅលើគ្រូប្រុសនោះយ៉ាងចាស់ដៃតែម្ដង។

គ្រូ​ផឹក​ស្រា​ស្រវឹង​​ រួច​មក​បង្រៀន​ វាយ​សិស្ស​ផ្អើល​ពេញ​ថ្នាក់​ (វីដេអូ)

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកគ្រូដែលប្រព្រឹត្តិខុសសីលធម៌គ្រូរូបនោះ មានឈ្មោះថា វ៉ាង បានចាប់វាយកូនសិស្សដែលមករៀនយឺត ចំនួន ៨នាក់ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅឯវិទ្យាល័យមួយ ស្ថិតក្នុងទីក្រុង Longnan នៃប្រទេសចិន។ លោកគ្រូ វ៉ាង ដែលគេជឿជាក់ថាស្រវឹងស្រានៅពេលកើតហេតុ បានចាប់កូនសិស្សទាំងប្រុសទាំងស្រីវាយ ដោយប្រើប្រាស់វត្ថុរឹងៗដូចជា សៀវភៅ និងអំបោស នៅក្នុងថ្នាក់រៀន។

អ្នកនាំពាក្យរបស់សាលារៀននោះ បាននិយាយថា សិស្សដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ ហើយបានរកឃើញថា ពួកគេមិនមានរងរបួសធ្ងន់ធ្ងរអ្វីឡើយ។ យ៉ាងណាមិញ លោកគ្រូ វ៉ាង បានសុំទោសទៅកាន់ក្រុមគ្រួសាររបស់សិស្សរងគ្រោះទាំងអស់ ហើយសង្ឃឹមថាពួកគេនឹងត្រលប់មករៀនវិញធម្មតា។ ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអប់រំបានបើកការស៊ើបអង្កេត និងបានព្យួរការងាររបស់លោកគ្រូ វ៉ាង ផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកគ្រូដែលប្រព្រឹត្តិខុសសីលធម៌គ្រូរូបនោះ មានឈ្មោះថា វ៉ាង បានចាប់វាយកូនសិស្សដែលមករៀនយឺត ចំនួន ៨នាក់ ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅឯវិទ្យាល័យមួយ ស្ថិតក្នុងទីក្រុង Longnan នៃប្រទេសចិន។ លោកគ្រូ វ៉ាង ដែលគេជឿជាក់ថាស្រវឹងស្រានៅពេលកើតហេតុ បានចាប់កូនសិស្សទាំងប្រុសទាំងស្រីវាយ ដោយប្រើប្រាស់វត្ថុរឹងៗដូចជា សៀវភៅ និងអំបោស នៅក្នុងថ្នាក់រៀន។

អ្នកនាំពាក្យរបស់សាលារៀននោះ បាននិយាយថា សិស្សដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ ហើយបានរកឃើញថា ពួកគេមិនមានរងរបួសធ្ងន់ធ្ងរអ្វីឡើយ។ យ៉ាងណាមិញ លោកគ្រូ វ៉ាង បានសុំទោសទៅកាន់ក្រុមគ្រួសាររបស់សិស្សរងគ្រោះទាំងអស់ ហើយសង្ឃឹមថាពួកគេនឹងត្រលប់មករៀនវិញធម្មតា។ ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអប់រំបានបើកការស៊ើបអង្កេត និងបានព្យួរការងាររបស់លោកគ្រូ វ៉ាង ផងដែរ៕

ប្រភព៖ sabay

  • គ្រូ​ផឹក​ស្រា​ស្រវឹង​​ រួច​មក​បង្រៀន​ វាយ​សិស្ស​ផ្អើល​ពេញ​ថ្នាក់​ (វីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: