ថូ​កម្រ​​​​​​​ចិន​​​ធ្លាប់​​​​ប្រើ​​​ទប់​​ទ្វារ​ ​​​យក​មក​ដាក់​លក់​ដេញ​ថ្លៃ​​​​បាន​​៨០​ម៉ឺន​ដុល្លារ

ថូដ៏កម្ររបស់ជនជាតិចិនតាំងពីសតវត្សទី១៨ ដែលគេតែងតែទុកប្រើសម្រាប់ទប់ទ្វារពេលបើកចេញចូលនៅក្នុងផ្ទះរបស់គ្រួសារមួយនៅទីក្រុង Birmingham ត្រូវបានគេដាក់លក់ដេញថ្លៃបាន៦៥ម៉ឺនផោន ឬ ៨០ម៉ឺនដុល្លារ នៅប្រទេសអង់គ្លេស ទាំងនឹកស្មានមិនដល់។

ថូ​កម្រ​​​​​​​ចិន​​​ធ្លាប់​​​​ប្រើ​​​ទប់​​ទ្វារ​ ​​​យក​មក​ដាក់​លក់​ដេញ​ថ្លៃ​​​​បាន​​៨០​ម៉ឺន​ដុល្លារ

ភ្នាក់ងារដាក់លក់ដេញថ្លៃ Hansons ជឿជាក់ថាថូនេះបានបង្កើតឡើងក្នុងរជ្ជកាលអធិរាជ Emperor Qianlong ឆ្នាំ ១៧៣៥ ដល់ ១៧៩៩។

ដំបូងគេដាក់តម្លៃត្រឹមតែ ៣០ម៉ឺន ទៅ ៥០ម៉ឺនផោនប៉ុណ្ណោះ មុនដេញថ្លៃយកនៅទីក្រុង Derby ។ បើតាមប្រភព គ្រួសារម្ចាស់ថូដើមបានទទួលថូនេះពីអ៊ំស្រីរបស់ខ្លួនកាលពីឆ្នាំ១៩២០ ពេលគាត់នៅរស់ ក្នុងសង្កាត់ Cornwall និងបានប្រើជាឧបករណ៍លម្អ និងទប់ទ្វារផ្ទះរយៈពេល ៣៦ឆ្នាំ។

ចំណែកលោក Cheales Hanson អ្នកគ្រប់គ្រងភ្នាក់ងារ Hansons និយាយថា “យើងមានអ្នកទិញចាប់អារម្មណ៍ជាច្រើនមកពីប្រទេសចិន តៃវ៉ាន់ និងហុងកុង ហើយពេលនេះថូបុរាណផលិតពីព័រសឺឡែនខាងលើមានគេទូរសព្ទកក់ទុកហើយជាមួយតម្លៃដ៏ខ្ពស់មិនគួរឲ្យជឿ៕

ថូ​កម្រ​​​​​​​ចិន​​​ធ្លាប់​​​​ប្រើ​​​ទប់​​ទ្វារ​ ​​​យក​មក​ដាក់​លក់​ដេញ​ថ្លៃ​​​​បាន​​៨០​ម៉ឺន​ដុល្លារ ថូ​កម្រ​​​​​​​ចិន​​​ធ្លាប់​​​​ប្រើ​​​ទប់​​ទ្វារ​ ​​​យក​មក​ដាក់​លក់​ដេញ​ថ្លៃ​​​​បាន​​៨០​ម៉ឺន​ដុល្លារ

ប្រភព៖ sabay

  • ថូ​កម្រ​​​​​​​ចិន​​​ធ្លាប់​​​​ប្រើ​​​ទប់​​ទ្វារ​ ​​​យក​មក​ដាក់​លក់​ដេញ​ថ្លៃ​​​​បាន​​៨០​ម៉ឺន​ដុល្លារ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/04  Category:ជីវិតនិងសង្គម
Tags: