​រដ្ឋ​ដែលមាន​ស្ថានភាព​ផុយស្រួយ​៖ កម្ពុជា​ស្ថិតនៅ​លេខ​៤៦ និពន្ធដោយ : សៅ ផលនិស្ស័យ       July-04-2016, 2:34 pm         489

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​រដ្ឋ​ដែលមាន​ស្ថានភាព​ផុយស្រួយ​៖ កម្ពុជា​ស្ថិតនៅ​លេខ​៤៦​របាយការណ៍​ស្តី​ពីស​ន្ទ​ស្សន៍​រដ្ឋ​ដែលមាន​ស្ថានភាព​ផុយស្រួយ (Fragile States Index) ឆ្នាំ ២០១៥ បាន​បង្ហាញថា កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី ៤៦ ដែល​ចំណាត់ថ្នាក់​នេះ​បង្ហាញថា​កម្ពុជា​ជា​ប្រទេស​ដែល​សូវ​មិន​រឹងមាំ​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សង្គម​។ ក្នុងចំណោម​ប្រទេស​អាស៊ាន កម្ពុជា​ស្ថិតនៅ​ចំណាត់​ថ្នាក់លើ​តែ​ប្រទេស​មី​យ៉ាន់​ម៉ា​មួយ​ប៉ុណ្ណោះ​។​

​ស្ថាប័ន​ស្រាវជ្រាវ​អាមេរិក The Fund for Peace  និង​ទស្សនា​វ​ដ្តី «​នយោបាយ​ការបរទេស​» បានចេញ​ផ្សាយ​របាយការណ៍​ស្តី​ពីស​ន្ទ​ស្សន៍​រដ្ឋ​ផុយស្រួយ​ប្រចាំឆ្នាំ ២០១៥ កាលពីដើម​សប្តាហ៍​មុន​។ របាយការណ៍​ប្រចាំ​ឆ្នាំនេះ បាន​បង្ហាញថា កម្ពុជា ស្ថិតក្នុង​ចំណាត់​លេខ ៤៦ ក្នុងចំណោម​រដ្ឋ​ទាំងអស់ ១៧៨​។

​យោងតាម​ការវាយតម្លៃ​នេះ ប្រទេស​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ​មួយ​ជា​ប្រទេស​ដែល​ទន់ខ្សោយ បំផុត ខណៈដែល​ប្រទេស​ស្ថិតនៅ​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ជាង​ប្រទេស​ដែល​រឹងមាំ​និង​មាន​ស្ថិរភាព​បំផុត​ដែរ​។ ចំណែក និយមន័យ​នៃ​រដ្ឋ​ផុយស្រួយ​នេះ​គឺ​សំដៅលើ​រដ្ឋ​ដែលមាន​ចំណូល​ទាប ហើយ​មាន​អភិបាលកិច្ច​និង​ស្ថាប័ន​នយោបាយ​ទន់ខ្សោយ  និង​ងាយ​រងគ្រោះ​ដោយសារ​ជម្លោះ ក៏ដូចជា​អស្ថិរភាព​នយោបាយ​ជាដើម​ផង​។​

​ដូច្នេះ ការ​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​លេខ ៤៦ អាច​បញ្ជាក់បាន​ថា កម្ពុជា​ស្ថិតក្នុង​ស្ថានភាព​ដែល​មិន​រឹងមាំ​ឡើយ​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ជារួម​។

​កម្ពុជា​ស្ថិតនៅលើ​តែ​មី​យ៉ាន់​ម៉ា​ក្នុងចំណោម​សមាជិក​អាស៊ាន​
​បើ​ក្រឡេកមើល​ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង ១០​វិញ កម្ពុជា​ស្ថិតនៅលើ​តែ​ប្រទេស​មី​យ៉ាន់​ម៉ា​មួយ​ប៉ុណ្ណោះ ដោយ​ប្រទេស​នេះ​ស្ថិតនៅ​លំដាប់ថ្នាក់​ទី​២៦ ។  ចំណែក​ឡាវ​ស្ថិតនៅ​លេខ​រៀង​ទី ៥៥, ហ្វីលីពីន​លេខ​រៀង ៥៤, ព្រុយ​ណេ លេខ​រៀង ១២៣, ឥណ្ឌូនេស៊ី​លេខ​រៀង​ទី ៨៦, ម៉ាឡេស៊ី​លេខ​រៀង​ទី ១១៥ , សិង្ហ​បុរី​លេខ​រៀង ១៦១ ,​ថៃ លេខ​រៀង​ទី​៧៤ , វៀតណាម​លេខ​រៀង ១០៦ ។​

​សូមបញ្ជាក់ថា ជារួម​របាយការណ៍​ប្រចាំ​ឆ្នាំនេះ​ត្រូវបាន​ចងក្រង​និង​វាយតម្លៃ​ដោយ​ផ្តោត​សូចនា​ករបី​ធំៗ​ក្នុងនោះ​មាន​នយោបាយ សេដ្ឋកិច្ច និង​សង្គម ។  ហើយ​វា​ក៏​វាយតម្លៃ​ដោយ​ផ្តល់​ពិន្ទុ​លើ​ផ្នែក​តូចៗ​ចំនួន​១២ នៃ​សូចនាករ​ទាំងបី​។​ក្នុង​សូចនាករ​សង្គម​មានដូចជា សម្ពាធ​លើ​ប្រជាសាស្ត្រ​, ជនភៀសខ្លួន​និង​អ្នក​ផ្លាស់ប្តូរ​លំនៅ​ក្នុងស្រុក​, ជម្លោះ​ហិង្សា​រវាង​ជនជាតិ​និង​ការ​សង្កត់សង្កិន​ប្រជាជន​, សិទ្ធិមនុស្ស​និង​ការចាកចេញ​ទៅធ្វើ​ការ​ក្រៅប្រទេស​។ ចំណែក​សូចនាករ​នយោបាយ​មានដូចជា សេវា​សា​ធាណ​រណ​, សិទ្ធិមនុស្ស​និង​នីតិរដ្ឋ​, សន្តិសុខ​, ការ​បែកខ្ញែក​គ្នា​រវាង​អភិជន​នយោបាយ និង​ការអន្តរាគមន៍​និង​ជ្រៀតជ្រែក​ពី​ក្រៅ​។ ចុងក្រោយ​សេដ្ឋកិច្ច​មានដូចជា ភាពក្រីក្រ និង​ការថយចុះ​នៃ​សេដ្ឋកិច្ច និង ការអភិវឌ្ឍ​សេដ្ឋកិច្ច​៕