កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN ចាក់​ផ្សាយ​នៅ​ម៉ោង ៨ យប់​នេះ

កម្មវិធី​ជីវិត​ពិត «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន ជា​លើក​ដំបូង​បង្អស់​នៅ​វេលា​ម៉ោង ៨ យប់​នេះ​ហើយ។ ការ​ប្រកួត​ប្រជែង​នឹង​កាន់តែ​មាន​លក្ខណៈ​តានតឹង​ខ្លាំង​ជាង​រដូវ​កាល​ទីមួយ​។

 

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ នេះ នឹង​មាន​បេក្ខជន​ចូល​រួម​ប្រកួត​ប្រជែង​១០​នាក់ ដើម្បី​ក្លាយ​ជា​អ្នក​ជំនួញ​ឆ្នើម។ បេក្ខជន​ទាំង​១០​រូប ភាគ​ច្រើន​មាន​បទពិសោធន៍​លើ​អាជីវកម្ម​ក្នុង​ជីវិត​ពិត​របស់​ពួកគេ ក៏​ដូចជា​និសិត្ស​បញ្ចប់​ថ្នាក់​ឧត្តមសិក្សា​ផ្នែក​ពាណិជ្ជកម្ម​ជា​ដើម។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN ចាក់​ផ្សាយ​នៅ​ម៉ោង ៨ យប់​នេះ

 

កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ចេះ​ធ្វើការ​ជា​ក្រុម ហើយ​ក៏​នឹង​មាន​ភ្ញៀវ​កិត្តិយស​មក​ពី​វិស័យ​ខុសៗ​គ្នា​ចូលរួម​និយាយ​ពី​បទ​ពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំងអស់​ត្រូវ​ប្រឹង​បញ្ចេញ​សមត្ថភាព​ការងារ​ប្រកួត​ប្រជែង​គ្នា ​ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​រង្វាន់​ទឹក​ប្រាក់​ចំនួន​២០​លាន​រៀល។

 

រៀងរាល់​សប្ដាហ៍​ នឹង​មាន​បេក្ខជន​ម្នាក់​ធ្លាក់​ចេញ​ពី​កម្មវិធី​ដែល​ការ​សម្រេច​តាម​រយៈ​ការ​បោះ​ឆ្នោត​របស់​បេក្ខជន​ចូលរួម​ក្នុង​កម្មវិធី រហូត​ដល់​សប្ដាហ៍​ទី​៩ ទើប​រក​ឃើញ​ជយលាភី។

 

លោក ជីមមី ផលិតករ​ប្រតិបត្តិ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖ “យើង​មាន​អារម្មណ៍​ថា កម្មវិធី​នេះ​នឹង​ទាក់​ទាញ ហើយ​លើក​ទឹកចិត្ត​សហគ្រិន​វ័យ​ក្មេង​ដើម្បី​បង្កើត​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ។ យើង​នឹង​អញ្ជើញ​អ្នក​ជំនាញ​មក​ពី​វិស័យ​ខុសៗ​គ្នា​ចូលរួម​ក្នុង​កម្មវិធី​របស់​យើង ដើម្បី​ជជែក​ជាមួយ​បេក្ខជន​ទាក់ទង​នឹង​បទ​ពិសោធន៍​ជិវិត​ពិត។ ដូច្នេះ​យើង​នឹង​មិន​គ្រាន់តែ​បង្កើត​កម្មវិធី​ដើម្បី​កម្សាន្ត​នោះ​ទេ ប៉ុន្តែ​យើង​ចង់ឲ្យ​អ្នក​ទស្សនា​របស់​យើង​រៀន​ពី​អ្វី​ម្យ៉ាង​ផង​ដែរ”។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN ចាក់​ផ្សាយ​នៅ​ម៉ោង ៨ យប់​នេះ

 

“មុខរបរ​ខ្ញុំ” នឹង​ផ្សាយ​ជូន​រៀងរាល់​ថ្ងៃ​ចន្ទ ដល់​សុក្រ ចាប់​ពី​ម៉ោង ៨ ដល់​ម៉ោង ៨:៣០ យប់ ផ្តោត​សំខាន់​លើ​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ផេក www.facebook.com/PNNMyPlace ៕

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់ PNN ចាក់​ផ្សាយ​នៅ​ម៉ោង ៨ យប់​នេះ

 

អត្ថបទ៖ ពាណិជ្ជកម្ម