ជាសំនៀង ឡើងកូដកាន់តែខ្លាំង បន្ទាប់ពីក្លាយជា តួឪពុកស្តេចកន

ភ្នំពេញ៖ បើនិយាយពីឈ្មោះ ជា សំនៀង មិនសូវមានអ្នកស្គាល់ប៉ុន្មានទេ តែបើនិយាយពីតួឯកចៅចិត្តកាលពីសម័យ១៩៨៥ ក្រុមល្ខោននិយាយមកពីខេត្តបាត់ដំបង ចាស់ៗប្រាកដជាស្គាល់គាត់ច្រើន ក៏ប៉ុន្តែអាជីព តួឯកល្ខោនត្រូវបានផុតរលត់ទៅ នៅពេលវិស័យភាពយន្តបានចូលមកដល់ រោងល្ខោនក្លាយជារោងកុន។ ពេលនោះហើយដែលតួឯកចៅចិត្តដ៏កំសត់ម្នាក់នេះត្រូវបានឃ្លាតឆ្ងាយពីវ័យសិល្បៈ ហើយចុងក្រោយ បានត្រឹមដេកស៊ីប្រាក់រឺត្រែត នៅក្រសួងការពារជាតិតែប៉ុណ្ណោះ ។

យ៉ាងណាមិញ លោក ជា សំនៀង ដែលជាអ្នកសិល្បៈចុងក្រោយ ទទួលប្រាក់រឺត្រែតពីក្រសួងការពារជាតិ បានប្រាប់ឲ្យដឹងថា ដោយឆ្នាំ១៩៩០ ប្រទេសជាតិត្រូវការទ័ព ដូចនេះខ្ញុំក៏ប្លាស់ចូលបម្រើជាតិ ចូលរួមប្រយុទ្ធនៅប៉ៃលិនហើយ ក៏ជាប់រហូតមក ។ ដោយឈាមជរ័ជាអ្នកសិល្បៈ ថ្ងៃមួយផលិតកម្មអង្គរវត្ត ត្រូវថតនៅខេត្តបាត់ដំបងហើយ ត្រូវការតួនៅខេត្តច្រើន ហើយបានទំនាក់ទំនងមន្ទីសិល្បៈនៅខេត្តដើម្បី អោយជួយរកតួ ទីបំផុតលោកក៏បាន ចូលរួមសម្តែងជាមួយគេដែរ ថ្ងៃនោះហើយដែលលោកចាប់ផ្តើម បង្ហាញសមត្ថភាព ដែលគាត់បាននិយាយថា ខ្ញុំតែងតែសម្លៀងដុសខាត់ជានិច្ច នៅពេលខ្ញុំទំនេរ ព្រោះថា សិល្បៈគឺជាបេះដូងរបស់ខ្ញុំ ហើយថ្ងៃនោះហើយ ដែលខ្ញុំបានស្គាល់លោក លី គឹមស្រ៊ុន ដែលជាអ្នកដឹកនាំរឿង និងលោក ហ៊ុយ យ៉ាឡេងដែលជាជំនួយការដឹកនាំ ហើយលោកទាំងពីរ បានកោតសរសើរនៅ ស្នាដៃសម្តែងរបស់ខ្ញុំ ហើយបានសន្យាថាមានរឿងក្រោយ នឹងហៅ ។ ការសន្យារបស់អ្នកដឹកនាំរឿងមិនមែន ជាការសន្យាខ្យល់ឡើយ ដោយគាត់ បានថតជាហូរហែរដោយសារអ្នកដឹកនាំរឿងពីររូបនេះ ហើយថ្មីៗនេះ ដែលធ្វើអោយតារាជើងចាស់នាខេត្តបាត់ដំបង ត្រូវទស្សនិកជនចាប់អារម្មណ៍ និងចាប់ផ្តើមស្គាល់ គឺបន្ទាប់ពីលោកបានចូលរួមសម្តែង នៅក្នុងផលិតកម្មមាតុចក្រហ្វីលម៍ របស់លោកហ៊ុយ យ៉ាឡេង ផ្ទាល់ក្នុងរឿង អាព្រឿងងាប់ហើយ និងរឿង អាកុកអាច្រវា តែម្តង ដែលកិត្តនាមការសម្តែងរបស់លោកបាន លេចលឺទៅដល់ក្រុមការងាររឿងស្តេចកន ដែលកំពុងតែធ្វើការរើសតួ ហើយលោកក៏ត្រូវបានគេអញ្ជើញ អោយចូលរួមធ្វើការជ្រើសរើសតួភ្លាមៗផងដែរ គេថាខ្ញីចាស់កាន់តែហិល ក្រោយពីបញ្ចេញថ្វីដៃការសម្តែង ធ្វើអោយអ្នកដឹកនាំ ឯកឧត្តម ម៉ៅអយុទ្ធ ភ្ញាក់ផ្អើល និងកោតសរសើរការសម្តែងរបស់លោកតាចាស់ម្នាក់នេះ ហើយបានសម្រេចយក រូបលោកដើរតួជាឪពុកស្តេចកនតែម្តងទៅ។

បច្ចុប្បន្ននេះអតីតសិស្សសកលវិទ្យាល័យវិចិត្រសិល្ប: ជំនាញល្ខោននិយាយ១៩៨៣ កំពុងតែត្រៀមថតអោយផលិតកម្ម ពីរផ្សេងទៀតបន្ទាប់ពីចប់រឿងស្តេចកន ហើយនិងមានផលិតកម្មផ្សេងៗ ទៀតកំពុងទាក់ទងផងដែរ ហើយលោកជាសំនៀងក៏ មិនដែលភ្លេចអ្នកមានគុណទាំងពីរ របស់លោកគឺ លោក លី គឹមស្រ៊ុន និងលោក ហ៊ុយ យ៉ាឡេង ដែលបាននាំវាសនាលោក អោយបានចូលរួមបម្រើ វិស័យសិល្បៈវិញ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload