នាងក្រមុំរូបស្រស់ បើកហាងលក់នំបញ្ចុក អង្រួនបេះដូងកម្លោះៗ ឱ្យវឹកវរ!

ថៃ៖ ពិតជាមិនធម្មតាមែន ធ្លាប់តែឃើញអ៊ំៗចាស់ៗ ជាអ្នករែកនំបញ្ចុកលក់ នៅតាមផ្លូវ  មិននឹកស្មានថា ពេលនេះនារីដែលមានរូបរាងស្អាតម្នាក់នេះ ស្ម័គ្រចូលខ្លួនមកប្រកបរបរនេះដែរសោះ  ដោយមិនគិតថាវាជារបរតូចទាប ទាំងដែលខ្លួនឯងមានរូបរាងស្រស់បស់  មិនចាញ់តារាភាពយន្តប៉ុន្មាននោះទេ។ ចង់ដឹងថាតើសម្រស់របស់នាង  ស្រស់ស្អាតយ៉ាងណាទៅ បានជាកម្លោះជ្រួលជ្រើមនៅមិនសុខបែបនេះ?

កាលពីពេលថ្មីៗនេះ មានកញ្ញារូបស្អាតម្នាក់ ដែលត្រូវបានគេស្គាល់ថាជាអ្នកលក់នំបញ្ចុក នៅក្នុងហាងតូចមួយ នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ ហាក់កំពុងតែអង្រួនឆាបយកបេះដូងកម្លោះៗ ទូទាំងខេត្តនេះគ្រប់ៗគ្នា ព្រោះតែសម្រស់របស់នាង។  នារីម្ចាស់ហាងដែលបានតុបតែងខ្លួនហ៊ឺហា  និងស៊ិចស៊ីរូបនេះមានឈ្មោះថា រុត ជីប ឈ្មោះក្នុង Facebook  និងមានឈ្មោះពិត ជិនកាន់យ៉ាខឿនពេជ្រ ឆ្នាំនេះទើបតែមានអាយុ ២៤ឆ្នាំប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា យោងតាមការសារព័ត៌មានថៃក្នុងស្រុក ក៏បានបង្ហាញឱ្យដឹងផងដែរថា  កាលពីមុននាងធ្លាប់ជាប់ក្នុង Top 20 Maxim 2015 ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាង មានភាពល្បីរន្ទឺដល់ថ្នាក់នេះ។  រីឯកម្លោះៗវិញ ឱ្យតែបានជិះកាត់ហាងនេះម្តងៗ ត្រូវតែឆៀងចូលមកញ៉ាំនំបញ្ចុករបស់ស្រីស្អាតម្នាក់នេះតែម្តង។

ជួបជាមួយគេហទំព័រក្នុងស្រុកមួយ  នារីរូបស្រស់សាច់ខ្ចី បានប្រាប់ថា ហាងរបស់នាងទើបតែបើកដំណើរការ លក់បាន ៤ខែប៉ុណ្ណោះ ហើយកាលពីមុនគឺលក់ឈប់ៗមិនសូវជាបានលក់ទៀងទាត់ពេលវេលាទេ​  ព្រោះនឿយហត់ពេក ទាំងដែលមានអតិថិជនគាំទ្រច្រើន  និងលក់ដាច់ខ្លាំងណាស់។  ជាពិសេសភ្ញៀវដែលចូលមកញ៉ាំភាគច្រើន មានសុទ្ធតែបុរសៗប្រមាណជាជិត៦០%ឯណោះ ក្នុងចំណោមភ្ញៀវទាំងអស់ ដែលបានមកញ៉ាំ ហើយមានមួយចំនួនទៀតគឺគ្រាន់តែចង់ចូលមកដើម្បីបានឃើញមុខនាង  និងសុំថតរូបជាមួយទុកជាអនុស្សារីយ៍ផងដែរ៕

ចុះប្រិយមិត្តវិញ គិតយ៉ាងណាដែរ​​ បើមាននារីរូបស្អាតបែបនេះ  មកលក់នំបញ្ចុកនៅស្រុកយើង?

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload