យុវជន​ម្នាក់​ដេក​ស្លាប់​ ដោយសារ​ខ្យល់គរ

យុវជន​ម្នាក់​ដេក​ស្លាប់​ ដោយសារ​ខ្យល់គរ



ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​​ ថ្ងៃទី​​៤ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​បន្ទប់​ជួល​ក្នុង​ក្រុម​៥ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ហើយ​ក្រោយពី​ធ្វើ​កោសល្យវិច័យ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជនរងគ្រោះ ដេក​ស្លាប់​ដោយសារ​ខ្យល់គរ។

យុវជន​ម្នាក់​ដេក​ស្លាប់​ដោយសារ​ខ្យល់គរ​មានឈ្មោះ ដាំ ឌី​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​បៅ​ភូមិ​ព្រឹក​ធំ ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង មាន​មុខរបរ​ជា​កម្មករ​រោងចក្រ ខេ​ម​បូ​ស៊ីន ហ្វេ​ង​ជី​ង ហ្គា​មេន​,.​ខូ​អិ​ល​ធី​ឌី។

បើ​តាម​ការ​បកស្រាយ​បំភ្លឺ​ពី​អ្នកជិតខាង ​និង​មិត្តភ័ក្ដិ​បាន​ឲ្យ​ដឹងថា នៅ​វេលា​ម៉ោង​​៦​និង​៣០​នាទី​ពួកគាត់​បាន​ចេញ​ពី​បន្ទប់​បម្រុង​ទៅ​ធ្វើ​ការ​ដូច​សព្វដង តែ​មិន ឃើញ​សព​ឈ្មោះ ដាំ ឌី​ណា មក​ឈរ​ចាំ​ដូច​ពេល​មុន​ៗ​សោះ ​​​ពួកគាត់​ខំ​តេ​ក៏​តេ​មិន​ចូល ហើយ​​​​នាំគ្នា គាស់​បង្អួច​យក​ដង​អំបោះ​ឆ្កឹះ​ ក៏​មិន​កម្រើក។ លុះ​ពេល​​ពួកគាត់​ធ្វើការ​ទម្លុះ​ទ្វារ​ទើបបាន​ដឹង​ថា​ សព​ឈ្មោះ​ដាំ ឌី​ណា​បាន​ដេក​ស្លាប់​មិន​ដឹង​តាំងពី​ណា​នោះ​ទេ។ ក្រោយពី​​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រួចមក​ទើប​ដឹង​ថា​សព​ ឈ្មោះ​ដាំ ឌី​ណា ដេក​ស្លាប់​ ដោយសារ​ខ្យល់​គ​ប្រហែល​ម៉ោង​៣​និង​៣០​នាទី​ព្រឹក​ឈាន​ចូល​ថ្ងៃទី​០៤​ ខែ​កក្កដា ​ឆ្នាំ​២០១៦។

បច្ចុប្បន្ន សព​ត្រូវ​បាន​ប្រគល់​ជូន​ដល់​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុកកំណើត​តាម​ប្រពៃណី៕

យុវជន​ម្នាក់​ដេក​ស្លាប់​ ដោយសារ​ខ្យល់គរ

យុវជន​ម្នាក់​ដេក​ស្លាប់​ ដោយសារ​ខ្យល់គរ