រថយន្ត​ទេសចរណ៍​ភ្នំពេញ​.វៀតណាម​ក្រឡាប់​ផ្ងារជើង​ ប៉ុន្តែ​សំណាងល្អ​គ្មាន​អ្នក​ស្លាប់ 

រថយន្ត​ទេសចរណ៍​ភ្នំពេញ​.វៀតណាម​ក្រឡាប់​ផ្ងារជើង​ ប៉ុន្តែ​សំណាងល្អ​គ្មាន​អ្នក​ស្លាប់ 



ស្វាយរៀង ​៖ ​​យ៉ាង​ហោច​ណាស់​ ក៏​មាន​អ្នក​រង​របួស​ស្រាល​​​ជា​ច្រើន​នាក់​ ដោយសារ​រថយន្តក្រុង​ដឹក អ្នកដំណើរ​ភ្នំពេញ​-​វៀតណាម​ក្រឡាប់​ផ្ងារ​ជើង​​ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​សង្ស័យ​អ្នកបើកបរ​ងងុយដេក ​ទើប​​​​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់​ពី​ផ្លូវជាតិ​លេខ​១​ ស្ថិត​ក្នុង​ភូមិ​តា​ប៉ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។

រថយន្ត​នោះ​ ជា​របស់​ក្រុមហ៊ុន​មេគង្គ​អ៊ិចប្រេស ​មាន​ផ្ទុក​មនុស្ស​ចំនួន​៣៧​នាក់​ ​ក្នុង​នោះ​មាន​ជនបរទេស​២២​នាក់ ក្រៅ​ពី​នោះ​គឺ​ខ្មែរ​ទាំង​អស់។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នោះ​ពុំ​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស​ធ្ងន់​ឡើយ៕
រថយន្ត​ទេសចរណ៍​ភ្នំពេញ​.វៀតណាម​ក្រឡាប់​ផ្ងារជើង​ ប៉ុន្តែ​សំណាងល្អ​គ្មាន​អ្នក​ស្លាប់