ហាង ទំនើប​សាម​សុង ធៀន សេង នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​

ហាង ទំនើប​សាម​សុង ធៀន សេង នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​



ការ​បើក​សម្ពោធ​ជា​ផ្លូវការ​របស់​ហាង​ទំនើប​សាម​សុង ធៀន សេង​⁣ នៅ​ខេត្ត​បាត់ដំបង ​ត្រូវ​បាន​ប្រារព្ធ ធ្វើ​ទ្បើង​នៅ​ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ 2016 នៅ​ក្នុង​ទីក្រុង​បាត់ដំបង​។ ដោយ​បាន​ទទួលស្គាល់​យ៉ាង ទូលំទូលាយ​ថា​ជាទី​ប្រជុំជន​ពោរពេញ​ទៅ​ដោយ​ភាព​ស៊ីវិល័យ​និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ច្រើន ព្រមទាំង​សម្បូរ​ទៅ​ដោយ​ភ្ញៀវ​ទេសចរណ៍​បរទេស ទីក្រុង​បាត់ដំបង​ជាទី​កន្លែង​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន សាម​សុង​ពង្រីក​ទីផ្សារ​បច្ចេកវិទ្យា​កាន់តែ​ធំ​ជាង​មុន ដែល​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​សម្រាប់​អ្នក​រស់​នៅ ទីនោះ​ក្នុង​ការ​ទំនាក់ទំនង​ទិញ​ផលិតផល។

លោកស្រី សេង ឆេង​ង៉ ដែល​ជា នាយក​គ្រប់គ្រង​ហាង​ទំនើប​ សាម​សុង ធៀន សេង ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​សាម​សុង ដែល​ជា​ក្រុម​ហ៊ុនទូរស័ព្ទ​លេខ​១ ទាំង​ក្នុង​ពិភពលោក និង​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ពេលដែល ផលិតផល​ដ៏​សម្បូរ​បែប​និង​មានគុណ​ភាព​ខ្ពស់​របស់​ក្រុមហ៊ុន​កំពុងតែ​មានការ​ពេញនិយម​ខ្លាំង​សម្រាប់ អ្នក​បាត់ដំបង​ផង​ដែរ​»​។

លោក ឆែ សុខ​ទ្បេ​ង ដែល​ជា​ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នៃ​ក្រុមហ៊ុន សាម​សុង​ថៃ​អេ​ឡិច​ត្រូនិច នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា​៖ «​ជាមួយនឹង​ហាង​ថ្មី​នេះ អតិថិជន​នៅក្នុង​ខេត្តបាត់ដំបង​នឹង​ទទួលបាន​នូវ​ផលិតផល របស់​សាម​សុង ដែល​មាន​ការធានា​ពី​ក្រុមហ៊ុន​ផ្ទាល់​ហើយ​មានតម្លៃ​សមរម្យ​។ ក្រៅ​ពីនេះ​ទៀត​ពួកគាត់ ក៏​អាច​ទទួល​បាន​នូវ​សេវាកម្ម​ផ្សេងៗ​ដូចជា​៖ ការបង់​រំលស់ ការជួសជុល ប្រូ​ម៉ូសិន និង​ការ​កុម្ម៉ង់​ទិញ​ទុក ជាមុន​នូវ​ផលិតផល​ថ្មី​របស់​សាម​សុង​ផងដែរ​។ កាន់តែ​ពិសេស​ទៀត​នោះ រាល់​ការទិញ​ទូរស័ព្ទ នៅ​ហាង​ថ្មី​នេះ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៦ ខែកក្កដា 2016 អតិថិជន​នឹង​ទទួល​បាន​រង្វាន់​ភ្លាមៗ​»

ហាង​ទំនើប​សាម​សុង ធៀន សេង មាន​ទីតាំង​នៅផ្ទះ​លេខ ១០២ ផ្លូវ​លេខ 3 កែង​នឹង​ផ្លូវ 121 សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។ អតិថិជន​ក៏​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​តាមរយៈ ទូរស័ព្ទ​លេខ 016/012 68 38 38 ។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការ​បង្កើត​ថ្មី និង​របកគំហើញ​ឥត​ឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីន​ថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​កំពុងតែ​នាំ​គេ​ផ្នែក​អុ​ី​ន​ធឺ​ណែ​ត​(Internet of Things) ដែល​មាន​ឧបករណ៍​វៃឆ្លាត​ជាច្រើន និង​មានការ​សហការ យ៉ាង​ល្អ​និង​សកម្ម​នៅក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។ យើង​មាន​បុគ្គលិក​ចំនួន 319.000 នាក់ នៅ​ទូទាំង 84 ប្រទេស ដោយមាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ​អាមេរិក​។  ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​និង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ អត្ថបទ និង​ឯកសារ​ផ្សេងៗ សូម​មើល​គេហទំព័រ news.samsung.com/global៕
ហាង ទំនើប​សាម​សុង ធៀន សេង នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​

ហាង ទំនើប​សាម​សុង ធៀន សេង នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​