ទារក​កើត​ដោយ​ការវះកាត់ ឆ្លាត​ជា​ក្មេង​កើត​តាម​វិធី​ធម្មជាតិ​មែន​ទេ​?

ទារក​កើត​ដោយ​ការវះកាត់ ឆ្លាត​ជា​ក្មេង​កើត​តាម​វិធី​ធម្មជាតិ​មែន​ទេ​?


ទារក​កើត​ដោយ​ការវះកាត់ ឆ្លាត​ជា​ក្មេង​កើត​តាម​វិធី​ធម្មជាតិ​មែន​ទេ​?

​មូលហេតុ​មួយចំនួន ដែល​អ្នក​ម្តាយ​មួយចំនួន សុខចិត្ត​សម្រាលកូន​ដោយ​វះកាត់ គឺ​មកពី​ពួក​គេ​ជឿ​ថា ការ​សម្រាលកូន​បែបនេះ អាច​ជួយ​ឲ្យ​កូន ឆ្លាត​ជាង​ធម្មតា​។ តើ​វា​ពិតជា​ដូច្នេះ​មែនឬ​យ៉ាងណា​? ប៉ុន្តែ ការ​គិតបែបនេះ ប្រហែល​ជា​កំហុស​ឆ្គង​មួយ ពីព្រោះ ៖

​បើ​យោង​ទៅតាម​គេហទំព័រ Dailymail ដ៏​ល្បី​របស់​ប្រទេស​អង់គ្លេស បាន​ចុះផ្សាយ​ថា ៖ “​ការសិក្សា​ជា​ច្រើន​បញ្ជាក់ថា ទារក​កើត​ដោយ​ធម្មជាតិ អាច​មាន​ប្រាជ្ញា​ស្មារតី (IQ) វាងវៃ​ជាង​ក្មេង ដែល​សម្រាល​ដោយ​ការវះកាត់​”​។

​យោង​តាម​អ្នកស្រាវជ្រាវ បានឲ្យដឹងថា ការ​សម្រាលកូន​ដោយ​ធម្មជាតិ កុមារ​មិន​បាន​ទទួលរង​ផលប៉ះពាល់​ច្រើន ពី​សកម្មភាព​វេជ្ជសាស្ត្រ​នោះទេ ដូចជា ការ​វះ និង​ការប្រើ​ថ្នាំស្ពឹក​លើ​ម្តាយ​ជាដើម​។​

​សម្រាប់​ស្ត្រី​ដែល​សម្រាលកូន​ដោយ​ធម្មជាតិ វា​អាច​មាន​កម្រិត​ប្រូតេអ៊ីន​ពិសេស នៅ​ក្នុង​ខួរក្បាល​កូន ដែល​ជួយ​ដល់​ការលូតលាស់​ប្រាជ្ញា និង​រាងកាយ​របស់គេ​។​

​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Yale នៅ​សហរដ្ឋ​អា​មេ​រិច ក៏បាន​លើកឡើង​ផងដែរ​ថា កម្រិត​ខ្ពស់​នៃ​ប្រូតេអ៊ីន UCP2 ដែល​មាន​ក្នុង​ទារក ដែល​កើត​តាម​វិធី​ធម្មជាតិ អាច​ជួយ​ឲ្យ​កុមារឆាប​ចងចាំ និង​រក្សា​ការចងចាំ​បានយូរ​។​

​យ៉ាងណាមិញ សម្រាប់​យោបល់​គ្រូពេទ្យ ប្រចាំ​គេហទំព័រ​សុខភាព www.health.com.kh វិញ យើង​សូម​ណែនាំ​ឲ្យ​ម្តាយ​គ្រប់រូប គួរ​សម្រាលកូន​ដោយ​ធម្មជាតិ (​លើកលែងតែ​ក្នុង​ករណី​ចាំបាច់ ទើប​វះកាត់​) និង​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​។ មិន​ថា​ទារក​កើត​ដោយ​ការវះកាត់ ឬ​វិធី​ធម្មជាតិ​នោះ​ទេ វា​មិន​អាច​កំណត់​បាន ១០០ ភាគរយ​ទៅ​លើ​ភាព​ឆ្លាត​វៃ របស់​កុមារ​នោះទេ ពីព្រោះ ភាព​ឆ្លាត​វៃ​បែបនេះ ក៏​ត្រូវការ​ការរៀនសូត្រ និង​បណ្តុះបណ្តាល​បន្ថែម​ទៀត​ដែរ ដូច្នេះ អ្នក​ម្តាយ​គ្រប់រូប គួរតែ​ចេះ​ពី​វិធី​ចិញ្ចឹម និង​អប់រំ​កូន​ទើប​ជា​ការល្អ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។