កា​តុ បង្ហាញ​អារម្មណ៍​ធូរស្បើយ​ក្រោយ​មានទុក្ខ​ធ្ងន់​

6 Videos


មួយរយៈកន្លងមកនេះ តារាកំប្លែងពូកែកូរ និង ប្រើប្រាស់ពាក្យសម្តីបាញ់លើឆាក អ្នកនាង កាតុ ពិតជាជួបរឿងទុក្ខផ្ទួនៗមែន ព្រោះប្តីរបស់អ្នកនាងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយលើជាពីរលើក ដោយសារជំងឺដាច់សរសៃឈាមបេះដូង ដែលធ្វើឱ្យនាងមានការព្រួយបារម្ភ និង តក់ស្លុតយ៉ាងខ្លាំងចំពោះរឿងនេះ ។

P9

កា​តុ បង្ហាញ​អារម្មណ៍​ធូរស្បើយ​ក្រោយ​មានទុក្ខ​ធ្ងន់​

ក្រោយរឿងនេះបានកើតឡើងអស់មួយរយៈ ដោយឡែកសម្រាប់ពេលនេះ អ្នកនាង កាតុ ហាក់មានអារម្មណ៍ធូរស្បើយខ្លះហើយ បន្ទាប់ពីប្តីរបស់អ្នកនាងស្ថិតក្នុងស្ថានភាពមួយដែលនាងអាចទុកចិត្តបាន តែយ៉ាងណាស្ថានភាពជំងឺប្តីរបស់នាងក៏នៅតែទាមទារឱ្យមានការតាមដាន និង ពិនិត្យព្យាបាលជាប្រចាំដែរ ។ អ្នកនាង កាតុ បានសរសេរបង្ហោះពីអារម្មណ៍ពិត និង ការតាំងចិត្តរបស់នាងនៅពេលនេះថា «ក្រោយពីពិបាកចិត្ត ខ្ញុំត្រូវតែខំប្រឹងតស៊ូឱ្យរឹងមាំ ហើយត្រូវដើរទៅមុខទៀតដើម្បីគ្រួសារ និង កាងារ»

កា​តុ បង្ហាញ​អារម្មណ៍​ធូរស្បើយ​ក្រោយ​មានទុក្ខ​ធ្ងន់​

ទោះបីយ៉ាងណាក្នុងនាមជាប្រពន្ធមួយរូប អ្នកនាង កាតុ ក៏នៅតែមានចិត្តបារម្ភចំពោះស្វាមីដដែល ហើយនៅពេលនេះរាល់កិច្ចការងារ និង គ្រួសារគឺស្ថិតក្នុងបន្ទុករបស់នាង ប៉ុន្តែនាងនៅតែបន្ត និង ឈរលើគោលជំហររឹងមាំជានិច្ចដើម្បីគ្រួសារ និង ការងាររបស់នាងឱ្យដំណើរការទៅបានល្អ ។ ទន្ទឹមនឹងនេះក៏មានការផ្តល់កម្លាំងចិត្ត និង ជូនពរដល់ប្តីរបស់នាងឱ្យឆាប់ជាសះស្បើយផងដែរពីសំណាក់មហាជន ។

កា​តុ បង្ហាញ​អារម្មណ៍​ធូរស្បើយ​ក្រោយ​មានទុក្ខ​ធ្ងន់​

គួររំឭកថា មួយរយៈមុននេះអ្នកនាង កាតុ មានការពិបាកចិត្តខ្លាំងណាស់ ព្រោះស្វាមីរបស់នាង គឺលោក សុគន្ធា ដែលប្រិយមិត្តទស្សនិកជនស្គាល់ច្បាស់ថាជាតន្ត្រីករម្នាក់នោះ បានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ម្តងជាពីរដង ដោយសារជំងឺដាច់សរសៃឈាមបេះដូងធ្វើទុក្ខខ្លាំងកាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៦ កន្លងទៅ ៕ សាកល

កា​តុ បង្ហាញ​អារម្មណ៍​ធូរស្បើយ​ក្រោយ​មានទុក្ខ​ធ្ងន់​
កា​តុ បង្ហាញ​អារម្មណ៍​ធូរស្បើយ​ក្រោយ​មានទុក្ខ​ធ្ងន់​
កា​តុ បង្ហាញ​អារម្មណ៍​ធូរស្បើយ​ក្រោយ​មានទុក្ខ​ធ្ងន់​
កា​តុ បង្ហាញ​អារម្មណ៍​ធូរស្បើយ​ក្រោយ​មានទុក្ខ​ធ្ងន់​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត