​តែ​ស្លឹកគ្រៃ ៖ វិធី​ធ្វើ និង​អត្ថប្រយោជន៍​

​តែ​ស្លឹកគ្រៃ ៖ វិធី​ធ្វើ និង​អត្ថប្រយោជន៍​


​តែ​ស្លឹកគ្រៃ ៖ វិធី​ធ្វើ និង​អត្ថប្រយោជន៍​

១. បំបាត់​ការឈឺ​ក្បាល​
​ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា តែ​ស្លឹកគ្រៃ អាច​បំបាត់​ការឈឺ​ក្បាល បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

២. គ្រប់គ្រង​កម្រិត​កូឡេស​ស្តេ​រ៉ុល​
​តែ​ស្លឹកគ្រៃ អាច​កម្ចាត់ និង​កាត់បន្ថយ ការស្រូក​កូឡេស​ស្តេ​រ៉ុល ចូល​ក្នុង​ពោះវៀន ហើយ​វា​ក៏​អាច​កាត់បន្ថយ ការកកស្ទះ​ជា​តិខ្លាញ់ នៅក្នុង​សរសៃឈាម​ផងដែរ​។​

៣. ល្អ សម្រាប់​សុខភាព​ស្បែក​
​តែ​ស្លឹកគ្រៃ អាច​ជួយ​ដល់​សុខភាព​ស្បែក ចេញពី​ក្នុង​រាងកាយ​តែម្តង ដោយសារ​តែ​វា​អាច កម្ចាត់​ជាតិពុល និង​ភាពកខ្វក់​ចេញពី​រាងកាយ​បាន​។​

៤. កាត់បន្ថយ​ការឈឺចាប់ ដោយសារ​ជំងឺ​រលាក​សន្លាក់​
​សារធាតុ​ប្រឆាំង​ការ​រលាក ដែល​មាន​ក្នុង​ស្លឹកគ្រៃ អាច​ជួយ​បន្ធូរបន្ថយ ភាពលំបាក និង​ការឈឺចាប់ សម្រាប់​អ្នកជំងឺ​ប្រភេទ​នេះ​បាន​។​

​ក្រៅពីនេះ វា​អាច ៖
-​    ​ជួយ​ឲ្យ​អ្នក​ស្រស់ស្រាយ​
-​    ​បំបាត់​ស្រេស និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​
-​    ​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​។​

​អ្វី​ដែល​អ្នកត្រូវការ​គឺ គល់​ស្លឹកគ្រៃ​មួយ​ដុំ ក្រូចឆ្មារ​មួយ​ផ្លែ និង​ទឹកឃ្មុំ​។ អ្នក​គ្រាន់តែ​លាង​ស្លឹកគ្រៃ​ឲ្យ​ស្អាត រួច​ដំ​ឲ្យ​ម៉ត់ បន្ទាប់​មក​ច្រក​ក្នុង​ថង់​តែ ឬ​ស្បៃ មុន​នឹង​ដាក់​ចូល​ក្នុង​ពែង​ទឹ​កក្តៅ​។ ៣ នាទី​ក្រោយ អ្នក​អាច​ចាក់​ទឹកឃ្មុំ និង​ច្របាច់​ទឹក​ក្រូចឆ្មារ​ចូល ជា​ការ​ស្រេច​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។